ទីរួមផ្សារកណ្ដាល នឹងបើកដំណើរការឡើងវិញ ក្រោយបិទដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ-១៩ បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែ រដ្ឋបាលរាជធានីភ្នំពេញ និង រដ្ឋបាលខណ្ឌដូនពេញ បានកំណត់គោលការណ៍ និង ណែនាំដល់គណៈកម្មការផ្សារ អាជីវករ និងភ្ញៀវដែល ចេញចូលផ្សារ ត្រូវចូលរួម ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជាថ្មី នៃជំងឺកូវីដ១៩ នេះ ។