ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម គួច ចំរើន អញ្ជើញ​អមដំណើរ​ប្រតិភូ​អន្តរក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​

​ឯកឧត្តម គួច ចំរើន អញ្ជើញ​អមដំណើរ​ប្រតិភូ​អន្តរក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​អមដំណើរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ និង​សមិទ្ធផល​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៤​កើត ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ ។​

​នៅក្នុង​ឱកាស​នោះ​គណៈប្រតិភូ​អន្តរក្រសួង​បាន​អញ្ជើញ​ទៅពិនិត្យ​រង្វង់​មូល​ព្រះ​បដិមា ឧមា​ម​ហេ​ស្វរ ស្ថិត​នៅ​រង្វង់​មូល​រាម និង​រង្វង់​ព្រះថោង​នាងនាគ នៅក្នុង​ស្រុក​ព្រៃនប់ រួច​បន្ត​ពិនិត្យ​គម្រោង​សាងសង់​ស្ថានីយ៍​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ ស្ថិត​នៅ​ចុង​ព​យ​៣៩ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​ស្ថានីយ៍​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​១ អាង​ប្រព្រឹត្តិកម្ម​ទី​២ មាន​ទីតាំង​នៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ និង​ចុះ​ពិនិត្យ​ការដាំ​កោង​កាង​តាម​បណ្តោយ​វិថី​តេជោ​សែន​ផង​ដែរ​។ គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​សមិទ្ធផល​នានា សម្រាប់​ទទួល​ភ្ញៀវ​ទេសច​រ​ជាតិ អន្តរជាតិ និង​អ្នកវិនិយោគគិន ក្រោយពេល​បិទ​បញ្ចប់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វិដ​-១៩ នាពេលខាងមុខ​។​

​សូមបញ្ជាក់​ថា ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​មួយ​នៃ​ភាគ​នារតី​នៃ​ប្រទេស​កម្ពុជា ដែល​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំង​៣ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏​បាន​កំណត់​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​សម្រាប់​កម្ពុជា ក្នុងការ​ស្រូប​យក​នូវ​កំណើនសេដ្ឋកិច្ច វិនិយោគ និង​ទេសចរណ៍​នាពេល​អនាគត​៕

Filed in: ព័ត៌មានជាតិ