ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កិច្ចប្រជុំ​ពិភាក្សា លើ​ការអនុវត្ត​គម្រោង​សាងសង់​ប្រព័ន្ធ​លូ​ប្រមូល​ទឹក​កខ្វក់ ស្ថានីយ ប្រព្រឹត្ត កម្ម​ទឹក​កខ្វក់ ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ក្នុង​ក្រុង​កំពត និង​ទីលាន​ចាក់​សំរាម នៃ​គម្រោង​អភិវឌ្ឍន៍ ក្រុង​របៀង​២

​កិច្ចប្រជុំ​ពិភាក្សា លើ​ការអនុវត្ត​គម្រោង​សាងសង់​ប្រព័ន្ធ​លូ​ប្រមូល​ទឹក​កខ្វក់  ស្ថានីយ ប្រព្រឹត្ត កម្ម​ទឹក​កខ្វក់  ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ក្នុង​ក្រុង​កំពត  និង​ទីលាន​ចាក់​សំរាម  នៃ​គម្រោង​អភិវឌ្ឍន៍  ក្រុង​របៀង​២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៤​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្ដម ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត និង ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណ​:​ការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា លើ​ការងារ​អនុវត្ត​គម្រោង​សាងសង់​ប្រព័ន្ធ​លូ​ប្រមូល​ទឹក​កខ្វក់ ស្ថានីយ ប្រព្រឹត្ត កម្ម​ទឹក​កខ្វក់ ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ក្នុង​ក្រុង​កំពត និង​ទីលាន​ចាក់​សំរាម នៃ​គម្រោង​អភិវឌ្ឍន៍ ក្រុង​របៀង​២ ដែល​មានកា​អញ្ជេី​ញ​ចូលរួម ពី ឯកឧត្ដម អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក​ពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ សរុប​ចំនួន ១៨​នាក់​។

​បន្ទាប់ពី​បាន​ស្តាប់​នូវ​បទ​បង្ហាញ និង​មតិ​ចូលរួម​ក្នុង​អង្គប្រជុំ​រួច​មក ឯកឧត្ដម ជាវ តា​យ បានចាត់ទុក​កិច្ចប្រជុំ​នេះ​ពិតជា​មាន​សារ​:​សំខាន់​ណាស់​សំរាប់​ខេត្តកំពត ព្រោះ​វា​អាច​បញ្ចៀស​បាន​នូវ​ជំនន់​ទឹកភ្លៀង និង ធ្វេី​អោយ​ខេត្ត​មាន​អនាម័យ និង​បរិស្ថាន​ស្អាត​។​

​ឯកឧត្ដម អភិបាលខេត្ត បាន​សំណូមពរ​ដល់​ក្រុមហ៊ុន ម៉ៅការ​ត្រូវមាន​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​រដ្ឋបាល​ខេត្ត ដេ​ី​ម្បីរួម​គ្នា​ដោះស្រាយ​នៅ​ពេល​ដែល​ការអនុវត្តន៍​គម្រោង​មាន​ការរាំងស្ទះ​ណាមួយ​។ ហេ​ី​យ​ក្រុមហ៊ុន​ត្រូវ​ពន្លឿន​នូវ​ការអនុវត្តន៍រ​បស់ខ្លួន​អោយបាន​ល្អ ទៅ​តាម​ស្តង់ដា លក្ខណ​:​បច្ចេកទេស និង​ឆាប់រហ័ស ៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ