ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អញ្ជើញ​ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ Zoom

ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អញ្ជើញ​ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ Zoom
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វេលា​ម៉ោង ៨:៣០ នា​ព្រឹក​ថ្ងៃ​ពុធ ១១​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អញ្ជើញ​ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ Zoom ជាមួយ​ឯកឧត្តម​ប្រធាន​គណ​:​កម្ម​ការ​ទី​៣ ដែល​មាន​ឯកឧត្តម ឡូយ សុផាត ជា​ប្រធាន​អង្គប្រជុំ និង​ឯកឧត្តម​ប្រធាន​គណ​:​កម្ម​ការ​ទី​៥ នៃ​រដ្ឋសភា​ព ដែល​មាន​ឯកឧត្តម ឈាង វុន រួម​ជាមួយ​ឯកឧត្តម លោកជំទាវ ដែល​ជា​អនុប្រធាន និង​សមាជិក​គណៈកម្មកា​រទាំ​ង​ពីរ​នៃ​រដ្ឋសភា ។

កម្មវត្ថុ​នៃ​កិច្ចប្រជុំ​នេះ​គឺ​ពិនិត្យ និង​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ” ការអនុម័ត​យល់ព្រម​លើ​ពិធីសារ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​អាស៊ាន​បូក​បី​ស្តី​ពី​ការត្រៀម​បម្រុង​អង្ករ​សង្គ្រោះបន្ទាន់​” ។​

​កិច្ចព្រមព្រៀង​នេះ​មានបំណង​ប្រើប្រាស់​យន្តការ​ព្រឹង​សន្តិសុខ​ស្បៀង ការកាត់បន្ថយ​ភាពក្រីក្រ និង​ការលុបបំបាត់​កង្វះ​អាហារូបត្ថម្ភ​ក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​បី​ប្រទេស​ទៀត​គឺ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រទេស​ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​ទ្រង់ ទ្រាយ​ពាណិជ្ជកម្ម​ទូទៅ​នោះ​ឡើយ​។

ដោយឡែក ព្រះរាជាណាចក្រ​កម្ពុជា កិច្ចព្រមព្រៀង​នេះ​បាន​ផ្តល់​ផលប្រយោជន៍​ដូច​ការរំពឹងទុក​គឺ​ធានាបាន​នូវ​សន្តិសុខ​ស្បៀង កាត់បន្ថយ​ភាពក្រីក្រ និង​លុបបំបាត់​កង្វះ​អាហារូបត្ថម្ភ​។

ជាក់ស្តែង​នៅ​ឆ្នាំ​២០០៧-២០០៨ កម្ពុជា​ទទួលបាន​អង្គរ​ចំនួន ៤៨០​តោន ឆ្នាំ​២០១៥-២០១៦ ទទួលបាន ២១០​តោន ឆ្នាំ​២០១៨-២០១៩ ទទួលបាន ២៥០​តោន និង​នៅ​ឆ្នាំ​២០២០ កន្លងមក​បាន​ទទួល ៣០០​តោន សម្រាប់​យកមក​ចែក​ជូន​ឲ្យ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​នូវ​ផលប៉ះពាល់​បណ្តាលមកពី​គ្រោះមហន្តរាយធម្មជាតិ​។​

​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ គណ​:​កម្ម​ការ​ទាំងពីរ​បាន​ឯកភាព​លើ​ពិធីសារ​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រម ព្រៀង​អាស៊ាន​បូក​បី​ស្តី​ពី​ការត្រៀម​បម្រុង​អង្ករ​សង្គ្រោះបន្ទាន់​” ទាំង​ទម្រង់ និង​ខ្លឹមសារ​នៃ​ច្បាប់ ហើយ​នឹង​ត្រៀម​ដាក់​ជូន​សភាពេញអង្គ​ដើម្បី​ពិនិត្យ និង​អនុម័ត​នៅពេល​ខាងមុខ​។​

Filed in: ព័ត៌មានជាតិ