ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាលខេត្ត ចុះ​ពិនិត្យ​ទីលាន​ចាក់សំរាម​សម្រាប់​ក្រុង​កំពត ដែល​កំពុង​ដំណើរការ​កសាង​នៅក្នុង​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​

​អភិបាលខេត្ត ចុះ​ពិនិត្យ​ទីលាន​ចាក់សំរាម​សម្រាប់​ក្រុង​កំពត ដែល​កំពុង​ដំណើរការ​កសាង​នៅក្នុង​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត អមដំណើរ​ដោយ​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះទៅពិនិត្យ​ដល់​ទីតាំង​នៃ​ការដ្ឋាន​សាងសង់​ទីលាន​ចាក់សំរាម​សម្រាប់​ទីក្រុង​កំពត ដែល​បាន​នឹង​កំពុង​ដំណើរការ​សាងសង់​ស្ថិតនៅក្នុង​ឃុំ​ថ្មី ស្រុក​ទឹកឈូ​ខេត្ត​កំពត ។ ទីលាន​ចាក់សំរាម​នេះ ត្រូវបាន​រាជរដ្ឋាភិបាល អនុញ្ញាត​ឱ្យ​សាងសង់​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​២ ប្រាក់​ថវិកា​ក្រោម​កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)​ប្រមាណ ២​លាន​ដុល្លារ ដែល​ទទួល​ការសាងសង់​ដោយ​ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ​នីហរ័ណ ដឹកជញ្ជូន និង​សំណង់ មាន​ថេរវេលា​សាងសង់​រយៈពេល​១​ឆ្នាំ លើ​ផ្ទៃដី​ប្រមាណ​ជាង​១០​ហិកតា​។​

​គម្រោង​នេះ​បាន​ចាប់ អនុវត្ត​តាំងពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២១​ផ្ដោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ៖
១.​ទីលាន​ចាក់សំរាម​២​ថត ចំនួន​២
២.​ស្រះ​ទឹក​សម្អាត​ទឹក​កខ្វក់​ចេញពី​សំរាម​ចំនួន​២
៣.​ទីលាន​ត្រង់ទឹក​កខ្វក់​និង​លំហួត​
៤.​អគារ​រដ្ឋបាល និង​ប៉ុស្តិ៍​យាម​
៥.​អណ្ដូងទឹក​សម្រាប់​ត្រួតពិនិត្យ​គុណភាព​ទឹក​
៦.​ជួសជុល​ផ្លូវ​ចូល​ទីលាន​កប់​សំរាម​
៧.​កន្លែង​ថ្លឹង​រថយន្ត​
៨.​កន្លែង​ស្តុក និង​ញែក​សំរាម​
៩.​ធ្វើ​របង​ព័ទ្ធជុំវិញ​ទីលាន​ចាក់សំរាម ដែល​បច្ចុប្បន្ន​នេះ​ការអនុវត្ត​គម្រោង​សាងសង់​នេះ​បាន​ប្រមាណ​ជាង​១៦​ភាគរយ​ហើយ​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​បានបញ្ជាក់​ថា បញ្ហា​អនាម័យ​បរិស្ថាន​ក៏ដូចជា​ទីលាន​កន្លែង​ទុកដាក់​និង​ចាក់​សំរាម គឺជា​បញ្ហា​សំខាន់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេជោ ហ៊ុន សែន តែងតែ​ជំរុញ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិឲ្យមាន​ការយកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ជា​ប្រចាំ ក្នុង​ការរួមចំណែក​ធ្វើឲ្យ​បរិស្ថាន​បាន​កាន់តែ​ល្អប្រសើរ​ឡើង ។ ដោយឡែក​សម្រាប់​ទីក្រុង​កំពត​បច្ចុប្បន្ន​បញ្ហា​សំរាម​បាន​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ទាមទារ​ឲ្យ​រដ្ឋបាលខេត្ត​ត្រូវតែ​យកចិត្តទុកដាក់ ពី​ទីកន្លែង​សម្រាប់​ទុកដាក់​សំរាម ឲ្យបាន​កាន់តែ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត ។

​ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ណែនាំ​ឲ្យ​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ធ្វើយ៉ាងណា​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ម៉ៅការ​ឲ្យបាន​ល្អ ដើម្បីឲ្យ​ដំណើរការកសាង​ទីលាន​ចាក់​សំរាម​នេះ បាន​លឿន​ឆាប់រហ័ស ទៅ​តាម​គម្រោង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​រដ្ឋបាលខេត្ត ក្នុង​ការលើកកម្ពស់​អនាម័យ​បរិស្ថាន​ក្នុង​ក្រុង​កំពត​ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ