ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កិច្ចសហប្រតិបត្តិការ​លើ​ការពង្រឹង​សមត្ថភាព និង​ការអនុវត្ត​ច្បាប់​ស្តីពី “​សហគមន៍​កសិកម្ម​” រវាង​អគ្គនាយកដ្ឋាន​កសិកម្ម ជាមួយ​សហព័ន្ធ​សហករណ៍​រ៉ៃ​អៃ​សិន​អាល្លឺម៉ង់ (DGRV)

​កិច្ចសហប្រតិបត្តិការ​លើ​ការពង្រឹង​សមត្ថភាព និង​ការអនុវត្ត​ច្បាប់​ស្តីពី “​សហគមន៍​កសិកម្ម​”  រវាង​អគ្គនាយកដ្ឋាន​កសិកម្ម ជាមួយ​សហព័ន្ធ​សហករណ៍​រ៉ៃ​អៃ​សិន​អាល្លឺម៉ង់ (DGRV)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្នុង​គោលបំណង​ចូលរួម​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​កម្ពុជា តាមរយៈ​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ សហព័ន្ធ​សហករណ៍ DGRV បាន​ផ្តល់​ការគាំទ្រ​ជា​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​យកមក​រៀបចំ កសាង​លិខិត​បទដ្ឋាន​គតិយុត្ត និង​ធ្វើ ការពង្រឹង​សមត្ថភាព​មន្ត្រី​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​ចាប់តាំងពី​ឆ្នាំ​២០១០​។ ច្បាប់​ស្តីពី “​សហគមន៍​កសិកម្ម​” ត្រូវបាន​ព្រះមហាក្សត្រ​ប្រកាស​ឱ្យប្រើ​តាមរយ​: ព្រះរាជក្រម នស​/​រ​តម​/០៦១៣/០០៨ ចុះ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៣ សហព័ន្ធ​សហករណ៍ DGRV ក៏​នៅតែ​បន្ត​ជួយ​គាំទ្រ​បន្ថែមទៀត​ដល់​ការរៀបចំ​លិខិត​បទដ្ឋាន​គិត​យុត្ត​ក្រោម​ច្បាប់ ដើម្បីឲ្យ​ការអនុវត្ត​ច្បាប់​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន តម្លាភាព សុក្រឹត្យភាព និង​យុត្តិធម៌ ព្រមទាំង​ជួយ​ពង្រឹង​សមត្ថភាព​មន្ត្រី​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​ផងដែរ​។ ជាក់ស្តែង ចាប់តាំងពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០២០ ក្រោម​កិច្ចសហប្រតិបត្តិការ​នេះ នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​សម្រេច​បាន​សមិទ្ធផល​ធំៗ​មួយចំនួន​ដូច​ខាងក្រោម ៖

១- ការរៀបចំ​ប្រកាស​ដែល​មានចែង​នៅក្នុង​ច្បាប់​ស្តីពី “​សហគមន៍​កសិកម្ម​” ៖
– លក្ខន្តិកៈ​គំរូ​របស់​សហគមន៍​កសិកម្ម ឆ្នាំ​២០១៦
– លក្ខន្តិកៈ​គំរូ​របស់​សហភាព​សហ​គ​មន៍​កសិកម្ម ឆ្នាំ​២០១៦
– លក្ខន្តិកៈ​គំរូ​របស់​សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុ​ជា ឆ្នាំ​២០១៦
– នីតិវិធី​បង្កើត និង​ចុះបញ្ជី​សហគមន៍​កសិកម្ម ឆ្នាំ​២០១៨
– នីតិវិធី​បង្កើត និង​ចុះបញ្ជី​សហភាព​សហគមន៍​កសិកម្ម ឆ្នាំ​២០១៨
– នីតិវិធី​បង្កើត និង​ចុះបញ្ជី​សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុ​ជា ឆ្នាំ​២០១៨
– បញ្ចប់​ការរៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការបង្កើត និង​ការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សា​គោលនយោបាយ​សហគមន៍​កសិកម្ម​
– បញ្ចប់​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី “​ការបង្កើត ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​”
– បញ្ចប់​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី “​ការលើកទឹកចិត្ត​និង​សិទ្ធិ​អនុគ្រោះ​ពី​រាជរដ្ឋាភិបាល​ចំពោះ​សហគមន៍​កសិកម្ម​”
– បញ្ចប់​សេចក្តីព្រាង​ប្រកាស​ស្តីពី “​គោលការណ៍​ណែនាំ​នៃ​កិច្ចសន្យា​សម្រាប់​ប្រតិបត្តិការ​មុខរបរ​របស់​សហគម​ន៍​កសិកម្ម​”
– បញ្ចប់​សេចក្តីព្រាង​ប្រកាស​ស្តីពី​កម្មវត្ថុ​សវនកម្ម​ផ្ទៃ​ក្រៅ​របស់​សហគមន៍​កសិកម្ម
– បញ្ចប់​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី “​ការអភិវឌ្ឍ​សហគមន៍​កសិកម្ម ការពង្រឹង សមត្ថភាព​មន្ត្រី​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម និង​ថ្នាក់ដឹកនាំ​សហគមន៍​កសិកម្ម​”
– បណ្តុះបណ្តាល​គ្រូ​បង្គោល​របស់​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម ២៥ រាជធានី​-​ខេត្ត បាន​ចំនួន ៨០​នាក់ លើ​ប្រធានបទ​សំខាន់ៗ​មួយ​ទាក់ទង​ការអនុវត្ត​ច្បាប់​នេះ
– បណ្តុះបណ្តាល​ដល់​ថ្នាក់ដឹកនាំ​សហគមន៍​កសិកម្ម​លើ​ការចុះបញ្ជី​គណនេយ្យ និង​ការធ្វើផែនការ​មុខ​ជំនួញ​ចំនួន ៤៤​នាក់ មក​ពី​សហគមន៍​កសិកម្ម​ចំនួន ២០​។
– បញ្ជូន​ថ្នាក់ដឹកនាំ​សហគមន៍​កសិកម្ម​ទៅ​ចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​ឆ្នាំ​២០១៨ ចំនួន​០២​នាក់​។​
– សហការ និង​គាំទ្រ​ថវិកា​ក្នុង​ការបង្កើត​គេហទំព័រ​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម និង​ផលិត​ផែនទី​សហគមន៍​កសិកម្ម​សម្រាប់​ដាក់​បង្ហោះ​ជា​ព័ត៌មាន​
– គាំទ្រ​កម្មវិធី​ទស្សនកិច្ច​សិក្សា​ស្តី​ពី​សហករណ៍​កសិកម្ម​អាល្លឺម៉ង់​ដល់​ថ្នាក់ដឹកនាំ​ក្រសួង និង​អគ្គនាយកដ្ឋាន​កសិកម្ម ទៅកាន់​ប្រទេស​អាល្លឺម៉ង់​បាន​ចំនួន​០២​ដង​
– បង្កើត​អត្តសញ្ញាណ​សម្គាល់ (LOGO) របស់​សហគមន៍​កសិកម្ម សហភាព​សហគមន៍​កសិកម្ម និង​សម្ព័ន្ធ​សហគមន៍​កសិកម្ម​
– បោះពុម្ព​ច្បាប់​ស្តី​ពី​សហគមន៍​កសិកម្ម និង​លិខិត​បទដ្ឋាន​គតិយុត្ត​ក្រោម​ច្បាប់​មួយចំនួន​
– គាំទ្រ​ដល់​ការបង្កើត​សម្ព័ន្ធ​សហគមន៍​កសិកម្ម​។​

២- ទិសដៅ​អនុវត្ត​បន្ត សម្រាប់​ឆ្នាំ​២០២១-២០២៣ ៖
– បន្ត​រៀបចំ​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សហគមន៍​កសិកម្ម​
– រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម ឆ្នាំ​២០២២-២០៣២
– អនុវត្ត​សាកល្បង​លើ​ការចុះបញ្ជី​គណនេយ្យ​ជាមួយ​សហគមន៍​កសិកម្ម​ចំនួន​៥០ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​គណនេយ្យ​ថ្មី​របស់​ក្រុមហ៊ុន​បញ្ជី (Accounting Software) ដែល​បាន​បង្កើត​ទ្បើង​ដោយ​ផ្អែក​តាម​សៀវភៅ​ចុះបញ្ជី​គណនេយ្យ​សហគមន៍​កសិកម្ម​របស់​នាយក​ដ្ឋា​ន​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម
– បន្ត​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​សហគមន៍​កសិកម្ម​ដល់​កសិករ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

សកម្មភាព​សំខាន់ៗ​ខាងលើ​នឹង​ត្រូវ​អនុវត្ត​ជាមួយ​សហគមន៍​កសិកម្ម រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អ្នកពាក់ព័ន្ធ​ចំនួន​ជាង ២ ០០០​នាក់ សម្រាប់​រយៈពេល​០៣​ឆ្នាំ​គឺ ២០២១ ដល់ ២០២៣​។​

​ក្នុងករណី​ចង់​ទទួលបាន​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទាក់ទង​ទៅ​លោក ជា សាំង​ដូ​ណា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម លេខ ០១៧ ៦៣៦ ៤៦៤​។​

Filed in: ព័ត៌មានជាតិ