ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្តេច​ហ៊ុន​សែន​៖​វ៉ាក់សាំង​កូវី​ដ​-១៩​ដែលជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​បាន​មកដល់​កម្ពុជា​ហើយ​

សម្តេច​ហ៊ុន​សែន​៖​វ៉ាក់សាំង​កូវី​ដ​-១៩​ដែលជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​បាន​មកដល់​កម្ពុជា​ហើយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​វ៉ាក់សាំង​កូវី​ដ​-១៩ Johnson & Johnson ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក តាមរយៈ​មជ្ឈមណ្ឌល​កូវ៉ាក់ បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​យើង​ហើយ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១​នេះ​។​តាមរយៈ​មជ្ឈមណ្ឌល​កូវ៉ាក់ សហរដ្ឋអាមេរិក បាន​ប្រកាស​ផ្តល់​វ៉ាក់សាំង​ចំនួន ១​លាន​ដូសដល់​រាជរដ្ឋាភិបា​ល និង​ប្រជាជន​កម្ពុជា​។ វ៉ាក់សាំង​ដែល​មក​ដល់​ថ្ងៃនេះ មាន​ចំនួន ៥០​ម៉ឺន​ដូស ដោយឡែក​ចំនួន ៥០​ម៉ឺន​ដូស នឹង​ដឹក​មកដល់​នៅ​ថ្ងៃ​ទី​០២ ខែ​សីហា​ខាង​មុខ​។ អំណោយ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការគាំទ្រ​ជា​បន្តបន្ទាប់​របស់​សហ​រដ្ឋ​អាមេរិក ចំពោះ​ប្រជាជន​កម្ពុជា និង​នៅក្នុង​តំបន់ ក្នុងពេល​កំពុង​តែ​ប្រឹង​ងើប​ចេញ​ពី​ជំងឺ​រាតត្បាត​យ៉ាង​ធ្ងន់ធ្ងរ​នេះ​។​

​វ៉ាក់សាំង គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ដែល​កំពុង​រីក​រាលដាល​លើ​ពិភពលោក​។​

​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​នោះ ក៏​បាន​ដាក់ចេញ​ផែនការ​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ជា​ផែនការ​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​។ កម្ពុជា ក៏​បាន​ស្វះស្វែង​យ៉ាងខ្លាំង​ក្នុង​ការរក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​។ មកដល់​ពេល​ពេលបច្ចុប្បន្ន​នេះ រក​បាន​វ៉ាក់សាំង​ជាង ១៧​លាន​ដូ​សហើយ ដែល​ក្នុងនោះ​មាន​ទាំង​ការផ្តល់​ជំនួយ និង​ការបញ្ជាទិញ​។​

​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩​នៅ​កម្ពុជា មាន​ប្រទេស​ជា​មិត្ត​ចំនួន​៤​ហើយ បានផ្តល់ និង​ប្រកាស​ផ្តល់​ជំនួយ​វ៉ាក់សាំង​មក​កម្ពុជា​។ ប្រទេស​ដែល​បានផ្តល់ និង​បាន​ប្រកាស​ផ្តល់​រួម​មាន​៖ ចិន ផ្តល់​វ៉ាក់សាំង​ជាង ២​លាន​ដូស ជប៉ុន ១​លាន​ដូស អាមេរិក ១​លាន​ដូស និង​អង់គ្លេស ៤១​ម៉ឺន ៥​ពាន់​ដូស​៕​សហការី​

 

Filed in: ព័ត៌មានជាតិ