ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាល​ខេត្ត​បន្ទាយមានជ័យ នាំយក​ទេយ្យវត្ថុ និង​ទៀន​ចំណាំ​ព្រះវស្សា ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​សុក្ខារាម​គោក​ព្រិច ស្រុក​អូរជ្រៅ​

អភិបាល​ខេត្ត​បន្ទាយមានជ័យ នាំយក​ទេយ្យវត្ថុ និង​ទៀន​ចំណាំ​ព្រះវស្សា ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​សុក្ខារាម​គោក​ព្រិច ស្រុក​អូរជ្រៅ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃ​សៅរ៍ ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អម​ដំណេី​រ​ដោយលោក លី សុ​វណ្ណា​រិទ្ធិ អភិបាលរង​ខេត្ត លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក​អភិបាលរង​ស្រុក​និង ក្រុមការងារ អញ្ជើញ​នាំយក​ទៀន​ព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ​វត្ត​សុក្ខារាម​គោក​ព្រិច ភូមិ​គោក​ព្រិច ឃុំ​សូ​ភី ស្រុក​អូរជ្រៅ ឱកាស​ពិធី​បុណ្យ​ចូល​ព្រះវស្សា ។

​មានប្រសាសន៍ ទៅកាន់​ប្រជាពលរដ្ឋ ព្រះសង្ឃ ឯកឧត្តម អ៊ុំ រាត្រី បាន​លើកឡើង​ថា ព្រះពុទ្ធសាសនា គឺជា​សាសនា​របស់​រដ្ឋ ដែល​យើងទាំងអស់គ្នា​មាន​ជំនឿ និង​គោរព​ប្រតិបត្តិ​តាម ព្រោះថា​ព្រះពុទ្ធសាសនា បាន​ផ្តល់​ការអប់រំ​ផ្លូវចិត្ត ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ និង​ចេះ​ជួយ​យក​អាសា​គ្នា សាមគ្គីភាព​គ្នា រស់​នៅក្នុង​សង្គម​មួយ​ដោយ​សុខដុមរមនា ។

​ឯកឧត្តម​បាន​បន្តថា នៅ​ជា​រៀងរាល់ឆ្នាំ មិន​ថា​ពុទ្ធបរិស័ទ ឬ​សប្បុរសជន​នោះឡើយ សូម្បី​តែ​អាជ្ញាធរ​ខេត្ត ក៏​តែងតែបាន​នាំយក​នូវ​ទៀន​ចំណាំ​ព្រះវស្សា​មក​វេរ​ប្រគេន ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា នៅ​តាម​ទី​វត្ត​អារាម​នានា​ទូទាំង​ខេត្ត ដែល​នេះ​ជា​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់​គាំទ្រ ផ្នែក​វិស័យ​ពុទ្ធ​សាសនា ដែលជា​សាសនា​របស់​រដ្ឋ​ផងដែរ ។​

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម​អភិបាលខេត្ត បាន​ផ្ដាំផ្ញើ​ដល់ មន្ត្រីរាជការ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ មិនត្រូវ​មាន​ការធ្វេសប្រហែស និង​ភ្លេចខ្លួន ក្នុង​ការការពារ​ខ្លួន ពី​ជំងឺ​កូវី​ដ​-១៩​នោះឡើយ សូម​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ ខ្ជួន​នូវ​វិធានការ​នានា តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ការពារ និង​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩​ចូល​ក្នុង​សហគមន៍​យើង ពិសេស​ត្រូវ​អនុវត្ត​ឲ្យបាន​ល្អ​តាម​អនុសាសន៍រប​ស់​សម្តេច​តេជោ ហ៊ុន សែន គឺ ៣​កុំ និង ៣​ការពារ​៕

Filed in: ព័ត៌មានជាតិ