ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំ​ក្រុម​ការងារ ចុះ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​តាម​ខ្សែក្រវ៉ាត់​លើ​ជួរ​ភ្នំ​ដងរែក ត្រង់​ចំណុច​ថ្ម​ដូន និង​ចាន់​ក្រហម​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ​

​ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំ​ក្រុម​ការងារ ចុះ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​តាម​ខ្សែក្រវ៉ាត់​លើ​ជួរ​ភ្នំ​ដងរែក ត្រង់​ចំណុច​ថ្ម​ដូន និង​ចាន់​ក្រហម​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្ដរមានជ័យ​)៖ នា​ថ្ងៃ​សុក្រ ៦​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០២១​នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃ​គណ​:​អភិបាលខេត្ត​ឧត្ដរមានជ័យ និង​ជា​ប្រធាន​គណៈកម្មការ ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩​ខេត្ត​ឧត្ដរមានជ័យ (​គ​.​ប​.​ក​.១៩.​ឧជ​) ដឹកនាំ​ក្រុម​ការងារ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ ស្ថិតក្នុង​ស្រុក​អន្លង់វែង ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ស្ថិត​ក្នុង​ក្រុង​សំរោង ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជប់​គគី ស្ថិតក្នុង​ស្រុក​បន្ទាយ​អំពិល និង​ចុះសួរសុខទុក្ខ​កងកម្លាំងប្រដាប់អាវុធ​ដែល​ឈរជើង​តាម​ខ្សែក្រវ៉ាត់​ព្រំដែន​លើ​ជួរ​ភ្នំ​ដងរែក ត្រង់​ចំណុច​ថ្ម​ដូន និង​ចាន់​ក្រហម ស្ថិត​ក្នុង​ស​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរមានជ័យ ដោយ​អនុវត្ត​តាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការបិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​សម្រាប់​រយៈ​ពេល ១៤ ថ្ងៃ ដោយ​គិត​ចាប់ពី​វេលា​ម៉ោង ២៣:៥៩ នាទី នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១​។ សំដៅ​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​ដែល​បណ្តាល​មក​ពី​មេ​រោគកូ​វីដ​-១៩ ប្រភេទ​ដែល​តា (Delta) ក៏​ដូចជា​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ​។​

​ឯកឧត្ដម​អភិបាលខេត្ត បានបញ្ជាក់​ថា​ការបិទ​ព្រំដែន​ជា​បណ្តោះអាសន្ន​នេះ​គឺ​សម្រាប់​អ្នកដំណើរ​ចេញ​-​ចូល លើកលែង​តែ​ការដឹកជញ្ជូន​ទំនិញ និង​ករណី​ពិសេស​ដែល​មាន​ការអនុញ្ញាតរ​បស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ជាអាទិ៍ ករណី​អ្នកជំងឺ​សង្គ្រោះបន្ទាន់ ទើប​អាច​ធ្វើដំណើរ​បាន​។​

Filed in: ព័ត៌មានជាតិ