ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ថ្នាក់ដឹកនាំ​៣​ស្ថាប័ន ចុះ​ត្រួតពិនិត្យ ការរៀបចំ​សណ្តាប់ធ្នាប់ ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​លើក​ទី 2 នៅ​ក្រុង​សិរីសោភ័ណ​

ថ្នាក់ដឹកនាំ​៣​ស្ថាប័ន ចុះ​ត្រួតពិនិត្យ ការរៀបចំ​សណ្តាប់ធ្នាប់ ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​លើក​ទី 2 នៅ​ក្រុង​សិរីសោភ័ណ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការរង​នាយសេនាធិការ យោធភូមិភាគ​ទី​៥ ជា​ប្រធាន​ក្រុម​ប្រតិបត្តិ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩​យោធភូមិភាគ​ទី​៥ អមដំណើរ ដោយ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការ​ទិស​ទី​១ ខេត្ត​បន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត រួម​ស្ថាប័ន​ពាក់ព័ន្ឋ បាន​អញ្ជើញ​ចុះ​ពិនិត្យ មណ្ឌល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដូសទី​២ ជូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2021 ។​

​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ មាន​ធ្វើ​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ៣០ ខែ កក្ត​ដា ឆ្នាំ ២០២១ រហូត​ដល់​ថ្ងៃ​ទី ០៣ ខែ សីហា ឆ្នាំ​២០២១ ទើប​បញ្ជ​ប់ដូ​ស​ទី​២ ទាំង​៨​មណ្ឌល ក្នុង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រុង​សិរីសោភ័ណ គោរព​អញ្ជើញ មក​ទទួល​ដូសទី​២ តាម​ទីតាំង​ដែល​បាន​កំណត់ ៕

Filed in: ព័ត៌មានជាតិ