ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ DBST ១​ខ្សែ ប្រវែង​៣, ៦០០​ម៉ែត្រ នៅ​សង្កាត់​សំរោង ក្រុង​សំរោង

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ DBST ១​ខ្សែ ប្រវែង​៣, ៦០០​ម៉ែត្រ នៅ​សង្កាត់​សំរោង ក្រុង​សំរោង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្ដរមានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១​នេះ លោក ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ បាន​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ DBST ១​ខ្សែ​ប្រវែង​៣, ៦០០​ម៉ែត្រ ដោយ​ពង្រីក​ទទឹង​សងខាង​ម្ខាង​២​ម៉ែត្រ និង​រៀបចំ​ខឿន​បេតុង​សង្ខាង​ចិញ្ចើម​ផ្លូវ​ប្រវែង​៧,២០០​ម៉ែត្រ ចាប់​ពី​រង្វង់​មូល​ជ័យវរ្ម័ន​ទី​៧ កាត់​តាម​ភូមិ​ឈូក មុខ​សណ្ឋាគារ​ឈើ​ន​ប្រាក់​កប មុខ​វត្ត​ប្រាសាទ​រាជា​សំរោង មុខ​ផ្សារ​សំរោង​ឆ្ពោះ ទៅកាន់​វ​ង្វ​ង់​មូល​ព្រះកេស្វរៈ ស្ថិតក្នុង​សង្កាត់ សំរោង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​

​លោក​អភិបាលខេត្ត បាន​លើកឡើង​ថា ទោះបីជា​ខណៈ​ពេល​នេះ​ជំងឺ​កូវី​ដ​១៩ នៅតែ​បន្ត​រីក​រាលដាល​ទូទាំង​សកលលោក ក៏ដូចជា​សហគមន៍ នៃ​ប្រទេស​កម្ពុជា​ក៏ដោយ ក្នុងនាម​អាជ្ញាធរ​ខេត្ត ក៏​មិន​អាច​ភ្លេច​នូវ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ផ្លូវ​ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ក៏ដូចជា​ភ្លើង​បំភ្លឺ​ផ្លូវ​ជូន​ប្រជាព​រដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ​ផងដែរ​។​

​លោក​បាន​បន្តថា ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ផ្លូវថ្នល់​ត្រូវបាន​អភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទាំងនេះ​គឺ​កើតឡើង​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ក្រោម​ម្លប់​សន្តិភាព​ក្នុង​ដំបូល​តែ​មួយ​។​

​លោក ប៉ែន កុសល្យ ក៏​បាន​អំពាវនាវ ក្រើនរំលឹក​ទៅដល់​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការចម្លង​ជំងឺ​កូវី​ដ​១៩ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព រដ្ឋបាល​ខេត្ត​ឧត្ដរមានជ័យ សូមឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ចងចាំ និង​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន​ជានិច្ច​នូវ​វិធានការ​ការពារ​ខ្លួន​សាមញ្ញៗ និង​ត្រូវ​បន្ដ​ប្រុងប្រយ័ត្ន​ផ្ទាល់​ខ្លួន​ពី​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ដោយ​អនុវត្ត​ឱ្យខាងតែបាន​នូវ​វិធានការ «៣​កុំ និង​៣​ការពារ​» ឱ្យ​ជាប់​ជាប្រចាំ​៕

Filed in: ព័ត៌មានជាតិ