ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្ដីណែនាំ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ ចំពោះ​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ

រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្ដីណែនាំ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ ចំពោះ​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីណែនាំ ស្ដីពី​ការ​រឹតបន្ដឹង​ការអនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ចំពោះ​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​។​

​ក្នុង​សេចក្ដីណែនាំ​ដែល​បណ្ដាញ​ព័ត៌មាន Fresh News ទទួល​បាន​បញ្ជាក់ថា មួយ​រយៈ​ចុង​ក្រោយ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​សង្កេតឃើញ​មាន​ការឆ្លង​ជា​បន្ដបន្ទាប់ ក្នុងចំណោម​បុគ្គលិក និង​កម្មករ​-​និយោជិត​កំពុង​បម្រើ​ការងារ​តាម​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ ក្នុង​អត្រា​ប្រឈម​ខ្ពស់​គួរឲ្យ​ព្រួយបារម្ភ ដែល​ចាំបាច់​ត្រូវមាន​វិធានការ​រឹតបន្ដឹង​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ចំពោះ​មុខ​នេះ ដើម្បី​ធានាឲ្យបាន​នូវ​សុខុមាលភាព សុវត្ថិភាព និង​ជីវភាព​របស់​បុគ្គលិក និង​កម្មករ និយោជិត ក្នុង​វិស័យ​សំណង់ ព្រមទាំង​និរន្ដ​ភាព​ការងារ​របស់​ការដ្ឋាន រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​ការដ្ឋាន ឬ​អ្នក​គ្រប់គ្រង​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ ត្រូវ​រឹតបន្ដឹង​ការអនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ចំនួន​១៤​ចំណុច​។​

​ខាងក្រោម​នេះ ជា​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៖

Filed in: ព័ត៌មានជាតិ