ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋបាល​ខេត្ត​កែប ចេញ​សេចក្ដីបំភ្លឺ​ច្រានចោល​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ថា «​មាន​អ្នកចាក់ដី​លុប​សមុទ្រ នៅ​មុខ​សាលាខេត្ត​កែប​»

​រដ្ឋបាល​ខេត្ត​កែប ចេញ​សេចក្ដីបំភ្លឺ​ច្រានចោល​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ថា «​មាន​អ្នកចាក់ដី​លុប​សមុទ្រ នៅ​មុខ​សាលាខេត្ត​កែប​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កែប​)៖ រដ្ឋបាល​ខេត្ត​កែប នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីបំភ្លឺ ដោយ​ច្រានចោល​ចំពោះ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ថា «​មាន​អ្នកចាក់ដី​លុប​សមុទ្រ នៅ​មុខ​សាលាខេត្ត​កែប​»​។​

​សេចក្ដីបំភ្លឺ​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កែប បានឲ្យដឹងថា ចំពោះ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ថា មាន​អ្នកចាក់ដី​លុប​សមុទ្រ នៅ​មុខ​សាលាខេត្ត​កែប ហើយ​អាជ្ញាធរ​ខេត្ត​អនុញ្ញាត​ឲ្យមាន​ការចា​ក់​ដី​លុប​សមុទ្រ ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប គឺជា​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​មាន​ការពិត មាន​ចរិត​បង្ក​ការរាំងស្ទះ ដល់​ការអភិវឌ្ឍ​របស់​ខេត្ត​។​

​រដ្ឋបាល​ខេត្ត​កែប សូម​ធ្វើ​ការបំភ្លឺ​ជូន​សាធារណជន​ជ្រាបថា កន្លង​មក​រដ្ឋបាលខេត្ត​កែប បាន​ពិនិត្យឃើញ​ថា ទីតាំង​នេះ មិន​អាចឲ្យ​អ្នកទេសច​រហែលទឹក​កម្សាន្ត លេង​បាន​ឡើយ ព្រោះ​មាន​ថ្មដុះ​រដិបរដុប តាម​បណ្តោយ​ឆ្នេរ​អាច​បង្ក​ឲ្យមាន​របួស មិន​មាន​ខ្សាច់​សម្រាប់​លេង​កម្សាន្ត និង​មាន​ការ​បង្ហូរទឹក​កង្វក់ ចូល​សមុទ្រ​ពី​សំណាក់ អាជីវករ​ដែល​កំពុង​អាស្រ័យ​ផល នៅលើ​ដី​ចំណី​ឆ្នេរ​សាធារណៈ​។​

​ដូច្នេះ​រដ្ឋបាល​ខេត្ត​កែប បាន​រៀបចំ​សិក្សា​គម្រោង​រៀប​ខឿន​ច្រាំង សមុទ្រ​ចាក់ដី និង​ចាក់​ខ្សាច់ បំពេញ​ពង្រីក​ឆ្នេរ ដើម្បី​រៀបចំ​តំបន់​គោលដៅ​ទេសចរណ៍​ថ្មី ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យមក​សម្រាកលម្ហែ​កម្សាន្ត​នៅតាម​បណ្តោយ​ឆ្នេរ​ថ្មី​នេះ ក្នុង​គោលបំណង​បម្រើ ដល់​ផលប្រយោជន៍​សាធារណៈ ពិសេស​រក្សា​បាន​សណ្តាប់​ធ្នាប់​សាធារណៈ​នៅ​តំបន់​នេះ កាន់តែ​មាន​ភាពល្អប្រសើ​រ​បន្ថែមទៀត​។​

​ការរៀបចំ​គម្រោង​នេះ គឺ​ផ្អែក​តាម​ចក្ខុវិស័យ​ផែនការ​អភិវឌ្ឍ​រយៈពេល​ប្រាំ​ឆ្នាំ កម្មវិធី​វិនិយោគ​បី​ឆ្នាំ រំកិល​របស់​រដ្ឋបាល​ខេត្ត និង​ស្រប​តាម​សេចក្តីសម្រេច ស្តីពី​ការ​ដាក់ឲ្យ​ប្រើប្រាស់ ប្លង់​គោល​ប្រើប្រាស់​ដី​ក្រុងកែប ខេត្ត​កែប ចក្ខុវិស័យ​ឆ្នាំ​២០៣០ របស់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់ជាតិ ។​

​ចំពោះ​ការលើកឡើង អំពី​ការបាត់បង់​ផលប្រយោជន៍​របស់​អាជីវ​ក​រ ដែល​កំពុង​អាស្រ័យ​ផល​លើដី ចំណី​ឆ្នេរ​សាធារណៈ​នៅ​តំបន់​នេះ រដ្ឋបាលខេត្ត សូម​ធ្វើការ​បញ្ជាក់ជូន​ថា ការអនុវត្ត​គម្រោង​រៀប​ខឿន​ពង្រីក ច្រាំង​សមុទ្រ​នេះ មិនបាន​ធ្វើ​ការរុះរើ​សំណង់​មិន​រៀបរយ​របស់​អាជីវក​រ ឬ​ធ្វើ​ការបិទ​ការប្រកប​អាជីវកម្ម ប្រចាំថ្ងៃ របស់​អាជីវករ​នៅ​តំបន់​នេះ​ឡើយ​៕

Filed in: ព័ត៌មានជាតិ