ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ចាប់ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​៣​នាក់ ខណៈ​ខណៈ​ព្យាយាម​ឆ្លងដែន​ខុសច្បាប់​

ចាប់ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​៣​នាក់ ខណៈ​ខណៈ​ព្យាយាម​ឆ្លងដែន​ខុសច្បាប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ដ​បន្ទាយមានជ័យ​) ៖ កាលពី​វេលា​ម៉ោង​០៩​និង​០០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក ប៉ុស្តិ៍​បឹង​សា​គូ នៃ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ និង​កម្លាំង​យោធា​កងពល​លេខ​៥១​បាន​សហការ​គ្នា​ឃាត់ខ្លួន ស្ត្រី​ជនជាតិ​ថៃ​០៣​នាក់ បាន​កំពុង​ព្យាយាម​ឆ្លងដែន​ខុសច្បាប់ ត្រង់ចំណុច ក្រោយ​អគារ​ប៉ា​រ៉ា​មិក ភូមិ​ក្បាលស្ពាន​១ សង្កាត់ ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដើម្បី​សួរនាំ​។​

​លោក​វរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយ​ប៉ុស្តិ៍​នគរបាល​កា​ពារ​ព្រំដែន​បឹង​សាគូ បាន​ថ្លែងថា ការចាប់ខ្លួន​ជនជាតិ​ថៃ​ទាំង​បី​នាក់​គឺធ្វើឡើង​ខណៈពេល​ដែល​ពួកគេ​កំពុង​ព្យាយាម​ឆ្លងដែន​ខុសច្បាប់​។​

​យោង​ការសួរនាំ​ស្ត្រី​ទាំង​បី​នាក់​បាន​ប្រាប់ថា មាន​មេខ្យល់​ខ្មែរ​ថៃ ជា​អ្នក​សម្រប សម្រួល​ក្នុង​ការ​រត់​ផ្លូវ ពេល​នេះ​មុខសញ្ញា​មេខ្យល់​បាន​កំពុង​រត់គេចខ្លួន​។​

​ស្ត្រី​ជនជាតិ​ថៃ​ទាំង​បី​មាន ឈ្មោះ ដូចខាងក្រោម​
១-​ឈ្មោះ Suphatta Nakmanee អាយុ​២៥​ឆ្នាំ​
២-​ឈ្មោះ Wilaiwan Aphisermsakun អាយុ​២២​ឆ្នាំ ៣-​ឈ្មោះ Kanatsanan Promjuntuek អាយុ​៣៩​ឆ្នាំ ពួកគេ​ទាំង​៣​នាក់​រស់នៅ​ខេត្ត​ស្រះកែវ​។​
​បច្ចុប្បន្ន​ក្រោយ​សួរនាំ​ស្ត្រី​ជនជាតិ​ថៃ​ទាំង​០៣ នាក់ ត្រូវបាន​បញ្ជូន​ទៅ​ខាង​នគរបាល អ​ន្តោ ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដើម្បី​សួរនាំ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ