ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល នៃ​គណៈ​អភិបាល​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល នៃ​គណៈ​អភិបាល​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ២​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជា​អ​ធីបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល នៃ​គណៈ​អភិបាល​ស្រុក​រតនមណ្ឌល ដែល​រាជរដ្ឋាភិបាល បាន​សម្រេច​តែងតាំង​លោក គុយ វណ្ណូ ឋានន្ត​រស័ក​ក្តិ​ឧត្តមមន្ដ្រី​ថ្នាក់​លេខ​៥ ឲ្យ​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​រតនមណ្ឌល ជំនួស​លោក ឥ​ន្ទ សៅ​ឫទ្ធិ អតីត​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​រតនមណ្ឌល ដែល​បាន​ចូលនិវត្តន៍ ។​

​ក្នុងនោះ លោក គុយ វណ្ណូ អភិបាល នៃ​គណៈ​អភិបាល​ស្រុក​រតនមណ្ឌល ដែល​ទើបតែ​តែងតាំង​មុខតំណែង​ថ្មី បាន​ឡើង​អាន​នូវ​សេចក្ដី​ប្ដេជ្ញាចិត្ត​ចំពោះ​គណៈអធិបតី និង​អង្គពិធី​ទាំងមូល ក្នុងកា​អនុវត្ត​តួនាទី ភារកិច្ច ដោយ​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង និង​ប្ដេជ្ញាចិត្ត​ក្នុងការ​បម្រើ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ហើយ​បន្ត​ការថែរក្សា​សុខសន្ដិភាព សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម នៅ​មូលដ្ឋាន​ស្រុក​ផង​ដែរ ។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​លោក គុយ វណ្ណូ ត្រូវតែ​មាន​ការ​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត រវាង​ថ្នាក់​លើ និង​ថ្នាក់​ក្រោម ជាមួយ​បណ្ដា​មន្ទីរ​អង្គភាព ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​នានា និង​រដ្ឋបាល​ឃុំ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ។​
​លោក​អភិបាលខេត្ត បាន​បន្តទៀតថា បើទោះបីជា​មាន​ការផ្លាស់​ប្ដូរ​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលស្រុក​ថ្មី​ក៏ដោយ តែ​ដំណើរការ​នៃ​សកម្មភាព​ការងារ​គឺ​នៅ​បន្ត ពោល​គឺ​រដ្ឋបាល​ស្រុក ត្រូវតែ​ខិតខំ​ប្រឹងប្រែង​បន្តទៀត ក្នុងន័យ​បម្រើសេវា​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ និង​យកចិត្តទុកដាក់​ខ្ពស់ គ្រប់គ្រង​នូវ​រាល់​សកម្មភាព​ទាំងឡាយណា ដែល​បង្កឡើង​ដោយ​ការ​ញុះ​ញ៉ុង អុច​អាល ក្នុងន័យ​បំផ្លិចបំផ្លាញ​សុខសន្ដិភាព​ប្រជាពលរដ្ឋ ដោយ​រដ្ឋបាល​ស្រុក​ត្រូវ​ធ្វើ​ការបកស្រាយ​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ បើ​សិន​បើ​មាន​សកម្មភាព​ខាងលើ​កើតឡើង ។ លោក​៩​េ ងួន រតនៈ បាន​ជំរុញ​ឲ្យ​រដ្ឋបាល​ស្រុក បន្ត​តាមដាន និង​យកចិត្តទុកដាក់​ឲ្យបាន​ខ្លាំង​ទៅលើ​ការហូរ​ចូលមក​នូវ​ពលករ​ដែល​មកពី​ប្រទេស​ថៃ ដើម្បី​បន្ត​ទប់ស្កាត់​ការរីក​រាលដាល​កូវី​ដ​-១៩ ជាពិសេស​គឺ​កូវី​ដ​-១៩​ប្រភេទ Delta ដែល​កំពុង​តែ​ផ្ទុះ​ខ្លាំង​នៅ​ឯ​ប្រទេស​ថៃ ហើយ​រដ្ឋបាល​ស្រុក​ត្រូវ​រៀបចំ​ឲ្យបាន​រួចជាស្រេច ទាំង​សម្ភារៈ ទាំង​ឧបករណ៍ ទីកន្លែង​ចត្តា​ឡី​ស័ក និង​ព្យាបាល ព្រមទាំង​ក្រុម​គ្រូពេទ្យ ដើម្បី​កុំឲ្យ​មាន​ភាពយឺតយ៉ាវ ធ្វើ​ឲ្យ​យុទ្ធនាការ​នៃ​ការទប់ស្កាត់​ជំងឺ​នេះ​ទទួល​បរាជ័យ បង្ក​ឲ្យមាន​ការផ្ទុះ​ជា​សហគមន៍​ធ្ងន់ធ្ងរ ៕​ដោយ​លោក ព្រំ ហន​

Filed in: ព័ត៌មានជាតិ