ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ចោរលួច​គោ​អ្នកស្រុក​ពេល​រាត្រី​ម្នាក់ អស់​ល​ក្ខ័​ត្រូវ​នគរបាល​ឃាត់ខ្លួន​!!!

ចោរលួច​គោ​អ្នកស្រុក​ពេល​រាត្រី​ម្នាក់ អស់​ល​ក្ខ័​ត្រូវ​នគរបាល​ឃាត់ខ្លួន​!!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ​៖ មុខសញ្ញា​ចោរលួច​គោ​ពេល​រាត្រី​ម្នាក់​ត្រូវបាន​នគរបាល​ចាប់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​គោ​ចំនួន​បី​ក្បាល​របស់​អ្នកស្រុក នៅ​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​មួយ​យប់​រំលងអធ្រាត្រ ថ្ងៃទី ២៦​ខែកក្កដា​ឆ្នាំ ២០២១​នេះ​។​

​នគរបាល​ប៉ុស្តិ៍​ស្លក្រាម​បានឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ សោ​ន ម៉ាញ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ស្នោ ឃុំ​ត្រពាំង​ស្នោរ ស្រុក​ព្រះវិហារ ខេត្ត​ព្រះវិហារ មាន​មុខរបរ​មិន​ពិតប្រាកដ​។ ជនរងគ្រោះ​ម្ចាស់​គោ​មានឈ្មោះ វ៉ាត ផុន ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក បានឲ្យដឹងថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​០១ រំលង​អាធ្រា​ត្រ លើ​កំណាត់​ផ្លូវជាតិ​៥៦ មុខ​អនុវិទ្យាល័យ​កកោះខ​ណៈ​ធ្វើ​សកម្មភាព​ដើរ​លួច​គោ​និង​ប្រើប្រាស់​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​កំពត 2A:0595 ដើម្បី​ដឹក​ជញ្ជូន​។ ដកហូត​បាន​គោរស់​ចំនួន​០៣​ក្បាល និង​រថយន្ត​១​គ្រឿង​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការរង​ផែន​ការងារ​ព្រហ្មទណ្ឌ បានឲ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ សោ​ន ម៉ាញ សមត្ថកិច្ច​ធ្វើ​ឡើង ក្រោយពី​មាន​ជនរងគ្រោះ​ម្ចាស់​គោ​ប្តឹង ចំពោះ​ករណី​នេះ លោក​កំពុង​ចាត់​ក្រុម​ជំនាញ​ដើម្បី​ចុះ​ស្រាវជ្រាវ​និង​ដំណើរការ​នីតិវិធី​៕
​ដោយ​៖​លោក​ចាន់​ពុធ​

Filed in: ព័ត៌មានជាតិ