ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​ធ្វើ​សកម្មភាព​យក​កាំបិត​ភ្ជង់​ប្លន់ យក​ម៉ូតូ​និង​ទូរ​សព្ទ័​ដៃ ពី​ពលរដ្ឋ​ត្រូវបាន​កម្លាំង​ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​!!

ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​ធ្វើ​សកម្មភាព​យក​កាំបិត​ភ្ជង់​ប្លន់ យក​ម៉ូតូ​និង​ទូរ​សព្ទ័​ដៃ ពី​ពលរដ្ឋ​ត្រូវបាន​កម្លាំង​ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល  នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង  ឃាត់ខ្លួន​!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)÷​ដោយ អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ឧត្ដមសេនីយ៍ទោ ​សាត​ គឹម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ​ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា ​ស្នងការរង​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី ​ឯកឧត្តម ​កែវ ​សុជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​២៣ ​ខែកក្កដា​ឆ្នាំ​២០២១​វេលា​ម៉ោង​០០:៣០​នាទី​នៅ​ចំណុច​ភូមិ​ចំការ​ឫស្សី​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​លោក​វរសេនីយ៍ឯក​ឈឿង​គឹម​សុង​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្រេី​ប្រាស់​កាំបិត​ភ្ជង់​យក​ម៉ូតូ​និង​ទូរស័ព្ទដៃ​)០១​ករណី​និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ឈ្មោះ​ឡា​ច​ងួន​យី​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​១៣​មករា​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​

​ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​ប្រេី​ប្រាស់​កាំបិត​ភ្ជង់​យក​ម៉ូតូ​និង​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​ឈ្មោះ​ឃុយ​ចាន់ដា​រ៉ា​វត្តី​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​រតនៈ​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃ​ទី​២០​ខែកក្កដា​ឆ្នាំ​២០២១​វេលា​ម៉ោង​ប្រហែល​០៤:០០​នាទី​នៅ​ចំណុច​ភូមិ​អូរ​ដំបង​ឃុំ​អូរ​ដំបង​២​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​។​

​រហូតដល់​វេលា​ម៉ោង​១០:៤៨​នាទី​ថ្ងៃ​ដដែល​នៅ​ចំណុច​បន្ទប់​ជួល​ស្ថិតក្នុង​ក្រុម​ទី​០៥​ភូមិ​អូរ​តា​គាំ​៣​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​កម្លាំង​សមត្ថកិច្ច​យេ​ី​ង​បាន​បន្ត​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​០១​នាក់​ទៀត​ជា​បក្សពួក​ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​០១​លើក​ទៀត​ឈ្មោះ​សារ៉ម​លី​ហៅ​ជីន​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ដាំ​ស្ពៃ​សង្កាត់​ស្លា​កែ​ត​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​

​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​បានធ្វើ​សកម្មភាព​ប្រេី​ប្រាស់​កាំបិត​ភ្ជង់​យក​ទូរស័ព្ទដៃ​ម៉ាក​HUAWEI​ពណ៌​មាស​ពី​ជនរងគ្រោះ​ឈ្មោះ​ព្រួញ​សុភក្ត្រ័​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​១៣​មករា​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃ​ទី​២១​ខែកក្កដា​ឆ្នាំ​២០២១​វេលា​ម៉ោង​០២:៣០​នាទី​នៅ​ចំណុច​ភូមិ​ចំការ​ឫស្សី​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​

​វត្ថុតាង​ដកហូត​រួមមាន​៖
-​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លីក​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៧​លេខ​តួ​៥២១១៨៨៧​លេខ​ម៉ាស៊ីន​០២១១៨៨៧​គ្មាន​ស្លាក​លេខ​០១​គ្រឿង​(​ជា​របស់​ជនរងគ្រោះ​)
-​ទូរស័ព្ទដៃ​ម៉ាក​HUAWEI​ពណ៌​មាស​០១​គ្រឿង​(​ជា​របស់​ជនរងគ្រោះ​)
-​ដំបង​ដែក​ពណ៌​ខ្មៅ​០១​ដើម​
-​កាំបិត​កែច្នៃ​ដង​ដែក​០១​ដើម​
-​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​
-​ប្រាក់​ដុល្លា​ក្លែងក្លាយ​មួយចំនួន​

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

Filed in: ព័ត៌មានជាតិ