(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះអនុវត្តការងារដូចខាងក្រោម÷
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោក ជួន វិចិត្រ អធិការរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ លោក កែម ហេង ប្រធានផ្នែកស្តីទីប្រជាការពារខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវមានដូចជា មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវលេខ ៩០០ ៩៣ ១០៦ ១០៨ ១៣០ ១៣៦ ៧០ ៨៨ ៤៧ ១៤៤ ១៤៨ ជាលទ្ធផល៖
– ឃាត់រថយន្តធុនធំយកមករក្សាទុកនៅសាលាខណ្ឌចំនួន ០៣គ្រឿង
– ស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានចំនួន ០១គ្រឿង និងចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០៦គ្រឿង
– ឃាត់ម៉ូតូកង់បីឥណ្ឌាយកមករក្សាទុកនៅសាលាខណ្ឌចំនួន ០១គ្រឿង
– បន្តការផ្សព្វផ្សាយហាមការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ៕