ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គាំទ្រ​ដល់​ក្រុមការងារ​ចាក់​វ៉ាក់សាំង​នៅ​មណ្ឌល​សុខភាព​ព្រែកកំពឹស​

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គាំទ្រ​ដល់​ក្រុមការងារ​ចាក់​វ៉ាក់សាំង​នៅ​មណ្ឌល​សុខភាព​ព្រែកកំពឹស​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

គិត​ចាប់ពី​ថ្ងៃ​អាទិត្យ ទី​០១ ខែ​សីហា ឆ្នាំ​២០២១ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូវី​ដ​១៩ ដូសទី​១ ជូន​ដល់​កុមារ​វ័យ​ជំទង់​ចាប់ពី​អាយុ​១២​ឆ្នាំ ដល់ អាយុ​ក្រោម​១៨​ឆ្នាំ បានចាប់ផ្តើម​ដំណើរការ​យ៉ាង​ផុលផុស​។ ដោយឡែក​នៅ​មណ្ឌល​សុខភាព​ព្រែកកំពឹស ក៏​មាន​រៀបចំ​ចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូវី​ដ​១៩​នេះ ជូន​ដល់​ប្អូនៗ​កុមារ​វ័យ​ជំទង់ ទូទាំង​សង្កាត់​ផងដែរ ស្របពេល​ជាមួយ​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជ​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ បាន​គាំទ្រ​ដល់​ក្រុមការងារ​ជា​ប្រចាំ​ថ្ងៃ​រហូតដល់​បញ្ចប់​យុទ្ធនាកា​រចាក់​វ៉ាក់សាំង ដោយ​បាន​ដោះស្រាយ រោង​សម្រាប់​បាំង​ថ្ងៃ និង​ភ្លៀង​, ទូរ​បាញ់ថ្នាំ​សម្លាប់​មេរោគ​, ទឹក​អាល់កុល​សម្លាប់​មេរោគ​, អាហារ​ចំនួន​២​ពេល​សម្រាប់​ក្រុម​គ្រូពេទ្យ និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត ជំនួយ​ឲ្យ​គ្រូពេទ្យ​ចំនួន​ជាង​៤០​នាក់​, ទឹក​សុទ្ធ សម្រាប់​ចែកជូន​ដល់​ក្រុមការងារ និង​ប្អូនៗ​ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង​ទាំងអស់ ព្រមទាំង​កម្លាំង​សម្រួល​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ទីកន្លែង​ចាក់​វ៉ាក់សាំង​នោះ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​រលូន​៕

Filed in: ព័ត៌មានជាតិ