ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដែល​ជា​ជំនួយ​របស់​ប្រជាជន និង​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដែល​ជា​ជំនួយ​របស់​ប្រជាជន និង​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​រសៀល ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២១​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ក្នុង​ពិធី​ប្រគល់​-​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​-១៩ ដែល​ជា​ជំនួយ​របស់​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ចំនួន​៤១៥,០០០ ដូស​។

​ឯកអគ្គរាជទូត​ស្តីទី​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​ថា ជំងឺ​រាតត្បាត​កូវី​ដ​-១៩ ជា​បញ្ហា​របស់​សកលលោក​ដែល​ទាមទារ ឱ្យ​មាន​ដំណោះស្រាយ​ជា​សកល​។ ដូច្នេះហើយ​បានជា​ចក្រភព​អង់គ្លេស​កំពុង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការប្រយុទ្ធ​ជា​សកល​ប្រឆាំងនឹង​ជំងឺ​កូវី​ដ​១៩​។ លោក​បាន​គូសបញ្ជាក់ថា លោក​ពិតជា​រីករាយ​ចំពោះ​ការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​។ លោក​បាន​បង្ហាញ​ការ​រំពឹងថា វ៉ាក់សាំង​ជា​ជំនួយ​នេះ នឹង​ជួយ​ពង្រីក និង​ពន្លឿន​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​កម្ពុជា​។​

​លោក​ឯកអគ្គរាជទូត​ស្តីទី​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងបន្ត​ថា វ៉ាក់សាំង​ជំនួយ​របស់​អង់គ្លេស​នេះ នឹង​ជួយ​ដល់​សហគមន៍​ក្នុង​មូលដ្ឋាន ដើម្បី​ចាប់ផ្តើម​អាជីវកម្ម ការពារ​សេវាកម្ម​សុខភាព និង​ស្តារ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ឡើង​វិញ​។

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​និង​អរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នៃ​ចក្រភព​អង់គ្លេស​ដែល​បាន​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​-១៩ ជូន​ដល់​រាជរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​៤១៥,០០០​ដូស ប្រភេទ​វ៉ាក់សាំង AstraZeneca ដែលជា​ជំនួយ​សប្បុរសធម៌​ដ៏​ថ្លៃថ្លា និង​ជា​សន្តាន​ចិត្ត​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ក្នុង​បរិការណ៍​ដែល​វ៉ាក់សាំង​គឺជា​ទំនិញ​យុទ្ធសាស្ត្រ​គន្លឹះ និង​មាន​តម្រូវការ​ខ្ពស់​ក្នុង​សមរភូមិ​ប្រយុទ្ធ នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​នៅ​គ្រប់ទិសទី​នៃ​ពិភពលោក​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា ដោយសារ​តែ​មេរោគ Covid-19 បាន​បន្ត​វិវត្ត និង​បំប្លែង​ខ្លួន​ឥតឈប់ឈរ​ទៅជា​ប្រភេទ​មេរោគ​កន្លែង​ថ្មី ជាពិសេស​មេរោគ​ប្រភេទ​Delta ដែល​បាន និង​កំពុង​ឆ្លង​រាលដាល​យ៉ាង​ខ្លាំង​នៅ​បណ្ដា​ប្រទេស​នានា​ក៏ដូចជា​នៅ​កម្ពុជា​ផង​ដែរ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​សម្រេច​បិទ​ខេត្ត​មួយចំនួន និង​តំបន់​ខ្លះ​ក្នុង​រាជធានី​ភ្នំពេញ និង​ដាក់​ចេញ​នូវ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា ដោយ​យល់​យ៉ាងច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង​រាជរដ្ឋាភិបាល​បាន​ខិតខំ​នឹង​ព្យាយាម​ស្វែងរក​វ៉ាក់សាំង​តាម​យន្តការ​ដែល​មាន​ជាតិ​ទ្វេភាគី​ក្តីជា​ពហុភាគីក្ត​ដើម្បី​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​។ ចាប់តាំងពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ឆ្នាំ​២០២១ កម្ពុជា​បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ ហើយ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​សីហា​២០២១ កម្ពុជា​ក៏​បាន​សម្រេច​បោះ​មួយ​ជំហាន​ទៀត​គឺ​ការចាប់ផ្ដើម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​និង​យុវវ័យ​អាយុ​ចាប់ពី​១២ ដល់​ក្រោម​១៨​ឆ្នាំ​ដែល​មាន​ប្រមាណ​ជាង​២​លាន​នាក់​បន្ថែមទៀត ។

​សម្តេច​ជោបាន​មានប្រសាស​ន៍​បញ្ជាក់​ថា​វ៉ាក់សាំង​ដែលជា​ជំនួយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដូសនោះ​ទី​៣ ឬ​ដូស​ជុំវិញ ។ សម្ដេច​ក៏​ស្នើ​ដល់​ចក្រភព​អង់គ្លេស​ផ្ដល់​ជំនួយ​មនុស្សធម៌​ជា​វ៉ាក់សាំង​ជា​បន្ត​ទៀត ក៏ដូចជា​ជួយ​សម្របសម្រួល​ដល់​កម្ពុជា​ក្នុង​ការបញ្ជា​ទិញ​វ៉ាក់សាំង AstraZeneca បន្ថែម​ទៀត​សម្រាប់​បំពេញ​សេចក្តីត្រូវការ​ចាំបាច់​នាពេលខាងមុខ ។​

​មុន​នឹង​បញ្ចប់ សម្ដេច​តេ​ជោក៏​នៅតែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ចូលរួម​សហការ​យ៉ាង​សកម្ម និង​ពេញ​លេង​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធ​និង​ជម្ងឺ Covid-19 ដោយ​ត្រូវ​អនុវត្ត​កាន់​ខ្ជាប់​នូវ​វិធានការ​សុខាភិបាល​ជាពិសេស​វិធានការ​៣ កុំ ៣​ការពារ និង​ចូលរួម​ក្នុង​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​កូវី​ត​-១៩ ដើម្បី​សុវត្ថិភាព​សុខភាព​ដូចជា​សុខុមាលភាព​របស់​យើងទាំងអស់គ្នា​៕

Filed in: ព័ត៌មានជាតិ