ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាលខេត្ត​កំពង់ចាម ចាត់វិធានការ​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ នៅតាម​ខ្នង​ផ្ទះ​!

អភិបាលខេត្ត​កំពង់ចាម ចាត់វិធានការ​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ នៅតាម​ខ្នង​ផ្ទះ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ បាន​ចាត់​វិធានការ​បន្ទាន់​ដាក់ចេញ​នូវ​សេ​នារី​យូ​ថ្មី សម្រាប់​គ្រប់គ្រង​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ នៅតាម​ខ្នង​ផ្ទះ ជូន​ប្រជាពលរដ្ឋ ដល់​អាជ្ញាធរ​ថ្នាក់ក្រោម អនុវត្ត​នៅ​មូលដ្ឋាន​ឱ្យ​ទទួលបាន​ជោគជ័យ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​
​ឯកឧត្តម អភិបាលខេត្ត បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ខ្លូត ផន ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នា​សាលាខេត្ត នៅ​ព្រឹក​ថ្ងៃទី ២ ខែ​សីហា ឆ្នាំ​២០២១ នេះ​ថា បញ្ហា​ដាក់​អ្នកជំងឺ​កូវី​ដ​-១៩ ឱ្យ​នៅ​ព្យាបាល​តាម​ខ្នង​ផ្ទះ គឺ​ការ​សំខាន់​បំផុត ហើយ​សូមឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម មានការ​ការពារ​ឱ្យ​បាល​ល្អ ដោយ​សួរនាំ​ព័ត៌មាន​បន្ថែម​ទៀត​មក​កាន់​ថ្នាក់​ខេត្ត នៅពេល​ការអនុវត្ត​ជួបប្រទះ​នូវ​បញ្ហា ហើយ​សំខាន់​ក្រុម​ការងារ​ទាំងអស់ សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ចូលរួម​សហការ​ជួយ​មើល និង​រាយការណ៍​មក​កាន់​អភិបាល​ស្រុក ក្រុង ឲ្យបាន​ជាប់​ជាប្រចាំ​។​

ឯកឧត្តម អ៊ុន ចាន់​ដា បាន​បន្ថែមថា នៅ​ចំពោះមុខ​យើង ដាក់​គ្រូពេទ្យ​ម្នាក់​ឱ្យ​មើលថែ និង​ព្យាបាល​អ្នកជំងឺ​នេះ​ចំនួន ប្រាំ​នាក់​។ ប៉ុន្តែ​ករណី​នេះ​យើង​ចាំបាច់​ត្រូវមាន​ការបត់បែន ករណី​មាន​ស្រុក​ណា​ផ្ទុះ​ខ្លាំង​ត្រូវ​ថែម​គ្រូពេទ្យ ដើម្បី​តម្រូវ​ទៅ​នឹង​ចំនួន​អ្នកជំងឺ​តាម​ផែនការ​កំណត់​។ ឯ​បញ្ហា​រោគសញ្ញា គឺ​គ្រូពេទ្យ​យើង​មាន​បទពិសោធន៍​រួចហើយ គឺ​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការផ្តល់​ថ្នាំ ដោយ​ពិនិត្យ​ស្ថានភាព​កម្រិត​អ្នកជំងឺ ករណី​ស្រាល ត្រូវ​ព្យាយាម​ពន្យល់​បកស្រាយ កុំ​ឱ្យ​គិត ឬ​ភ័យ ឱ្យ​សប្បាយ និង​ជំរុញ​ការ​ហាត់ប្រាណ​ឱ្យបាន​ច្រើន និង​ទៀងទាត់​។​

​ឯកឧត្តម​បន្តថា ការព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ នៅតាម​ខ្នង​ផ្ទះ​នេះ គឺជា​សេ​នារី​យូ​ថ្មី​ដែល​មាន​ការ​បន្ធូរ​ភាព​តានតឹង​ក្នុង​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ដែល​មិន​ចង់ទៅ​ពេទ្យ ព្រោះ​នៅ​ពេទ្យ​អាច​បង្ក​ឱ្យមាន​ជំងឺ​ផ្សេងៗ ដោយ​នៅ​ទីនោះ ដេក​រួម ហូប​រួម ហាត់ប្រាណ​រួម នៅ​ជិត​គ្នា អាច​ប៉ះពាល់​ដល់​ពួក​គាត់​មួយ​ផ្នែក​ទៀត​។ អ៊ីចឹង​ការព្យាបាល​ជំងឺ​កូវី​ដ​-១៩ នៅតាម​ខ្នង​ផ្ទះ​ជា​សេ​នារី​យូ នៃ​ការ​បន្ធូរ​អារម្មណ៍ របស់​ប្រជាពលរដ្ឋ ដែល​តម្រូវ​ឱ្យ​យើង​ត្រូវ​ធ្វើ​នយោបាយ និង​ការពន្យល់​បកស្រាយ​ឱ្យបាន​ជោគជ័យ និង​កុំឱ្យ​មាន​អ្នកជំងឺ​នេះ​ស្លាប់​នៅ​តាម​ផ្ទះ​បន្តទៀត​៕

 

Filed in: ព័ត៌មានជាតិ