ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម គួច ចំរើន អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ ក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រៃនប់​

ឯកឧត្តម គួច ចំរើន អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ ក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រៃនប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ព្រះសីហនុ​)៖ ព្រឹក​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ​ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ទៅ​ដល់​ក្រោម​១៨​ឆ្នាំ ក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រៃនប់ មាន​ឃុំ​អូរ​ឧកញ៉ា​ហេង ឃុំ​សំរុង ឃុំ​ជើងគោ និង​ឃុំ​ទឹកល្អក់​។​

​លោក ស កក្កដា អភិបាល​ស្រុក​ព្រៃនប់ បាន​រាយការណ៍​ថា កុមារ និង​យុវវ័យ​ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ទៅ​ដល់​ក្រោម​១៨​ឆ្នាំ ដែល​ត្រូវ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ទូទាំង​ស្រុក​ព្រៃនប់ មាន​ចំនួន​ជាង ១៤០០០​នាក់ និង​មាន​មណ្ឌល​ចាក់​វ៉ាក់សាំង​ចំនួន​៤​ទីតាំង រួម​មាន​ទីតាំង ឃុំ​អូរ​ឧកញ៉ា​ហេង ឃុំ​សំ​រ៉ុង ឃុំ​ជើងគោ និង​ឃុំ​ទឹកល្អក់ ហើយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល​មួយ​សប្តាហ៍​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​ថា​រដ្ឋបាល​ខេត្ត​បាន​ដាក់ចេញ​នូវ​ផែនការ​លម្អិត​បន្ថែម ដោយ​ចាត់​ក្រុមគ្រូពេទ្យ និង​ក្រុមការងារ​យុវជន ដើម្បី​ចាត់ចែង​ទទួល​បងប្អូន​ប្រជាពលរដ្ឋ និង​កុមារ​ទាំង​អស់ ឱ្យមាន​សណ្តាប់ធ្នាប់ ស្រប​តាម​គោល​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្តេច​តេជោ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ និង​អាច​ជួយ​ពន្លឿន​ដល់​ការចាក់​វ៉ាក់សាំង​បាន​កាន់តែ​លឿន និង​បាន​ជ្រាបចូល​ក្នុង​ខ្លួន​ប្រជាពលរដ្ឋ និង​ក្មួយៗ​បាន​ឆាប់រហ័ស​។​

​ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន​អំពាវនាវ​ដល់ មាតាបិតា និង​អាណាព្យាបាល​ទាំងអស់​ត្រូវ​នាំ​កូនចៅ​មកចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​សំណូមពរ​ឱ្យ​កុមារ​ទាំង​អស់ បន្ទាប់​ពី​ទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ រួចរាល់​ត្រូវខិតខំ​សិក្សា​រៀនសូត្រ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អន​ឡាញ​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជា​ការចូលរួម​លើកស្ទួយ​ចំណេះដឹង​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូវី​ដ​-១៩ មិនទាន់​បាន​ធូរស្បើយ​នៅឡើយ ព្រោះ​ប្អូនៗ​ទាំងអស់នេះ​ហើយ គឺ​ជា​ទំពាំង​ស្នង​ឬ​ស្សី ក្នុង​ការចូលរួម​អភិវឌ្ឍ សង្គម គ្រួសារ និង​សង្គមជាតិ​នៅ​ថ្ងៃ​អនាគត​៕
​ប្រភព ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​

Filed in: ព័ត៌មានជាតិ