ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អំណោយ​របស់​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន នូវ​រថយន្តក្រុង​២​គ្រឿង ត្រូវបាន​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជួយ​សម្រួល​ការដឹកជញ្ជូន​ពលករ​ពី​ច្រកទ្វារព្រំដែន

​អំណោយ​របស់​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន នូវ​រថយន្តក្រុង​២​គ្រឿង ត្រូវបាន​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជួយ​សម្រួល​ការដឹកជញ្ជូន​ពលករ​ពី​ច្រកទ្វារព្រំដែន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​)៖ នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១​នេះ លោក ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ បានប្រគល់​រថយន្តក្រុង ចំនួន​២​គ្រឿង ដែល​ជា​អំណោយ​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ពលករ​ពី​ច្រកទ្វារ​ព្រំដែន ទៅកាន់​ទីតាំង​ធ្វើ​ចត្តា​ឡី​ស័ក តាម​មណ្ឌល​នី​មួយៗ​។​

​នៅក្នុង​ឱកាស​នោះ​អភិបាលខេត្ត​ឧត្តរមានជ័​យ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ដែល​បាន​ផ្ដល់​អំណោយ​ជា​រថយន្តក្រុង ២​គ្រឿង មក​ដល់​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ ក្នុង​អំឡុងពេល​ដ៏​លំបាក​នេះ​។​

​ក្នុង​នាម​រដ្ឋបាល​ខេត្ត លោក​ពិតជា​មាន​សេចក្ដីរំភើប​រីករាយ ចំពោះ​កាយវិកា​រលោក នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត ដែល​បាន​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​។ លោក​សន្យា​នឹង​ប្រើប្រាស់​រថយន្ត​ទាំង​នេះ​ក្នុង​សកម្មភាព​ចូលរួម​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ក្នុង​ក្របខណ្ឌ​ខេត្ត​ឧត្តរមានជ័យ ក៏​ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​។​

​លោក ប៉ែន កុសល្យ ក៏​បាន​ថ្លែង​ណែនាំ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ពេល​ដែល​ទទួលបានរ​ថ​យន្តនេះ​ហើយ ត្រូវ​ប្រើប្រាស់រ​អោយបាន​ល្អ ដោយ​ការថែទាំ ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ប្រយោជន៍​ឱ្យ​ការប្រើប្រាស់​បាន​យូរអង្វែង​៕

Filed in: ព័ត៌មានជាតិ