ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​បូកគោ ប្រព្រឹត្តទៅ​ដោយ​រលូន នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​

ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​បូកគោ ប្រព្រឹត្តទៅ​ដោយ​រលូន នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ ប្រព្រឹត្តទៅ​ដោយ​រលូន​សន្តិសុខ​សណ្ដាប់ធ្នាប់​ប្រកបដោយ​បរិយាកាស​ល្អ ក្រោម​វត្តមាន​ដឹកនាំ​កម្លាំង​ដោយ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពត​។​

​ក្រុង​បូកគោ​នៃ​ខេត្ត​កំពត គឺជា​ក្រុង​ដែល​ត្រូវ​រាជរដ្ឋាភិបាល​ទើបបាន​បង្កើត​ឡើង​ថ្មី ហើយ​ដើម្បី​ឲ្យស្រប​ទៅតាម ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។ ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ ក្រោម​ការរៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បាន​ប្រព្រឹត្តទៅ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ នៅឯ​មណ្ឌលបោះឆ្នោត​នា​សាលាបឋមសិក្សា​រលួស ស្ថិតក្នុង​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ​ខេត្ត​កំពត​។

​ក្នុង​ដំណើរការ​បោះឆ្នោត​នេះដែរ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ចូលរួម​ដឹកនាំ​កម្លាំង​ការពារ រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ក្នុង​បរិវេណ​នៃ​មណ្ឌល បោះឆ្នោត​ផង​ដែរ​។ ក្នុង​ដំណើរការ​បោះឆ្នោត​នេះ​ទៀតសោត បាន​ប្រព្រឹត្តទៅ​ដោយ​រលូន សន្តិសុខ​សណ្ដាប់ធ្នាប់ បរិយាកាស ក្នុង​មណ្ឌល​បោះឆ្នោត​មាន​ភាព​ស្ងប់ស្ងាត់​ល្អ មាន​គណបក្សនយោបាយ​ក្នុង​បញ្ជី ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​មាន​ចំនួន ៤​គណបក្ស និង​មាន​ភ្នាក់ងារ​សង្កេតការណ៍ របស់​គណបក្ស​នយោបាយ​នី​មួយៗ និង​ភ្នាក់ងារ​សង្កេតការណ៍រ​បស់​អង្គការ​សង្គម​ស៊ីវិល ចូលរួម​សង្កេតការណ៍​ប្រកប​ដោយ​មាន​លក្ខណៈ​ត្រឹមត្រូវ​យុត្តិធម៌ និង​តម្លាភាព​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ក្នុងនាម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បានចាត់ទុក​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នេះ គឺជា​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រុង​បូកគោ​នៅ​ខេត្ត​កំពត ដោយ​រក្សាបាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​មាន​ភាពរលូន​ប្រកបដោយ​បរិយាកាស​ល្អ ត្រឹមត្រូវ​និង​យុត្តិធម៌ តម្លាភាព ចំពោះ​គណបក្ស​នយោបាយ​នី​មួយៗ​ក្នុង​ការបញ្ចេញ​ឆន្ទៈ​របស់​ខ្លួន​។

​លោក​បណ្ឌិត តែ ជិន​ណា​រិទ្ធិ ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ខេត្ត ក៏​បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា ក្រុង​បូកគោ​ជា​ក្រុង​ដែល​ទើប​ត្រូវបាន​រាជរដ្ឋាភិបាល​បាន​បង្កើតឡើង​ថ្មី ហើយ​ដើម្បី​ឲ្យស្រប​តាម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺ​ទើប​ឈានដល់​ការរៀបចំ​ការបោះឆ្នោត​ដើម្បី ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ដែល​ជា​ចាំបាច់​ធ្វើឡើង​ឲ្យស្រប​ទៅតាម​ច្បាប់​កំណត់ ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ រីឯ​ដំណើរការ​បោះឆ្នោត​នេះ មាន​គណបក្ស​នយោបាយ​ចុះ​ក្នុង​បញ្ជី​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ចំនួន​៤ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​,​គណបក្ស​យុវជន​កម្ពុជា ,​គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ។ ចំណែក​ដើម្បី​ឈាន​មកដល់​ដំណើរការ​នៃ​ការបោះឆ្នោត​ពេល​នេះ គឺ​ចាប់​ដើមទី​ដំបូង​មាន​គណបក្សនយោបាយ​ទាំង​បួន បាន​ចូលរួម​ធ្វើ​យុទ្ធនាការ​ឃោសនា រយៈពេល​៨​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ ២០២១ ហើយ​ត្រូវបាន​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។​

​សូមបញ្ជាក់​ថា ការបោះឆ្នោត​នេះ​មាន​អង្គ​បោះឆ្នោត ចំនួន​១៧ រូប ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ មកពី​ឃុំ​ចំនួន​៣ ដែល​ត្រូវ​បង្កើត​ក្រុង​បូកគោ​នេះ គឺ​ឃុំ​បឹង​ទូក​, ឃុំ​កោះ​តូច និង​ឃុំ​ព្រែក​ត្នោត​។ ជា​លទ្ធផល​បឋម​បណ្ដោះអាសន្ន នៃ​សង្កេតការណ៍​ក្នុង​ដំណើរការ​រាប់​សន្លឹកឆ្នោត​ក្នុង​មណ្ឌល​បោះឆ្នោត​ត្រូវបាន​ទទួល​លទ្ធផល ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សម្លេង​សន្លឹកឆ្នោត​គាំទ្រ​ចំនួន​១៧​លើ​១៧ សម្លេង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ