ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោកជំទាវ ជូ ប៊ុន​អេង នាំយក​ទៀន​ព្រះវស្សា ទេយ្យវត្ថុ និង បច្ច័យ​វេរ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំនួន​១០​វត្ត​ក្នុង​ក្រុង​កំពង់ឆ្នាំង​

លោកជំទាវ  ជូ ប៊ុន​អេង នាំយក​ទៀន​ព្រះវស្សា ទេយ្យវត្ថុ និង បច្ច័យ​វេរ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំនួន​១០​វត្ត​ក្នុង​ក្រុង​កំពង់ឆ្នាំង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ឆ្នាំង ៖ លោក​ជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួង​​មហាផ្ទៃ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ក្រុង​កំពង់ឆ្នាំង រួម​ដំណើរ​ដោយ ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាល​បាល​ខេត្ត​កំពង់ឆ្នាំង និង ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង ព្រមទាំង ក្រុមការងារ​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត ក្រុង សង្កាត់ បាន​នាំ​យក​ទៀន​ព្រះវស្សា ទេយ្យវត្ថុ និង បច្ច័យ​វេរ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំនួន​១០​វត្ត ក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ ។​

​លោកជំទាវ ជូ ប៊ុន​អេង បាន​មានប្រសាសន៍ថាៈ​ការអភិវឌ្ឍ របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​មិន​អាច​កាត់ផ្តាច់​ចេញពី​ព្រះពុទ្ធ​សាសនា​នោះ​ឡើយ​មានន័យ​ថា​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​គឺ​ផ្អែក​ទៅលើ​កត្តា​ដាក់ចេញ​នូវ​យុទ្ធ​
​សាស្ត្រ​ចក្ខុវិស័យ និង​គោលនយោបាយ​ឈ្នះ​ឈ្នះ ក្នុងនោះ ត្រូវ​ក៏​មាន​ការចូលរួម​ពី​ពុទ្ធសាសនា​ដោយ​បណ្ដុះ​សីលធម៌ សតិ​បញ្ញា ស្មារតី​ការគោរព​ដឹងគុណ​និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​តាមបែប​ពុទ្ធ​សាសនា​។

​លោកជំទាវ បាន​មានប្រសាសន៍​បន្ត​ថាៈ​ព្រះពុទ្ធសាសនា បាន​ដើរតួ​យ៉ាង​សំខាន់​នៅក្នុង​សង្គម​របស់​យើង​ជា​យូរលង់​ណាស់​មកហើយ ប៉ុន្ដែ​ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ សម័យ​ប៉ុល ពត សម័យ​ប្រល័យពូជសាសន៍ ពោល​គឺ​សិទ្ធិ​គោរព​ជំនឿ សិទ្ធិ​អ្វី​គ្រប់បែប​យ៉ាង​របស់​ប្រជាជន​សម័យកាល​នោះ​គឺ​ត្រូវបាន​បំបិទ​ទាំងអស់ ។ ដូច្នេះ ក្រោម​ម្លប់​សន្ដិភាព​តាមរយ​:​នយោបាយ​ឈ្នះ​ឈ្នះ​ក្រោម ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទាំង​ផ្លូវពុទ្ធចក្រ និង​អាណាចក្រ​។​

​លោកជំទាវ ជូ ប៊ុន​អេង ក៏​បាន​អំពាវនាវ​ប្រគេន​ដល់​ព្រះសង្ឃ អាជ្ញាធរ​ដែនដី បងប្អូន​ប្រជា​ពុទ្ធបរិស័ទ សូម​បន្ត​ចូលរួម​ធ្វើ​អនាម័យ​ជា​ប្រចាំ​ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​និង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​៣​ការពារ និង​៣​កុំ អោយបាន​ត្រឹមត្រូវ និង​ត្រូវ​អនុវត្ត​អោយបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​បង្ការ ការពារ និង​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​COVID-១៩ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ត្រូវ​បន្ត​ចូលរួម រិត​បន្តឹង​បញ្ហា​សន្តិសុខ សុវត្ថិភាព សណ្ដា​ប់​
​ធ្នាប់​សាធារណៈ កែលំអ​សោភ័ណភាព​ទី​អារាម ភូមិស្ថាន​គ្មាន​ល្បែងស៊ីសង ក្រុម​ក្មេង​ទំនើ​ង ខិតខំ​ដោះស្រាយ​បញ្ហា​គ្រឿង​
​ញៀន គ្រោះថ្នាក់​ចរាចរណ៍ បទល្មើស​គ្រប់​រូបភាព ដើម្បី​ឲ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ។​

​លោកជំទាវ ជូ ប៊ុន​អេង និង ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ ព្រមទាំង​ក្រុម​ការងារ​បាន​ប្រគេន​នូវ​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា ចំនួន​១០ វត្ត ក្នុង​មួយ​វត្តៗ ទទួលបាន ទៀន​ព្រះវស្សា ០១ គូ​, អង្ករ​១០០ គីឡូក្រាម​,​ទឹក​សុទ្ធ​០២ កេស​, ភេសជ្ជៈ ០២ កេស​,​មី ០២ កេស​,​ត្រីខ ០២ យួរ​,​ទឹកត្រី​០២ យួរ​,​ទឹក​ស៊ីវ​អ៊ីវ​០២ យួរ​,​បច្ច័យបួន​១៥​មុឺន​រៀល​និង​បច្ច័យ​កសាង​១​លាន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ