ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ដើមឈើ​និង​ផ្ទះ​ពលរដ្ឋ​ជាច្រើន​គ្រួសារ ត្រូវ​បាន​ខ្យល់ក​ន្ទ្រា​ក់​បកបោក រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​នៅ​ខេត្ត​កែប​

​ដើមឈើ​និង​ផ្ទះ​ពលរដ្ឋ​ជាច្រើន​គ្រួសារ ត្រូវ​បាន​ខ្យល់ក​ន្ទ្រា​ក់​បកបោក រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​នៅ​ខេត្ត​កែប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ក្រោយ​ពី​ក្រសួង​ធនធានទឹក និង​ឧត្តុនិយម បាន​ធ្វើ​សេចក្តីប្រកាស​ក៏ដូចជា​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​និង​ណែនាំ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ពិសេស​ខេត្ត​កែប​ឲ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ហានិភ័យ​ផ្តើម​ដោយសារ​គ្រោះមហន្តរាយ​ពី​ធម្មជាតិ​នោះ ស្រាប់តែ​មាន​ករណី​ខ្យល់ក​ន្ទ្រា​ក់​បក់បោក​រលំ​ដើមឈើ​និង​ផ្ទះ​ពលរដ្ឋ​អស់​ជាច្រើន​នៅ​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​កែប​។ ដោយ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​អូរ​ក្រ​សារ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប និង​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​។​

​ចំពោះ​ឧបទ្ទវហេតុ​ខាងលើ បាន​កើតឡើង នៅវេលា​ម៉ោង ២​និង 00​នាទី រសៀល ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​និង​ខ្យល់​កន្ត្រាក់​ផ្គរ​រន្ទះ​បណ្ដាល​ឱ្យ​រលំ​បង្គោល​ភ្លើង ដើមឈើ ជា​ច្រើន​ដើម ព្រមទាំង​ប៉ើង​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​អស់​មួយចំនួន​ធំ និង​រង​ការខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​អស់​មួយចំនួន​ផង​ដែរ​។​

​បើ​តាម​ប្រភព​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​បានដឹង​ដែរ​ថា ករណី​ខ្យល់ក​ន្ទ្រា​ក់​ខាងលើនេះ ខាង​អាជ្ញាធរ​មិនទាន់​ស្រង់​របាយការណ៍​ឱ្យបាន​ជាក់លាក់​នៅឡើយ​ទេ ព្រោះ​ខណៈ​នេះ​មេឃ​នៅតែ​បន្ត​ភ្លៀងខ្យល់​បន្តបន្ទាប់​មិនទាន់​ស្រាកស្រាន្ត​។​

​ប្រភព​ពី​អាជ្ញាធរ​ខាងលើ​បាន​បញ្ជាក់ទៀតថា ករណី​ខ្យល់ក​ន្ទ្រា​ក់​នេះ មិនមែន​កើតឡើង​តែ​សង្កាត់​អូរ​ក្រសារ ក្រុងកែប​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ទឹក​ដី​ស្រុក​ដំណាក់​ចង្អើរ ក៏​មាន​ករណី​បែប​នេះដែរ ព្រោះថា​ទឹក​ដី​នៃ​ខេត្ត​កែប គឺជា​តំបន់​ជាប់​មាត់សមុទ្រ ងាយ​រងគ្រោះ​ខ្លាំង​ជាង​គេ ដូចនេះ​អាជ្ញាធរ​ខេត្ត​កែប សូម​សុំណូមពរ​ដល់​ពលរ​ដ្ឋ​ទាំងអស់​សូម​មេត្តា បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ដើម្បី​បញ្ជៀ​ស​នូវ​គ្រោះថ្នាក់​ដោយ​ប្រការ​ផ្សេងៗ ដែល​បង្ក​ឡើង​ពី​គ្រោះមហន្តរាយ​នៃ​ធម្មជាតិ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ