ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លទ្ធផល​ធ្វើតេស្ត​រហ័ស​រក​មេ​រោគកូ​វីដ​-១៩ នៅ​ផ្សារ​ក្តាម​ព្រឹក​នេះ ក្នុងចំណោម​ជាង​ពលរដ្ឋ​១០០​នាក់ គឺ​អវិជ្ជមាន​ទាំងអស់

​លទ្ធផល​ធ្វើតេស្ត​រហ័ស​រក​មេ​រោគកូ​វីដ​-១៩ នៅ​ផ្សារ​ក្តាម​ព្រឹក​នេះ ក្នុងចំណោម​ជាង​ពលរដ្ឋ​១០០​នាក់ គឺ​អវិជ្ជមាន​ទាំងអស់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ការ​ធ្វើ​តេស្តរ​ហ័យ ពិនិត្យ​សំណាក​រក​មេ​រោគកូ​វីដ​-១៩ នៅ​ផ្សារ​ក្តាម ភូមិ​កែប សង្កាត់​កែប ក្រុង​/​ខេត្ត​កែប ចាប់ពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២១ រហូតដល់​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ដដែល​នេះ ក្នុងចំណោម​ពលរដ្ឋ​ជាង​១០០​នាក់ ដែល​មក​ពិនិត្យ លទ្ធផល​គឺ អវិជ្ជមាន​ទាំងអស់​។​

​នេះ​ជា​ការឆ្លើយតប​ភ្លាមៗ​ពី​ប្រមុខ​ដឹកនាំ​ខេត្ត​កែប គឺ ឯកឧត្តម សោម ពិសិដ្ឋ ក្នុងឱកាស​ដឹកនាំ​សហការី និង​ក្រុម​ក​រងារ ចុះ​ត្រួតពិនិត្យ ការ​ធ្វើ​តេស្តរ​ហ័យ​ដើម្បី​ពិនិត្យ​សំណាក រក​មេ​រោគកូ​វីដ​-១៩ ជូន​ដល់​ពលរដ្ឋ និង​អាជីវករ​នៅ​ចំណុច​ផ្សារ​ក្តាម​ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​កែប ក្រុង​/​ខេត្ត​កែប ដែល​មាន​ចំនួន​ជាង​១០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២១​នេះ​។​

​សូម​ជម្រាប​ដែរ​ថា ដើម្បី​ធានា​នូវ​វិធានការ​សុវត្ថិភាព​សង្គម ស្រប​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង​សហគមន៍ រដ្ឋបាល​ខេត្ត​កែប​សូម​ដាក់​ចេញ​នូវ​វិធានការ​ដ៏​ម៉ឺងម៉ាត់ ដោយ​តម្រូវឱ្យ​ពលរដ្ឋ និង​អាជីវករ​ទាំងអស់ ក្នុង​ខេត្ត​កែប ទៅ​ធ្វើ​តេស្ត​រហ័សរ​កមេ​រោគកូ​វីដ​-១៩ ដែល​បាន​រៀបចំ​តាម​ផ្សារ​និមួយៗ ចាប់ពី​ថ្ងៃ​ទី​០៥ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២១ ចាប់ពី​វេលា​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​១៦ តទៅ ស្ថិតនៅ​ទីតាំង​ផ្សារ​និមួយៗ ។​ព័ត៌មាន​លម្អិត​សូម​អាន​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​កែប​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ