ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក សុខ ពេញវុ​ធ អភិបាល ខណ្ឌដូនពេញ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​គោលដៅ អនុវត្ត​បំរាម​គោចរ និង បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត ក្នុង​១​គោលដៅ​៤០​ម៉ឺន​រៀល​/៦០​ម៉ឺន​រៀល ចំនួន​០៧​គោលដៅ

​លោក សុខ ពេញវុ​ធ អភិបាល ខណ្ឌដូនពេញ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​គោលដៅ អនុវត្ត​បំរាម​គោចរ និង បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត ក្នុង​១​គោលដៅ​៤០​ម៉ឺន​រៀល​/៦០​ម៉ឺន​រៀល ចំនួន​០៧​គោលដៅ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សម្រាប់​យប់​ថ្ងៃ​ច័ន្ទ ទី​០២ ខែ​សីហា ឆ្នាំ​២០២១ នេះ​ក្នុង​ភូមិសាស្ត្រ ខណ្ឌដូនពេញ បានដាក់​គោលដៅ​ប្រចាំការ ចំនួន​០៧​គោលដៅ ដើម្បី​អនុវត្ត​បំរាម​គោចរ ត្រួតពិនិត្យ យាន្ដ​ជំនិះ​គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ គ្មាន​លិខិតអនុញ្ញាត ត្រឹមត្រូវ រួម​ទាំង​ការលក់ដូរ​គ្រប់​ប្រភេទ ជាពិសេស ការលក់ដូរ នូវ​សារធាតុ​ស្រវឹង ក្នុងអំឡុងពេល​ដាក់ចេញ បម្រាម​គោចរ ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​រាល់​ការធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព ការងារ មុខរបរ ឬ​អាជីវកម្ម នៅ​ចន្លោះ​ម៉ោង​២១ ដល់​ម៉ោង​៣​ភ្លឺ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ។​

​ជា​ការលើកទឹកចិត្ត ដល់​កងកម្លាំង លោក​ភិបាល បាន​ឧបត្ថម្ភ ថវិកា​ចំនួន​៤០​ម៉ឺន​រៀល សម្រាប់ ៦​គោលដៅ​ដឹកនាំ ដោយ​លោក អភិបាលរងខណ្ឌ និង ម្ចាស់ការ​ដោយ​សង្កាត់​រៀងៗ​ខ្លួន និង ឧបត្ថម្ភ​ដល់​កម្លាំង​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន ដឹកនាំ​ដោយ​លោក អភិបាលរង ថវិកា​ចំនួន ៦០​ម៉ឺន​រៀល​ផងដែរ​។​

Filed in: ព័ត៌មានជាតិ