ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​កំពត នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ជួប​ការលំបាក ក្នុង​រដូវ​កាលកូ​វីដ​-១៩

​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​កំពត នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ជួប​ការលំបាក ក្នុង​រដូវ​កាលកូ​វីដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម ភុ​ន សារ​ពេជ្រ សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​កំពត តំណាង ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈ​កម្ម​ធិ​ការ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​នាំយក​អំណោយ ជូន​ប្រជាជន​ខ្វះខាត​ជីវភាព ក្នុង​សម័យ​កាលកូ​វិដ​-១៩ ចំនួន​២៧​គ្រួសារ នៅ​ភូមិ​ភ្នំ​តូច ឃុំ​ទទុង ស្រុក​ដង់ទង់ ខេត្ត​កំពត​ ​ដែល​សរុប​អស់​ថវិកា​ចំនួន ៣,៥៩១,០០០៛ ។​

​អញ្ជើញ​ចូលរួម ឯកឧត្តម ហម សា​វេត ឯកឧត្តម​ហៀក ម៉ា និង​លោកជំទាវ លោក ម៉ាង​សុខា និង​ភរិយា ឯកឧត្តម ណុប សុផល ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ស្រុក​បន្ទាយមាស លោក សុឹម រស្មី​ប្រធានស្តីទី ស្រុក​ដង​ទុង និង​សហការី ក្រុម​ការងារ​យុវជន​ឃុំ ភូមិ ជាច្រើន​ទៀត​។​

​វត្តមាន​លោក ប្រធាន​គណបក្ស​មូលដ្ឋាន​ឃុំ ប្រ​​ធាន​សាខា​បក្ស​ភូមិ តំណាង​ឱ្យ​ប្រជាជន​ក្នុង ​ឃុំ សំដែង​សេចក្តី​រីករាយ ក្នុង​ការផ្សារភ្ជាប់​នៅ​ ​សុខទុក្ខ​ប្រជាជន​របស់​គាត់​កំពុង​ត្រូវ​ការដោះស្រាយ​ជូន​អ្នក​ដែល​អត់​ចាំបាច់​ណាស់​ឱ្យ​ចំ​ពេល​វេលា នេះ​ពិតជា​យុវជន​ល្អ​របស់​គណបក្ស​យើង​។​

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម​ប្រធាន ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត បាន​លើក​ពី​ការយកចិត្ត​របស់​គណ​បក្ស​ដែល មាន​សម្ត​ច​ពុក ប្រមុខ​ដឹកនាំ​គណបក្ស​ដ៏​ត្រឹមត្រូវ ជាពិសេស ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរ​ជាណា​ច្រក​កម្ពុជ ក្រោម​តំបូល​សុខ សន្តិភាព​ប្រទេសជាតិ​យើង​និង​ប្រជាជន​យើង​ពិតជា​មាន​សំណាង​ធំធេង​ណាស់ ដែល​មាន​ថ្នាក់ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ឈ្លាសវៃ​ណាស់​ខ្ពង់ខ្ពស់​បំផុត គឺ​សម្តេច​ពុក តេជោ​សែន​។​

​ឯកឧត្តម ប្រធាន​បាន​បន្ថែមទៀតថា បច្ចុប្បន្ន​នៅ​ថ្នាក់កណ្តាល​យុវជន​គណបក្ស​ដឹកនាំ​ដោយ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​ប្រធាន គឺ​មាន​ផែ្ន​ក​រាជធានី​ខេត្ដ​ដូច្នេះ ការអនុវត្ត​នេះ​ជា​សេចក្តី​ល្អ ពុំមាន អ្វី​ប្រាស់ចាក​ពី​គុណធម៌​និង​ក្រមសីលធម៌​នោះឡើយ ។​

​ជា​ចុងក្រោយ​ឯកឧត្តម បាន​ផ្តាំផ្ញើ​សូម​បងប្អូន​ជួយ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ភារកិច្ច​យើង​គ្រប់​គ្នា​គឺ ៣​កុំ ៣​ការពារ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ