ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លទ្ធផល​នៃ​ការនាំ​ចេញ​កសិផល​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២១

លទ្ធផល​នៃ​ការនាំ​ចេញ​កសិផល​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​ផ្អែក​លើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) របស់​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ក្រៅ​ប្រទេស​មាន​៖
– បរិមាណ​សរុប ៥ ០៣២ ៩៦៨,៦០​តោន ទៅកាន់​ទិសដៅ ៦៤​ប្រទេស គឺ​មាន​ការកើនឡើង​ចំនួន ២ ៣៤២ ៩៨១,៣៩​តោន ស្មើនឹង ៨៧,១០%
– បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ គឺ​ទទួល​បាន​ត្រឹមតែ ២ ៦៨៩ ៩៨៧,២២​តោន ។​
​កសិផល​សំខាន់ៗ​ដែល​បាន​នាំ​ចេញ​មាន​ដូចខាងក្រោម​៖

១- ការនាំ​ចេញ​អង្ករ​
– បរិមាណ​អង្ករ​នាំ​ចេញ​មាន​ចំនួន ៣០៩ ៨៦៥​តោន មាន​ការថយចុះ​ចំនួន ១១៦ ២០៨​តោន (-២៧,២៧%) បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២០ ដែល​មាន​ចំនួន ៤២៦ ០៧៣​តោន​។ ក្នុងនោះ​ការនាំចេញ​អង្ករ​ក្នុង​ខែកក្កដា ឆ្នាំ​២០២១ មាន​ចំនួន ២៩ ៤១៥​តោន កើនឡើង​ចំនួន ១ ០០២​តោន (៣,៥៣%) បើ​ធៀប​នឹង​ខែ​កក្កដា ឆ្នាំ​២០២០ ដែល​មាន​ចំនួន ២៨ ៤១៣​តោន​
– អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ២១៤ ៩៦៨​តោន ស្មើនឹង ៦៩,៣៧% អង្ករ​ស​គ្រប់​ប្រភេទ​មាន​ចំនួន ៨៨ ៧០២​តោន ស្មើនឹង ២៨,៦៣% និង​អង្ករ​ចំហុយ​មាន​ចំនួន ៦ ១៩៥​តោន ស្មើនឹង ២%
– អង្ករ​បាន​នាំចេញ​ទៅ​កាន់​ទិសដៅ​សហភាព​អឺរ៉ុប​ចំនួន ២១​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៧៧ ៧៨៦​តោន (​ថយចុះ​ចំនួន ៦៦ ៤៦១​តោន ស្មើនឹង -៤៦,០៧%) ទិសដៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ១៥៣ ៩២១​តោន (​ថយចុះ​ចំនួន ១ ៤០៦​តោន ស្មើនឹង -០,៩១%) ទិសដៅ​អាស៊ាន​ចំនួន ៥​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ២៩ ៤៥៣​តោន​(​ថយចុះ​ចំនួន ២៧ ៦១១​តោន ស្មើនឹង -៤៨,៣៩%) និង​ទិសដៅ​ដទៃ​ទៀត​ចំនួន​២២​ប្រទេស មាន​បរិមាណ​សរុប ៤៨ ៧០៥​តោន (​ថយចុះ​ចំនួន ២០ ៧៣០​តោន ស្មើនឹង -២៩,៨៦%)
– ក្រុមហ៊ុន​ដែល​បាន​នាំ​ចេញ​អង្ករ​មាន​ចំនួន ៥៨​ក្រុមហ៊ុន ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំ​ចេញ​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន​១០ មាន​រហូត​ដល់ ២២៤ ៩៥២​តោន (៧២,៦០%) និង​ក្រុមហ៊ុន ៤៨​ដទៃ​ទៀត​បាន​នាំ​ចេញ​ត្រឹមតែ ៨៤ ៩១៣​តោន (២៧,៤០%)​។​

២- ការនាំចេញ​ស្រូវ​
​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២១ ការនាំចេញ​ស្រូវ​មាន​ចំនួន ២ ០០៨ ២៤១​តោន ទៅកាន់​ប្រទេស​វៀតណាម (​មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ចំនួន ១ ២៩០ ៥០២,៥២​តោន​) ដែល​មាន​ការកើនឡើង​ចំនួន ៩០០ ៧៦៦​តោន (៨១,៣៤%) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០ ដែល​មាន​ចំនួន ១ ១០៧ ៤៧៥​តោន​។​

៣- ការនាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​
​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២១ ការនាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ មាន​ចំនួន ៣ ៤៣២ ៦០១,០៨ តោន​កើន​ឡើង​ចំនួន ១ ១៦៨ ៦៨៦,៨៧​តោន ស្មើនឹង ៥១,៦២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ដែល​មាន​ចំនួន ២ ២៦៣ ៩១៤,២២​តោន ដែល​ក្នុងនោះ​រួមមាន​៖
1) ចំណិត​ដំឡូង​មី​ក្រៀម​មាន​ចំនួន ១ ២៥៤ ០០៣,១២​តោន (​កើនឡើង​ចំនួន ១៤,២២%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៨៤០ ៦០០​តោន ប្រទេស​វៀតណាម​ចំនួន ៣៩៣ ៧៥១,៥៦​តោន និង​ប្រទេស​ចិន​ចំនួន ១៩ ៦៥១,៥៦​តោន​
2) ដំឡូង​មី​ស្រស់​មាន​ចំនួន ៣៩៦ ៣០០​តោន (​ថយចុះ​ចំនួន -៨,៦៤%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៩១ ២៥០​តោន និង​ប្រទេស​វៀតណាម​ចំនួន ៣០៥ ០៥០​តោន​
3) ម្ស៉ៅដំឡូង​មី​មានចំនួន ១៨ ៤៦៥,០៤​តោន (​កើនឡើង​ចំនួន ២២,៤៣%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ចំនួន ១៦ ៣៥៨,៦​តោន ប្រទេស​អ៊ីតាលី​ចំនួន ៣៤០,៦៤​តោន ប្រទេស​ណេ​ដឺ​ឡែ​ន​ចំនួន ១៥២​តោន ប្រទេស​ថៃ​ចំនួន ១ ៣៧៥,៨​តោន សហរដ្ឋ​អាមេរិក​ចំនួន ១៧០​តោន និង​ប្រទេស​ប៊ែល​ហ្ស៉ិ​ក​ចំនួន ៦៨​តោន​
4) កាកសំណល់​ដំឡូង​មី​មាន​ចំនួន ៤ ៩០៨​តោន (​ថយចុះ​ចំនួន -៣៦,១១%) នាំចេញ​ទៅ​ប្រទេស​ចិន​
5) គ្រាប់​ស្វាយចន្ទី​មាន​ចំនួន ៨៦៦ ២០៧,៧៧​តោន (​កើនឡើង​ចំនួន ៣៤៥,២៩%) នាំចេញ​ទៅ​ប្រទេស​ចិន​ចំនួន ៣ ៦៣៩,៥​តោន ប្រទេស​ឥណ្ឌា​ចំនួន ១៧​តោន ប្រទេស​ជប៉ុន​ចំនួន ៣៤,៤៣​តោន ប្រទេស​កូរ៉េ​ចំនួន ៣,៩១​តោន ប្រទេស​ឡាវ​ចំនួន ២​តោន ប្រទេស​អារ៉ាប់​ចំនួន ១៤,៥១​តោន ប្រទេស​តូ​ហ្គោ​ចំនួន ០,០១​តោន ប្រទេស​ថៃ​ចំនួន ៣ ១៩៩,៤០​តោន ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០១​តោន ប្រទេស​វៀតណាម​ចំនួន ៨៥៩ ២៩០​តោន និង​ប្រទេស​បង់​ក្លា​ដែស​ចំនួន ៧​តោន​
6) គ្រាប់ពោត​មាន​ចំនួន ១៤៦ ៣០៤,១៩​តោន (​កើនឡើង​ចំនួន ១,០៩%) នាំចេញ​ទៅ​ប្រទេស​បង់​ក្លា​ដេស ចំនួន ៤២​តោន ប្រទេស​កូរ៉េ​ចំនួន ២១​តោន កោះ​តៃវ៉ាន់​ចំនួន ៧៥១,១៩​តោន ប្រទេស​ថៃ​ចំនួន ៤២ ៣៥០​តោន និង​ប្រទេស​វៀតណាម​ចំនួន ១០៣ ១៤០​តោន​
7) គ្រាប់​សណ្តែកបាយ​មាន​ចំនួន ២១ ២៣០​តោន (​កើនឡើង​ចំនួន ៥៤៧,៣៣%) នាំចេញ​ទៅ​ប្រទេស​វៀតណាម​
គ្រាប់​សណ្តែកសៀង​មាន​ចំនួន ១៩ ៨៨០,០៤​តោន (​កើនឡើង​ចំនួន ១០០%) នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៧ ៩៥០​តោន ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០៤​តោន និង​ប្រទេស​វៀតណាម​ចំនួន ១១ ៩៣០​តោន​
9) ផ្លែ​ចេក​ស្រស់​មាន​ចំនួន ២៧០ ២២១,៦៨​តោន (​កើនឡើង​ចំនួន ៦១,០៨%) នាំចេញ​ទៅ​ប្រទេស​ចិន​ចំនួន ២៤០ ១០៨,៥៧​តោន ប្រទេស​ជប៉ុន​ចំនួន ៤៩៥,៣០​តោន ប្រទេស​សិង្ហ​បុរី​ចំនួន​៤៨០,៤៨​តោន​និង​ប្រទេស​វៀតណាម​ចំនួន ២៩ ១៣៧,៣៣​តោន​
10) ផ្លែ​ក្រូចថ្លុង​មាន​ចំនួន ២៧ ៤១៨,៤៤​តោន (​កើនឡើង​ចំនួន ៩០,៤១%) នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ២៧ ៣៥៤​តោន និង​ប្រទេស​វៀតណាម​ចំនួន ៦៤,៤៤​តោន​
11) ផ្លែស្វាយ​ស្រស់​មាន​ចំនួន ១៦១ ២២៨,៥៥​តោន (​កើនឡើង​ចំនួន ២៤៧,៩២%) នាំចេញ​ទៅ​ទីក្រុង​ហុងកុង​ចំនួន ៥០,៧៨​តោន ប្រទេស​កូរ៉េ​ចំនួន ១២៤,៣៨​តោន ប្រទេស​គុយ​វ៉ែត​ចំនួន ០,០១​តោន ប្រទេស​សិង្ហ​បុរី​ចំនួន ១៦,២០​តោន ប្រទេស​ថៃ​ចំនួន ២១ ២១៩,២៨​តោន ប្រទេស​វៀតណាម​ចំនួន ១៣៩ ៦០៦,៦៨​តោន និង​ប្រទេស​ចិន​ចំនួន ២១១,២២​តោន​
12) ដំណាប់​ស្វាយ​មាន​ចំនួន ១៣ ៥២៤,៥​តោន (​កើនឡើង​ចំនួន ១៩៤,១៨%) នាំចេញ​ទៅ​ប្រទេស​ចិន​ចំនួន ១១ ០៩៥,៥៩​តោន ប្រទេស​ជប៉ុន​ចំនួន ៥១២,៥០​តោន ប្រទេស​កូរ៉េ​ចំនួន ១៤,៥៦​តោន ប្រទេស​ហ្វីលីពីន ចំនួន ៧៣៥,៦៩​តោន ប្រទេស​ថៃ​ចំនួន ១ ០៦៤,៦១​តោន សហរដ្ឋ​អាមេរិក​ចំនួន ៨,៥៦​តោន ប្រទេស​វៀតណាម ចំនួន ៧៦,៨០​តោន ចក្រភព​អង់គ្លេស ១៦,១៤​តោន និង​ប្រទេស​កា​ហ្សាក់​ស្ថាន​ចំនួន ០,០៥​តោន​
13) ទឹក​ស៊ីរ៉ូ​ស្វាយ​មានចំនួន ៤ ០៦៩,៦២​តោន (​កើនឡើង​ចំនួន ៧៩,១៦%) នាំចេញ​ទៅ​ប្រទេស​ចិន​មាន​ចំនួន ១៤៨​តោន និង​ប្រទេស​ហ្វីលីពីន​ចំនួន ៣ ៩២១,៦២​តោន​
14) ដូងប្រេង​មាន​ចំនួន ២៩ ៦១៦,៦៩​តោន (​ថយចុះ​ចំនួន -៩,៧៣%) នាំចេញ​ទៅ​ប្រទេស​ឥណ្ឌា​ចំនួន ២៤ ២១៦,៦៩​តោន និង​ប្រទេស​ម៉ាឡេស៊ី​ចំនួន ៥ ៤០០​តោន​
15) ម្រេច​មាន​ចំនួន ២២ ៥៨០,៦៨​តោន (​កើនឡើង​ចំនួន ៥៥៨,១៩%) នាំចេញ​ទៅ​ប្រទេស​ប៊ែលហ្ស៊ិក ចំនួន ១៥,៩៨​តោន ប្រទេស​កាណាដា​ចំនួន ០,៥២​តោន សាធារណរដ្ឋ​ឆេក​ចំនួន ៦,១០​តោន ប្រទេស​បារាំង​ចំនួន ២០,១៤​តោន ប្រទេស​អាល្លឺម៉ង់​ចំនួន ២៤៤,៥៧​តោន ប្រទេស​ឥណ្ឌា​ចំនួន ៤២​តោន ប្រទេស​ជប៉ុន​ចំនួន ២,៥៨​តោន ប្រទេស​កូរ៉េ​ចំនួន ១,៥៥​តោន ប្រទេស​ប៉ូឡូញ​ចំនួន ៧,០៩​តោន ប្រទេស​រុស្ស៊ី​ចំនួន ០,៨០​តោន ប្រទេស​ស៊ុយ​អ៊ែត ចំនួន ១,២៩​តោន ប្រទេស​ស្វីស​ចំនួន ០,៤៨​តោន កោះ​តៃវ៉ាន់​ចំនួន ១៥​តោន ប្រទេស​អង់គ្លេស​ចំនួន ១,២៤​តោន ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០១​តោន សហរដ្ឋ​អាមេរិក​ចំនួន ១,៧៥​តោន ប្រទេស​វៀតណាម​ចំនួន ២២ ២១៧,៤២​តោន ប្រទេស​សិង្ហ​បុរី​ចំនួន ១,៩៧​តោន និង​ប្រទេស​កា​ហ្សាក់​ស្ថាន​ចំនួន ០,១៩​តោន​
16) ថ្នាំជក់​មាន​ចំនួន ១ ៦៩៩,៧៥​តោន (​ថយចុះ​ចំនួន -៦០,៣២%) នាំចេញ​ទៅ​ប្រទេស​ប៊ែលហ្ស៊ិក​ចំនួន​១៩,៨២​តោន ប្រទេស​អាល្លឺម៉ង់​ចំនួន ០,០០១​តោន ប្រទេស​ហុងគ្រី​ចំនួន ១៩,៨០​តោន ប្រទេស​ឥណ្ឌូនេស៊ី​ចំនួន ០,០២​តោន ប្រទេស​សិង្ហ​បុរី​ចំនួន ០,០១​តោន ប្រទេស​វៀតណាម ១ ៦៦០​តោន និង​ប្រទេស​ចិន​ចំនួន ០,១០​តោន​
17) បន្លែ​ចម្រុះ​មាន​ចំនួន ៥៦,៧៨​តោន (​ថយចុះ​ចំនួន -២៣,១១%) នាំចេញ​ទៅ​ប្រទេស​បារាំង​
18) ម្ទេស​ស្រស់​មាន​ចំនួន ៦៦ ២២៧,១២​តោន (​កើនឡើង​ចំនួន ៤៦%) នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៦៦ ២២៧,១២​តោន និង​ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០០២​តោន​
19) ម្ទេស​ក្រៀម មាន​ចំនួន ១ ៣២០,២២​តោន (​កើនឡើង​ចំនួន ១០,០២%) នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ១ ៣២០​តោន ប្រទេស​ប៊ែលហ្ស៊ិក​ចំនួន ០,២១​តោន និង​ប្រទេស​កាណាដា​ចំនួន ០,០១​តោន​
20) ផលិតផល​ចំនួន ៦៦​មុខ ផ្សេងទៀត មាន​ចំនួន ១ ៣៩៧ ៨៤១,៤២​តោន​។​
៤-​តម្លៃ​នៃ​ការនាំ​ចេញ​កសិផល​
​ការប៉ាន់ស្មាន​តម្លៃ​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២១ ដែល​ទទួលបាន​ពី​ការនាំ​ចេញ​កសិផល (​ឯ​កតា​តម្លៃ​ផ្អែក​តាម​វិក្កយបត្រ​របស់​អ្នក​នាំចេញ​) មាន​ចំនួន ២ ៩៦៤ ៩៧៤ ៧១៤,៤៣​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​៖
– ការនាំ​ចេញ​អង្ករ​មាន​ចំនួន ២៦១ ៨៣៥ ៩២៥​ដុល្លារ​អាមេរិក​
– ការនាំចេញ​ស្រូវ​មាន​ចំនួន ៣២៩ ៣៥១ ៥២៤​ដុល្លារ​អាមេរិក​
– ការនាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន ២ ៣៧៣ ៧៨៧ ២៦៥,៤៣​ដុល្លារ​អាមេរិក​។​

៥-​សន្និដ្ឋាន​
​ការនាំ​ចេញ​កសិផល​សរុប​ក្នុងរយៈពេល​៧​ខែ​ឆ្នាំ​២០២១ មាន​កំណើន​ចំនួន ៨៧,១០% ក្នុងនោះ​កសិផល ក្រៅពី​អង្ករ​មាន​ការកើនឡើង​ចំនួន ១០៨,៦៣% រីឯ​ការនាំ​ចេញ​អង្ករ​មាន​ការថយចុះ​ចំនួន -២៧,២៧% ដោយសារ​កង្វះ​ទូរ​កុងតេន័រ​សម្រាប់​ផ្ទុក និង​តម្លៃ​ដឹកជញ្ជូន​កើនឡើង​៕​សហការី​

 

 

Filed in: ព័ត៌មានជាតិ