ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

យុវជន​ត្រូវ​បង្កើន​សមត្ថភាព គុណភាព​ការងារ​ឲ្យ​កាន់តែ​ប្រសើរ​ដើម្បី​បម្រើ​បក្ស និង​ប្រជាជន

យុវជន​ត្រូវ​បង្កើន​សមត្ថភាព គុណភាព​ការងារ​ឲ្យ​កាន់តែ​ប្រសើរ​ដើម្បី​បម្រើ​បក្ស និង​ប្រជាជន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ឯកឧត្តម ភុ​ន សា​ពេជ្រ សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​កំពត ដឹកនាំ​ប្រជុំ​ក្រុម​អចិន្ត្រៃ យ៏​យុវជន​គណបក្ស​ខេត្ត ផ្សព្វផ្សាយ​ឆមាស​១ ត្រីមាស​ថ្មី ដើម​ឆមាស​ទី​២ ដាក់​ផែនការ​ថ្មី តាម​គោលការណ៍​យុវជន​គណបក្ស​ថ្នាក់កណ្តាល​ផ្សព្វផ្សាយ​ជំនួយ​ស្មារតី របស់​រាជធានី​ខេត្ត ដែល​ជានិច្ចកាល បាន​ជំរុញ​លើកទឹកចិត្ត ដល់​សមាជិក សមាជិកា​ថា សូម​បន្ត​បេសកម្ម​របស់ខ្លួន តាម​គោល​ការដឹកនាំ​របស់​គណបក្ស ឲ្យ​កាន់តែ​ប្រសើរ សំខាន់​បំផុត​ត្រូវ​បន្ត​អភិវឌ្ឍ​សមត្ថភាព គុណភាព​ការងារ ដើម្បី​បម្រើ​ដល់​បក្ស និង​ប្រជាពលរដ្ឋ​។

​នៅក្នុង​កិច្ចប្រជុំ ក្រុម​អចិន្ត្រៃយ៍ នៃ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ដើម្បី​ផ្សព្វផ្សាយ​របាយការណ៍​ស​មាស​ទី​១ និង​របាយការណ៍​ដើម​ត្រីមាស​ទី​៤ ក្នុង​ឆមាស​ទី​២ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ នៅ​ខេត្ត​កំពត ឯកឧត្តម ភុ​ន សារ​ពេជ្រ សមាជិក​គណៈកម្មាធិកា​រ គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​កំពត បាន​លើកឡើង​ថា នៅក្នុង​ឆ្នាំ​២០២១​នេះ ក្រុមការងារ​របស់​យុវជន​គណបក្ស​ខេត្ត​កំពត​អនុវត្ត​ភារកិច្ច ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​។​

​ឯកឧត្តម ភុ​ន សារ​ពេជ្រ បាន​បន្ថែមទៀតថា ក្នុងនាម​ក្រុមការងារ​យុវជន​គណបក្ស ត្រូវ​អនុវត្ត​ការងារ តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន ដោយ​ប្រកាន់ខ្ជាប់​នូវ​គុណធម៌ សច្ចៈ​ធម៌ មាន​ការទទួលខុសត្រូវ មាន​ស្មារតី​សាមគ្គីភាព ឯកភាព ពិសេស​ត្រូវ​ពិនិត្យ​តាមដាន​ការរស់នៅ និង​យល់ដឹង​ពី​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ឱ្យ​បាន​ជាប់​ជាប្រចាំ​។​

​យ៉ាងណាក៏ដោយ លោក​ប្រធាន​យុវជន​គណបក្ស​ខេត្ត​ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់ សមាជិក សមាជិកា​ទាំងអស់​ត្រូវ​ថែរក្សា​ឲ្យបាន​ដាច់ខាត នូវ​រាល់​សមិទ្ធិផល​ដែល​សម្រេចបាន ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការណែនាំ​កសាង​ប្រទេស និង​ដែល​មាន​ការចូលរួម​យ៉ាង​សកម្ម​របស់​យុវជន​គណបក្ស​គ្រប់​ជំនាន់ និង​បន្ត​ពង្រឹង និង​ពង្រីក​សមិទ្ធិផល​ថ្មីៗ របស់​យុវជន​គណបក្ស ដើម្បី​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​បុព្វហេតុ​បម្រើ​ជាតិ និង​ប្រជាជន​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​។ ជាងនេះទៅទៀត យុវជន​ត្រូវ​បង្កើន​សមត្ថភាព លទ្ធភាព សុខភាព និង​ប្រជាប្រិយភាព ដែល​ជា​គោល​ការសំខាន់ ដើម្បី​ការដឹកនាំ​ក្រុម​ការងារ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ភុ​ន សារ​ពេជ្រ ក៏​បាន​ប្រគល់​កុំព្យូទ័រ​យួរដៃ​ចំនួន​១០​គ្រឿង និង​ម៉ាស៊ីន​វាស់​កម្តៅ​ចំនួន​១០​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច កិក្តិ​ព្រឹទ្ធ​បណ្ឌិត ដល់​សមាជិក សមាជិកា និង​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ទាំង​៨​ក្រុង ស្រុក ដើម្បី​យក​ទៅ​ប្រើប្រាស់​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ