ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កុំ​ចេះតែ​ហ៊ាន​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ធ្វើ​អ្វី​ព្រោះនេះ​ជា​ចរាចរណ៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ? ?

កុំ​ចេះតែ​ហ៊ាន​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ធ្វើ​អ្វី​ព្រោះនេះ​ជា​ចរាចរណ៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ? ?
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ចេញ​ផ្សាយ​ដោយ​អង្គភាព​ប្រភព​នៃ​ព័ត៌មាន​សម្រាប់ ថ្ងៃ​សៅរ៍ ១៥ កើត ខែ​ទុតិយាសាឍ ឆ្នាំឆ្លូវ​ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ​២០២១

​ខេត្ត​បន្ទាយមានជ័យ ៖ ដោយ​មាន​ការណែនាំ​ពី​លោក​ឧត្តមសេនី​យ៍ទោសិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ និង​មាន​ការអនុវត្ត​ដ៏​ម៉ឺងម៉ាត់​ពីរ​កម្លាំង​នៃ​វ​រះ​នគរបាល​ការពារ​ព្រំដែន​លេខ ៩១១ ប៉ុស្ដិ៍​បឹង​សា​គូ សហការ​ជាមួយ​និង​កម្លាំង​យោធា​ក​ង​ពល​លេខ ៥១ បាន​តាម​រក​មុខសញ្ញា​មេខ្យល់​រត់ពន្ធ​មនុស្ស​ខុសច្បាប់​ពីរ​នាក់ ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ៤ និង ៣០ នាទី ទៀប​ភ្លឺ​ព្រឹក​ថ្ងៃទី ២៤ ខែកក្កដា​ឆ្នាំ ២០២១ នេះ​ខណៈ​ពួកគេ​កំពុង​ព្យាយាម​លួច​ធ្វើ​សកម្មភាព​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ចេញ​ពី​ទឹកដី​ថៃ​មក​ប្រទេស​កម្ពុជា វិញ​។ នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​ពីរ​លោក​វរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​បឹង​សាគូ បានឲ្យដឹង​ថា​ជនសង្ស័​យ​ដែល​ត្រូវបាន​ចាប់ខ្លួន​មានឈ្មោះ​
១​ឈ្មោះ ឡូញ ឡែម ភេទ​ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។ ២​ឈ្មោះ សាន សំណាង ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ។​

​លោកនាយ​ប៉ុស្តិ៍​បាន​បន្តថា ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច​មុខ​កាស៊ីណូ​DNA ក្នុង​ភូមិ​ក្បាលស្ពាន​1 សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ និង​ដកហូត​បាន​វត្ថុតាង​ដូចជា ទូរស័ព្ទដៃ​១​គ្រឿង មាន​សារ​ជា​សម្លេង​ឆ្លើយឆ្លង​គ្នា រវាង​មេខ្យល់​ខ្មែរ​និង​មេខ្យល់​នៅ​ខាង​ថៃ​ចាំ​ទទួល​មនុស្ស​នៅ​ខាងក្រោយ​ផ្សារ​ឡុង​ក្លឿ​(​ប្រទេស​ថៃ​) និង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា C125 ផលិត​ឆ្នាំ​២០១៩​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​មេខ្យល់​ទាំង​ពីរ​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​បន្ត​នីតិវិធី ៕​ដោយ​សហការី​

Filed in: ព័ត៌មានជាតិ