ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍន៍​ការប្រើប្រាស់​បង្គន់​អនាម័យ​នៅ​ទីប្រជុំជន និង​តាម​ជនបទ ក្នុង​ខេត្ត​កំពង់ឆ្នាំង

ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍន៍​ការប្រើប្រាស់​បង្គន់​អនាម័យ​នៅ​ទីប្រជុំជន និង​តាម​ជនបទ ក្នុង​ខេត្ត​កំពង់ឆ្នាំង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ឆ្នាំង​៖ នា​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ​អភិវឌ្ឍន៍​ការប្រើប្រាស់​បង្គន់​អនាម័យ​នៅ​ទីប្រជុំជន និង​តាម​ជនបទ ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អម សុភា អភិបាលរង​ខេត្ត លោក ជិន រដ្ឋា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត លោក ឆាត សុភាព នាយក​អង្ក​ការ​វ៉​តធ័​រអេត​ប្រចាំ​កម្ពុជា និង​លោកស្រី ជុំ សុីណា ប្រធាន​សម្រប​
​សម្រួល​ប្រចាំខេត្ត និង​លោក លោកស្រី​ជា​មន្ត្រី​ក្រុមការងារ​។​

​លោក ឆាត សុភាព នាយក​វ៉​តធ័​រអេត​បាន​លើកឡើងអំ​ពី​ការអភិវឌ្ឍន៍​ទៅ​លើ​គម្រោង​គ្មាន​ការ​បន្ទោបង់​ពេសវាល​ពាសកា​លតាម​ទីប្រជុំជន និង​ទី​ជនបទ​ដោយ​ងាក​មក​ប្រើប្រាស់​បង្គន់​អនាម័យ​បាន​គ្រប់គ្នាៗ ហើយ​អង្ក​ការ​វ៉​តធ័​រអេត​បាន​ធ្វើ​កិច្ច​សហកា​រណ៍​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ក្នង​ដំណើរការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​មាន​បង្គន់​ប្រើប្រាស់​បាន​គ្រប់ៗ​គ្នា​នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង​។​

​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ បាន​មានប្រសាសន៍ថាៈ ការអភិវឌ្ឍ​គម្រោង​នេះ​គឺ​ល្អ​សម្រាប់​ខេត្ត​កំពង់ឆ្នាំង ហើយ​និង​មាន​ការប្រើប្រាស់​បង្គន់​អនាម័យ​បាន​គ្រប់​គ្រួសារ​ក្នុង​ខេត្ត​មិន​ថា​នៅ​ទីក្រុង រឺ​ជនបទ​ឡើយ​។ ឯកឧត្តម បាន​គាំទ្រ​នៅ​គម្រោង​នេះ​និង​សុំ​អោយ​អង្ក​ការ វ៉​តធ័​រ​អេត និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត សហការ​គ្នា​ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​អោយ​យល់​ជ្រួតជ្រាប​ដើម្បីអោយ​ដំណើរការ​គម្រោង​នេះ​ទ​ទូល​បាន​ជោគជ័យ​នា​ពេលខាងមុខ​៕

Filed in: ព័ត៌មានជាតិ