ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រាជរដ្ឋាភិបាលដាក់ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់ តឹងរ៉ឹង សំដៅ​ទប់ស្កាត់​ឱ្យបាន​ទាន់​ពេលវេលា​នូវ​រលក​ទី​៣ បន្ទាប់ពីការរកឃើញមេរោគកូវីដ-១៩ ប្រភេទ Delta ក្នុងសហគមន៍ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាប

រាជរដ្ឋាភិបាលដាក់ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់ តឹងរ៉ឹង សំដៅ​ទប់ស្កាត់​ឱ្យបាន​ទាន់​ពេលវេលា​នូវ​រលក​ទី​៣ បន្ទាប់ពីការរកឃើញមេរោគកូវីដ-១៩ ប្រភេទ Delta ក្នុងសហគមន៍ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាប
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សូម​ជម្រាប​ជូន​ថា ៖ ​ការឆ្លង​រាលដាល​នៃ​មេ​រោគកូ​វីដ​-១៩ នៅ​កម្ពុជា បានវិវត្ត​ឈាន​ដល់​ដំណាក់កាល​មួយ​ថ្មី ជាមួយនឹង​ការ​រក​ឃើញ​មេ​រោគកូ​វីដ​-១៩ ប្រភេទ Delta ក្នុង​សហគមន៍ នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​ខេត្ត​សៀមរាប​, រាជរដ្ឋាភិបាល​មាន​ភាពចាំបាច់​ក្នុង​ការដាក់ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់ តឹងរ៉ឹង សំដៅ​ទប់ស្កាត់​ឱ្យបាន​ទាន់​ពេលវេលា​នូវ​រលក​ទី​៣ នៃ​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ពី​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​ខេត្ត​សៀមរាប​ទៅ​កាន់​តំបន់​ផ្សេងទៀត​នៅ​ទូទាំង​ប្រទេស នៃ​មេ​រោគកូ​វីដ​-១៩ ប្រភេទ Delta ដែល​ជា​គ្រោះមហន្តរាយ​សម្រាប់​ប្រជាជន និង​ប្រទេស​កម្ពុជា តាមរយៈ​ការ​សេចក្តីសម្រេច និង​សារាចរ​៖

១.​សម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​ខេត្ត​កោះកុង​, ខេត្ត​ពោធិ៍សាត់​, ខេត្ត​បាត់ដំបង​, ខេត្ត​ប៉ៃលិន​, ខេត្ត​បន្ទាយមានជ័យ​, ខេត្ត​ឧត្តរមានជ័យ​, ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប ជា​បណ្តោះអាសន្ន​សម្រាប់​រយៈពេល ១៤ ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង ២៣:៥៩ នាទី នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១

២.​ដាក់ចេញ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅ​ទូទាំង​ប្រទេស សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង ២៣:៥៩ នាទី នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១

​ទាំង​សេចក្តីសម្រេច​បិទ​ខ្ទប់ ទាំង​សារាច​របស់​រាជរដ្ឋាភិបាល បាន​សម្រេច​ប្រគល់​ភារកិច្ច​ជូន​គណៈ​អភិបាល​រាជធានី​ខេត្ត ដាក់ចេញ​នូវ​វិធានការ​លម្អិត​សម្រាប់​អនុវត្ត​ទាំង​ក្នុង​តំបន់​បិទ​ខ្ទប់ និង​តំបន់​ផ្សេងទៀត នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ទៅតាម​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ។

​ហេតុនេះ គណៈ​អភិបាលខេត្ត​នៃ​ខេត្ត​ដែល​ត្រូវ​បិទ​ខ្ទប់ និង​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស នឹង​ដាក់​ចេញ​នូវ​សេចក្តីសម្រេច​ស្តីពី​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ លម្អិត សម្រាប់​អនុវត្ត​នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ព្រមៗ​គ្នា សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង ២៣:៥៩ នាទី នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១(​យប់​នេះ​) រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១!

​ជាមួយគ្នានេះ នៅក្នុង​អំឡុងពេល​នៃ​យុទ្ធនាការ ១៤​ថ្ងៃនេះ ក្រសួង​-​ស្ថាប័ន​សាធារណៈ​, វិស័យ​ឯកជន ព្រមទាំង​បុគ្គល​ឯកជន ត្រូវបាន​លើកទឹកចិត្ត​ក្នុង​ការប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​រក​មេ​រោគកូ​វីដ​-១៩ ដើម្បី​ជា​វិធានការ​បង្ការ ក៏ដូចជា​ការស្វែងរក​អ្នក​វិជ្ជមាន​មេ​រោគកូ​វីដ​-១៩ ដោយ​ផ្អែក​តាម​អភិក្រម “​រកឃើញ​ឆាប់រហ័ស​, គ្រប់គ្រង​បាន​លឿន​, និង​កាត់ផ្តាច់​ខ្សែ​ច្រវាក់​ការឆ្លង​រាលដាល​បាន​ទាន់ពេល​” សំដៅ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

Filed in: ព័ត៌មានជាតិ