ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ទទួល​អំណោយ​ជា​បន្តបន្ទាប់​ពី​សប្បុរស​ជន ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩!

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ទទួល​អំណោយ​ជា​បន្តបន្ទាប់​ពី​សប្បុរស​ជន ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) ដោយ​ការជឿជាក់​លើ​ការដឹកនាំ​របស់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១​នេះ មាន​សប្បុរសជន​ជា​បន្ត​បន្ទាប់​បាន​នាំយក​នូវ​សម្ភារៈ និង​ថវិកា​មួយចំនួន ជូន​ដល់​រដ្ឋបាល​ខេត្ត​កំពង់ចាម ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ខេត្ត​កំពង់ចាម​។ ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម​អភិបាលរង​ខេត្ត នា​សាលា​ខេត្តកំពង់ចាម​។​

អំណោយ​ដែល​រដ្ឋបាល​ខេត្ត​ទទួលបាន​នា​ពេល​នេះ រួមមាន​:
-​លោក កែម សូត្រ និង លោកស្រី (​អាជីវករ​)-(​អា​កុល​:០៧​កាន​+​ម៉ាស់​:០៣​កេស​ធំ​)
-​លោក កែម គិន និង លោកស្រី (​អាជីវករ​)-(​អា​កុល​:០៧​កាន​+​ម៉ាស​:០៣​កេស​ធំ​)
-​លោក ស្រី ចន្នា និង លោកស្រី (​អាជីវករ​)-(​អា​កុល​:០៦​កាន​+​ម៉ាស់​:០៤​កេស​ធំ​)
-​លោក វី ផល្លា អគ្គនាយក ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​លំនៅដ្ឋាន ហ៊ា ឡា រៀល​អ៊ី​ស្ទេត និង​សហការី​
-​ម៉ាស ០២​កេស​ធំ -​អា​កុល ០២​កាន -​ទឹកបរិសុទ្ធ​វី​តាល់ ៣០​កេស -​មី​ម៉ា​ម៉ា​កំប៉ុង ០៥​កេស​ធំ និង​ថវិកា ១០០​ដុល្លារ​។​
-​លោក ជិន មុំ និង​លោកស្រី​
– អង្ករ ចំនួន ៥,១២៥ គីឡូក្រាម​

ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ក្នុង​នាម​រដ្ឋបាល​ខេត្ត និង​ក្នុងនាម​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ជំងឺ​កូវី​ដ​-១៩ បាន​ថ្លែងថា អំណោយ​មនុស្សធម៌​នាពេលនេះ គឺជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋបាល​ខេត្ត ក្នុង​ការចូលរួម​ប្រយុទ្ធ​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ជា​ការឆ្លើយតប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន ស្របពេល​ដែល​ជំងឺ​ដ៏​កំណាច កូវី​ដ​-១៩ ជាពិសេស​មេរោគ​បម្លែង​ខ្លួន​ថ្មី ប្រភេទ ដែល​តា (Delta) ដែល​កំពុង​គម្រាមកំហែង​ដល់​សេដ្ឋកិច្ច និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ពិភពលោក​ទាំងមូល ៕

Filed in: ព័ត៌មានជាតិ