ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​មេគង្គ​-​ឡាន​ឆាង​

​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​មេគង្គ​-​ឡាន​ឆាង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​បង្កើតឡើង​ក្នុង​គោលបំណង​៖
– ចូល​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​ជា​សមាជិក​រួមមាន ចិន មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា និង​ប្រទេស​វៀតណាម​
– គាំទ្រ​ដល់​ការកសាង​សហគមន៍​អាស៊ាន និង​កិច្ចសហប្រតិបត្តិកា​រអា​ស៊ាន​-​ចិន​
– ធ្វើ​សមាហរណកម្ម និង​បំពេញ​បន្ថែម ជាមួយ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ របស់​ប្រទេស​ចិន និង​ជា​យន្តការ អនុ​តំបន់​មេគង្គ ដើម្បី​កសាង “ សហគមន៍​នៃ​អនាគត​សន្តិភាព និង​វិបុលភាព​រួមគ្នា​” ក្នុងចំណោម​ប្រទេស​ជា សមាជិក​
​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អទិភាព​ចំនួន​៥ ដែល​នៅ​ក្នុង​នោះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​ប្រធាន​នៃ​វិស័យ​អាទិភាព​ទី​៥ ស្តីពី កសិកម្ម និង​ការកាត់បន្ថយ​ភាពក្រីក្រ​។ ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិកា​របា​ន​រៀបចំ​បង្កើត​ក្រុម​ការងារ​បច្ចេកទេស ស្តីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើ​វិស័យ​កសិកម្ម​។ កិច្ចប្រជុំ​ក្រុម​ការងារ​បាន​រៀបចំ​ឡើង​ចំនួន ៣​លើក​រួចមកហើយ ដោយ​មាន​ការចូលរួម​ពី​ក្រុមការងារ​នៃ​សមាជិក តាម​ប្រទេស​នី​មួយៗ​។​
– កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ​លើក​ទី​១ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើ​វិស័យ​កសិកម្ម បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន រៀបចំ​ដោយ​ក្រសួង​កសិកម្ម និង​កិច្ចការ​ជនបទ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
– កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ​លើក​ទី​២ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើ​វិស័យ​កសិកម្ម បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា រៀបចំ​ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នៃ​ប្រទេស​កម្ពុជា​។​
– កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ​លើក​ទី​៣ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើ​វិស័យ​កសិកម្ម បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ រៀបចំ​ដោយ​ក្រសួង​កសិកម្ម និង​ព្រៃឈើ​នៃ​ប្រទេស​ឡាវ​។​
​តាមរយៈ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង បាន​បង្កើត​ជា​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង កម្ពុជា​ទទួលបាន​គម្រោង​អនុវត្ត​ចំនួន ៥៥ គម្រោង មាន​ថវិការ​សរុប ២១ លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ទទួល​អនុវត្ត​គម្រោង​ចំនួន ៦ មាន​ថវិកា​អនុវត្ត​សរុប​ចំនួន ២ ៦១០ ៨៦១,៦៣​ដុល្លារ​អាមេរិក រួមមាន​៖
I. គម្រោង​កំពុង​ដំណើរការ​អនុវត្ត​
​គម្រោង​មូលនិធិ​ឆ្នាំ​២០១៧
១. គម្រោង “​ការដោះស្រាយ​បញ្ហា​ការ​អន់ថយ​គុណភាព​ដី និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​តាម​មូលដ្ឋាន​តាមរយៈ​ការគ្រប់គ្រង​ដី​ប្រកបដោយ​ចីរភាព​” ថវិកា​អនុវត្ត (៥០០ ០០០,០០ ដុល្លារ​អាមេរិក​)
– គោលបំណង និង លទ្ធផល​រំពឹងទុក​៖
• លើកកម្ពស់​ចំណេះដឹង​របស់​ភាគី​ពាក់ព័ន្ធ​លើ​ការគ្រប់គ្រង​អេកូឡូស៊ី​តំបន់​ត្រូពិច​ក្នុង​ការគ្រប់គ្រង​ដី​ប្រកបដោយ និរន្តរភាព និង​ការប្រែប្រួល​អាកាសធាតុ​
• កាត់បន្ថយ​ការ​រិច​រិល​ដី​កសិកម្ម និង​ព្រៃឈើ​តាមរយៈ​ការអភិវឌ្ឍ​បច្ចេកទេស​កសិកម្ម និង​ការស្តារ​ព្រៃ​ឡើងវិញ​
• ផ្លាស់ប្តូរ​ព័ត៌មាន ចំណេះដឹង និង​បទពិសោធន៍​ក្នុង​ការប្រើប្រាស់​ដី និង​ការធ្វើឱ្យ​ប្រសើរ​ឡើង​នៅ​ជីវភាព​រស់នៅ​តាម​រយៈ​ការធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម និង​ថៃ​
– វឌ្ឍនភាព​នៃ​ការអនុវត្ត​សកម្មភាព​៖
ការអភិវឌ្ឍន៍​សមត្ថ​ភាព និង​ការស្រាវជ្រាវ​
– ការអភិវឌ្ឍន៍​សមត្ថ​ភាព​មន្ដ្រីៈ គម្រោង​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ចំនួន ០៥​វគ្គ ក្នុង​គោលបំណង​ដើម្បី​ផ្ដល់ ចំណេះដឹង​ដល់​មន្ដ្រី​គម្រោង និង​អ្នកពាក់ព័ន្ធ​អំពី​មូលដ្ឋានគ្រឹះ​នៃ​ការប្រែប្រួល​អាកាសធាតុ វិធីសាស្ដ្រ​បន្សាំ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​សារធាតុចិញ្ចឹម​សម្រាប់​ដំណាំ​និង​បន្លែ ការ​ធ្វើ​កសិកម្ម​ចម្រុះ ការ ចិញ្ចឹមសត្វ ការគ្រប់គ្រង​ដី​ប្រកបដោយ​និរន្ដរភាព ការតាមដាន​វាយតម្លៃ​ព្រៃឈើ និង​ធនធាន​ព្រៃឈើ សរុប មាន​អ្នកចូលរួម​ចំនួន ១០៩​នាក់ (​ស្ដ្រី ៤៥​នាក់​)
– ការពង្រឹង​សមត្ថភាព​សហគមន៍​មូលដ្ឋានៈ គម្រោង​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ចំនួន ០៤​វគ្គ នៅ​ស្ថានីយ​ស្រាវ ជ្រាវ និង​ស្ដារ​ព្រៃឈើ​ឃុន​រាម ដើម្បី​ផ្ដល់​ចំណេះដឹង​ដល់​កសិករ និង​អ្នកពាក់ព័ន្ធ​លើ​ការអនុវត្ត​កសិកម្ម​ចម្រុះ ការចិញ្ចឹម​ត្រី មាន់ ទា ជ្រូក ការ​ដាំ​ដំណាំ ការធ្វើ​ជីកំប៉ុ​ស្ដិ៍ និង​ការគ្រប់គ្រង​សារធាតុចិញ្ចឹម​របស់​ដំណាំ មាន​អ្នក ចូលរួម​សរុប​ចំនួន ១៤៤​នាក់ (​ស្ដ្រី ៤០​នាក់​)
– សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ថ្នាក់​អន្តរជាតិៈ គម្រោង​បាន​រៀបចំ​សិក្ខាសាលា​ចំនួន ០២​វគ្គ នៅ​ខេត្ត សៀមរាប និង ០១​វគ្គ នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម ដើម្បី​ចែករំលែក​ចំណេះដឹង បទពិសោធន៍​ស្ដីពី ការគ្រប់គ្រង​ដី​ប្រកបដោយ​និរន្តរភាព និង​កសិកម្ម​ចម្រុះ មាន​សិក្ខាកាម​ចូលរួម​មកពី​ប្រទេស​ថៃ ឡាវ វៀតណាម ចិន និង​មី​យ៉ាន់​ម៉ា ព្រមទាំង​មន្ដ្រី​ក្រសួង​ពាក់ព័ន្ធ សិស្ស​និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប សរុប​ចំនួន ១០៤​នាក់ (​ស្ដ្រី ៣០​នាក់​)​។​
ការអនុវត្ត​កសិកម្ម​ចម្រុះ និង​ក​សិ​-​រុក្ខ​កម្ម​
​គម្រោង​បាន​ជ្រើសរើស​កសិករ​ចំនួន ០៣​គ្រួសារ សម្រាប់​អនុវត្ត​គម្រោង​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ សកម្មភាព​សំខាន់ៗ​រួមមាន ការរៀបចំ​ប្លង់​មេ​សម្រាប់​អនុវត្ត​កសិកម្ម​ចម្រុះ ការ​ឈូ​យ​ឆាយដី​សម្រាប់​ការ​ដាំ​ដំណាំ បន្លែ ការ​សង់រោង​ជីកំប៉ុ​ស្ដិ៍ ការ​សង់រោង​ចិញ្ចឹម​មាន់ ទា ការជីក​ស្រះ​ទឹក​សម្រាប់ ចិញ្ចឹម​ត្រី ការ​ជីក​អណ្ដូងទឹក ការសាងសង់​ឡ​ជីវ​ឧស្ម័ន និង​ការរៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ដំណាំ​។ ក្រៅពីនេះ គម្រោង បាន​រៀបចំ​ឱ្យមាន​បណ្ដុំ​ការលក់​កសិផល ដោយ​ធ្វើ​ការផ្សារភ្ជាប់​ទៅ​នឹង​ទីផ្សារ​តាមរយៈ​ការជួល​មធ្យោបាយ​ដឹកជញ្ជូន និង​ជួល​តូប​សម្រាប់​លក់​កសិផល​របស់​កសិករ​ផងដែរ​។ បន្ទាប់​ពី​អនុវត្ត​គម្រោង ចំណូល​របស់​កសិករ​បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់​ដូចជា​៖
– កសិករ​បាន​កើនឡើង​នូវ​ប្រាក់​ចំណូល​ពី ២៣% ទៅ ២៧% បន្ទាប់​ពី​ក្រុម​ការងារ​បាន​ធ្វើ​ការស្ទង់មតិ​ជំហាន ដំបូង​ពី ៧៨០.០០០៛ ទៅ ៩៩០.០០០៛
– កសិករ​បាន​កែប្រែ​ទម្លាប់​ដាំ​ដុះ​ដំឡូង​មី​ដែល​នៅលើ​ផ្ទៃដី ១​ហិកតា ដូច​គ្នា​នៅ​ឆ្នាំ​២០១៨ កសិករ​លក់​ដំឡូង​មី​បាន ៤៨០.០០០៛ និង​តែ​នៅ​ឆ្នាំ​២០២០ ពួក​គាត់​លក់​បាន ២.១៦០.០០០៛ (​កើនឡើង ៤​ដង​)
– ការ​ដាំ​បន្លែ​សរីរាង្គ​កសិករ​រកចំណូលបាន​កើនឡើង​ពី ៣២០.០០០៛ ទៅ ៣.៦៥០.០០០៛ (​កើនឡើង ១១​ដង​)
– ការ​ចិញ្ចឹមសត្វ និង​ការចិញ្ចឹម​ត្រី​ថ្វីត្បិតតែ​វា​មិន​ទទួលបាន​ផល​ល្អ ក៏​វា​បាន​ចូលរួមចំណែក​ចំនួន ១,៧% នៃ​ប្រាក់ ចំណូល​សរុប និង​បាន​កាត់បន្ថយ​ការទិញ​ត្រី​សាច់​ពី​ផ្សារ​
– កសិករ​អាច​សន្សំ​លើ​ការចំណាយ​ពី​ការទិញ​ម្ហូបអាហារ​បាន​យ៉ាងហោចណាស់ ៦៧៥.០០០៛​ក្នុង​មួយ​ឆ្នាំ​។​
ការ​ចងក្រង​មេ​រៀង និង​បទពិសោធន៍​
​គម្រោង​បាន​សហការ​ជាមួយ​មន្ដ្រី​ជំនាញ​ពី​មន្ទីរ​កសិកម្ម ទីប្រឹក្សា​គម្រោង និង​អ្នកជំនាញ​ពី​បណ្ដា​អង្គការ​ដៃគូ ក្នុង​ការរៀបចំ​ចងក្រង​ឯកសារ​មេរៀន​បទពិសោធន៍​ដែល​កសិករ​បាន​អនុវត្ត​ដោយ​បាន​បោះពុម្ព​ឯកសារ​ដូចជា​៖
– បោះពុម្ព​សៀវភៅ​បច្ចេកទេស​ចំនួន ០៤​ក្បាល ស្មើនឹង ៤០០​ច្បាប់​
– បោះពុម្ព Leaflets បច្ទេកទេស​ចំនួន ៣​ប្រភេទ ស្មើនឹង ១៥០០​ច្បាប់​
– បោះពុម្ព Poster បច្ចេកទេស​ចំនួន ៥​ប្រភេទ ស្មើនឹង ៣០០០​ច្បាប់​
– បោះពុម្ព X stand បច្ចេកទេស​សម្រាប់​ដាក់​តាំង​ពិពណ៌នា​នា​ចំនួន ០៦​ប្រភេទ ស្មើនឹង ៩០​ផ្ទាំង​។​
ការកែលម្អ​ស្ថានីយ​ស្រាវជ្រាវ និង​ស្ដារ​ព្រៃឈើ​ឃុន​រាម​ឡើងវិញ​
​គម្រោង​បាន​ធ្វើ​ការជួសជុល​អាគារ​ស្ថានីយ​ឡើងវិញ ដើម្បី​បម្រើ​ដល់​ការបណ្ដុះបណ្ដាល​ថ្នាក់មូលដ្ឋាន ដោយ បាន​រៀបចំ​លាបថ្នាំ​អាគារ​ឡើងវិញ ជួសជុល​បន្ទប់​បណ្ដុះបណ្ដាល បន្ទប់ទឹក បំពាក់​កង្ហារ ម៉ាស៊ីនត្រជាក់ ប្រព័ន្ធ​សូ​ឡា ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត បន្ថែម​តុ កៅអី និង​រៀបចំ​ផ្ទាំង​ផ្សព្វផ្សាយ​នៅ​តាម​ជញ្ជាំង​ក្នុង​បរិវេណ​អាគារ​ស្ថានីយ​។​
២. គម្រោង “​ការស្តារ​ព្រៃឈើ និង​ការលើកកម្ពស់​ការប្រើប្រាស់​ព្រៃឈើ​ដោយ​ចីរភាព​នៅ​អាស៊ី​អាគ្នេយ៍​” ថវិកា​អនុវត្ត (៥០០ ០០០,០០ ដុល្លារ​អាមេរិក​)
​គម្រោង​មាន​គោលបំណង​ចែករំលែក​បទពិសោធន៍​នៃ​ការអនុវត្ត​យន្តការ​គ្រប់គ្រង​ព្រៃឈើ​ប្រកប​ដោយ​និរន្ត​ភាព​ក្នុង​តំបន់ និង​ជំរុញ​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ក្នុង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ព្រៃឈើ និង​ពង្រឹង​និង​ជំរុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ដោយ​ផ្តោត​លើ​ការកសាង​សមត្ថភាព និង​ទស្សនៈកិច្ច​សិក្សា​នានា ស្តីពី​ការគ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្ត​ភាព​។ លទ្ធផល​រំពឹងទុក​៖
• ការបង្កើត​តំបន់​ស្តា​ព្រៃឈើ តាមរយៈ​ការត្រួតពិនិត្យ និង​ការគ្រប់គ្រង នៅក្នុង​តំបន់​ការពារ​ធនធាន​គ្រាប់ពូជ​គ្រញូង និង​ផ្នង់​
• ពង្រឹង​យន្តការ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​រវាង​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម តាមរយៈ​ការកសាង​សមត្ថភាព​លើ​ការស្តា​ព្រៃឈើ ទេសចរណ៍ធម្មជាតិ និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា​លើ​ការគ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព និង​ការគៀងគរ​ប្រភព​ហិរញ្ញប្បទាន​ថ្មីៗ​សម្រាប់​ការងារ​គ្រប់គ្រង​ព្រៃឈើ​
• ការផលិត​ឯកសារ​បច្ចេកទេស និង​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​អនុវត្ត​គម្រោង​
– វឌ្ឍនភាព​នៃ​ការអនុវត្ត​សកម្មភាព​៖
​ក​. ការធ្វើ​បង្ហាញ​ពី​ការស្តារ​ព្រៃឈើ ការត្រួតពិនិត្យ និង​ការគ្រប់គ្រង​ព្រៃឈើ នៅក្នុង​តំបន់​ការពារ​ធនធាន​គ្រាប់ពូជ​
• ការពារ​តំបន់​ចម្ការ​ពូជ​គ្រញូង និង​ធ្នង់ ជាពិសេស​ដើម​មេ​ពូជ និង​ប្រភេទ​ឈើ​ក្នុង​តំបន់​ផ្សេងៗ​ទៀត ដើម្បី​គោលដៅ​រក្សា​ការពារ​ជីវចម្រុះ​ក្នុង​តំបន់​និង​ផលប្រយោជន៍​សហគមន៍​ដែល​រស់នៅ​ក្បែរ​តំបន់​ជុំវិញ​
• រៀបចំ​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​លើ​ការជ្រើសរើស​ពូជ និង​ការគ្រប់គ្រង​តំបន់​ព្រៃ​ការពារ​
• រៀបចំ​បន្ទប់​ថែរក្សា​គ្រាប់ពូជ​
• រៀបចំ​ឡូតិ៍​ពិសោធន៍ និង​រៀបចំ​ថ្នាល​បណ្តុះ​កូនឈើ​ចំនួន ២​កន្លែង (​បណ្តុះ​កូនឈើ​ចម្រុះ​ប្រភេទ បាន​ចំនួន​២០០០០០​ដើម សម្រាប់​ដាំ​នៅក្នុង​តំបន់ និង​ចែក​ជូន​កសិករ​)
• ការបង្កើត​ឡូតិ៍​អចិន្ត្រៃយ៍ ដើម្បី​សិក្សា និង​តាមដាន​ដំណុះ​ឈើ​ដោយ​ធម្មជាតិ ការដាំ​បញ្ចូល និង​ឡូ​តិ៍ការ ស្តារ​ព្រៃ ឈើ​នៅ​តំបន់​រេចរឹល ដើម្បី​ជា​ប្រយោជន៍​ដល់​ការសិក្សា​ស្រាវជ្រាវ​ការងារ​ស្តារ ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា និង ជា កន្លែង​សិក្សា​ស្រាវជ្រាវ​សម្រាប់​និស្សិត​កម្ពុជា​ផង​ដែរ​
• បាន​រៀបចំ​ស្លាក​ព័ត៌មាន​ដាក់​តាម​ទីតាំង​នៃ​ដើម​មេ​ពូជ សម្រាប់​គោលដៅ​ទេសចរណ៍​
​ខ​. ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​ថៃ​និង​វៀតណាម លើ​ការកសាង​សមត្ថភាព និង​កសាង​បណ្តាញ​ស្តី​ពី​ការស្តារ​ព្រៃឈើ ទេសចរណ៍ធម្មជាតិ និង​គំរូ​គ្រប់គ្រង​ព្រៃឈើ (​តាមរយៈ​សកម្មភាព​គាំទ្រ​ក្នុង​តំបន់​)
• រៀបចំ​កម្មវិធី​ផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​មូលដ្ឋាន ទៅ​ប្រទេស​ថៃ ដើម្បី​ស្វែងយល់​ពី​ការងារ​ស្តារ​ព្រៃឈើ ការកែច្នៃ​ឫស្សី ការរៀបចំ​តំបន់​ទេសចរណ៍ ធម្មជាតិ និង​ការស្វែងយល់​ពី​ការអនុវត្ត​ព្រៃ​គំរូ​(Model Forest)
• រៀបចំ​កម្មវិធី​ថ្នាក់​តំបន់​ស្តីពី​ការចែករំលែក​បទពិសោធ​ន៍​ស្តីពី​ការរៀបចំ​យន្តការ​ព្រៃ​គំរូ​នៅ​អាស៊ី ដោយ​សហការ​ជាមួយ​នាយកដ្ឋាន​ព្រៃឈើ​កាណាដា ថៃ វៀតណាម ហ្វីលីពីន មី​យ៉ាន់​ម៉ា និង​ប្រទេស​ប៊ូ​តា​ន ។​
​គ​. ផលិត​ឯកសារ និង​ធ្វើ​ការជួសជុល​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​គោលដៅ​គម្រោង​
• ផលិត​ឯកសារ ស្តីពី គម្រូ​ការគ្រប់គ្រង​ព្រៃឈើ ការស្តា​ព្រៃឈើ និង​អេកូ​ទេសចរណ៍​
• ធ្វើ​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ចម្ការ​ពូជ​គ្រញូង និង​ធ្នង់ ដូចជា​ស្លាក​ព្រំប្រទល់ ផ្លូវ​ចូល​ចម្ការ​ពូជ ស្លាក​ហាមឃាត់ ស្លាក​បង្ការ​ភ្លើង​ឆេះ​ព្រៃ ថ្នាល​បណ្តុះ​កូនឈើ អាង​ស្តុក ទឹក​ប្រើប្រាស់ រោង​រក្សា​គ្រាប់​ពូជឈើ ស្ពាន និង​ឧបករណ៍​GPS និងឧ​បរក​ណ៍ បេះ​ប្រមូល​គ្រាប់ពូជ​
• ការសិក្សា​ការវាយតម្លៃ​គម្រប​ព្រៃ​នៅ​តំបន់​ចម្ការ​ពូជ​គ្រញូង និង​ធ្នង់​
• ធ្វើ​សារ​រពើ​ភ័ណ្ឌ​ព្រៃឈើ​នៅ​តំបន់​ទាំងពីរ​ដើម្បី​វាយតម្លៃ​កាបូន​ស្តុក ភាព​ចម្រុះ​ប្រភេទ និង​ភាពសំបូរ បែប​នៃ​ប្រភេទ​(​ជីវចម្រុះ​), រ​ប៉ាយ និង​ដង់ស៊ីតេ​របស់​ប្រភេទ​ឈើ​គ្រញូង​, ប៉ាន់​ប្រមាណ​មាឌ​ឈើ ឈរ​បច្ចុប្បន្ន​, ការលូតលាស់​ទិន្នផល​ដកហូត និង​ការ​ដុះ​លូតលាស់​នៃ​ព្រៃឈើ​
• ធ្វើការ​សិក្សា​ស្រាវជ្រាវ​សេដ្ឋកិច្ច​តំបន់ និង​ការប្រើប្រាស់​អនុផល​ព្រៃឈើ​
• ផលិត​ឯកសារ​លទ្ធផល​សម្រេច​បាន ដើម្បី​ទុកជា​ឯកសារ និង​សម្រាប់​ការស្រាវជ្រាវ​បន្ត​
៣. គម្រោង “ ការលើកកម្ពស់​ប្រសិទ្ធភាព​យុទ្ធសាស្ត្រ​តំបន់​សម្រាប់​ការប្រយុទ្ធ​ប្រឆាំង​ការនេសាទ​ខុស​ច្បាប់​តាម​ទន្លេមេគង្គ ការ​មិន​រាយការណ៍ និង​ការមិន​ចុះបញ្ជី ដើម្បី​គ្រប់គ្រង​ការនេសាទ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​មេគង្គ​” ថវិកា​អនុវត្ត (៥០០ ០០០,០០ ដុល្លារ​អាមេរិក​)
– គោលបំណង និង​លទ្ធផល​រំពឹងទុក​៖
• របាយការណ៍​វាយតម្លៃ ការ​នេសាទ​ខុសច្បាប់ ការ​មិន​រាយការណ៍ និង​មិន​ចុះបញ្ជី លើ​បញ្ហា និង​ការអនុវត្ត​ល្អ នៅក្នុង​តំបន់​មេគង្គ​
• រៀបចំ​យុទ្ធសាស្ត្រ​ថ្នាក់​តំបន់ សម្រាប់​ការប្រយុទ្ធប្រឆាំង ការ​នេសាទ​ខុសច្បាប់ ការ​មិន​រាយការណ៍ និង​មិន​ចុះបញ្ជី ក្នុង​តំបន់​មេគង្គ​
• លើកកម្ពស់​ការយល់ដឹង និង​បង្កើន​សមត្ថភាព ដល់​សមាជិក​ក្នុង​តំបន់ និង​អ្នកទទួលផល នៅក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង​
– វឌ្ឍនភាព​នៃ​ការអនុវត្ត​សកម្មភាព​៖
• រៀបចំ​សិក្ខាសាលា​ចាប់ផ្តើម​គម្រោង ដើម្បី​រៀបចំ​ផែនការ​សកម្មភាព យន្តការ​នៃ​ការអនុវត្ត​គម្រោង និង​កំណត់​អត្តសញ្ញាណ​អ្នកពាក់ព័ន្ធ​
• ធ្វើ​ការសិក្សា​វាយតម្លៃ​បញ្ហា ការ​នេសាទ​ខុសច្បាប់ ការ​មិន​រាយការណ៍ និង​មិន​ចុះបញ្ជី និង​ការអនុវត្ត​ល្អ នៅក្នុង​តំបន់ ដើម្បី​ជា​មូលដ្ឋាន​នៅក្នុង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​
• រៀបចំ​កិច្ចប្រជុំ​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ លើ​ការរៀបចំ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​ម្រាប់ការ​ប្រយុទ្ធប្រឆាំង ការ​នេសាទ​ខុសច្បាប់ ការ​មិន​រាយការណ៍ និង​មិន​ចុះបញ្ជី ក្នុង​តំបន់​មេគង្គ​
​គម្រោង​មូលនិធិ​ពិសេស​ឆ្នាំ​២០១៨
៤. គម្រោង “​សហ​គ្រប់គ្រង​សហគមន៍​នេសាទៈ ការកសាង​សមត្ថភាព និង​ការចែករំលែក​មេរៀន និង​បទពិសោធន៍​អំពី​សហគមន៍​នេសាទ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ​” ថវិកា​អនុវត្ត (១៦៣ ៥៤៦,៦៣ ដុល្លារ​អាមេរិក​) ស្នើ​សុំ​ពន្យារពេល​អនុវត្ត​គម្រោង​ដោយ​ស្នើ​អនុវត្ត​គម្រោង​ចាប់ពី​ខែ​មករា ឆ្នាំ​២០២១​។​
– គោលបំណង និង​លទ្ធផល​រំពឹងទុក​៖
• សមត្ថភាព​របស់​ភាគី​ពាក់ព័ន្ធ​នៃ​ប្រទេស​មាជិក​ក្នុង​តំបន់​មេគង្គ ស្តីពី​ការគ្រប់គ្រង​សហគមន៍​នេសាទ​ត្រូវបាន​ពង្រឹង​
• ចំណេះដឹង​បទពិសោធន៍ និង​មេរៀន ដែល​ទទួលបាន​ពី​ការគ្រប់គ្រង​សហគមន៍​នេសាទ​ក្នុង​តំបន់​មេគង្គ ត្រូវ​បាន​ចែករំលែក និង​ចងក្រង​ជា​ឯកសារ​
• រៀបចំ​ជា​អនុសាសន៍​គោលនយោបាយ ស្តីពី​ការ​ក​ឬ​លម្អ​ការគ្រប់គ្រង​សហគមន៍​ជលផល​សម្រាប់​ប្រទេស​ជា សមាជិក​នីមួយៗ​
៥ . គម្រោង “​ការអភិវឌ្ឍ​សមត្ថភាព​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការគ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​នៅក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង​” ថវិកា​អនុវត្ត (៤៩៩ ៣១៥,០០ ដុល្លារ​អាមេរិក​)
​គោលបំណង និង​លទ្ធផល​រំពឹងទុក​៖
• ពង្រឹងសមត្ថភាព លើ​ការគ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព នៅក្នុង​តំបន់​មេគង្គ​
• បង្កើន​ក្រុម​អ្នកជំនាញ​គ្រប់គ្រង​ធនធានធម្មជាតិ (NRM)
​សកម្មភាព​ចម្បង​របស់​គម្រោង​ទាំងពីរ​ខាងលើ គឺ​ការរៀបចំ​កិច្ចប្រជុំ​ថ្នាក់​តំបន់ ការបណ្តុះបណ្តាល និង ការផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា រវាង​ប្រទេស​ជា​សមាជិក ប៉ុន្តែ​ដោយសារ​ជួប​បញ្ហា​ជំងឺ កូវី​ដ​១៩ ដែល​ជា​បញ្ហា​សកល ធ្វើឱ្យ​គម្រោង​មិនអាច​ដំណើរការ​អនុវត្ត​សកម្មភាព​ទៅបាន​។​
II. គម្រោង​គ្រោង​អនុវត្ត​ក្នុង​ឆ្នាំ​២០២១
​មូលនិធិ​ពិសេស​ឆ្នាំ​២០២០ ចំនួន ១​គម្រោង ស្តីពី “​ការកសាង​សមត្ថភាព​របស់​សមាជិក​នៃ​ប្រទេស​តាម​ដង​ទន្លេមេគង្គ ដើម្បី​ការពារ​សត្វ​ផ្សោត​ទឹកសាប និង​ជីវចម្រុះ​” ថវិកា​អនុវត្ត​៤៤៨ ០០០,០០ ដុល្លារ​អាមេរិក រយៈពេល​អនុវត្ត​២​ឆ្នាំ (២០២១-២០២២)
– គោលបំណង និង​លទ្ធផល​រំពឹងទុក​៖
• រៀបចំ​ផែនការ​រួម​ក្នុងចំណោម​ប្រទេស​សមាជិក​សម្រាប់​ការគ្រប់គ្រង និង​អភិរក្ស​ផ្សោត​ទឹកសាប និង​ជីវចម្រុះ​នៅ​ក្នុង​បរិស្ថាន​ទឹកសាប​
• កសាង​សមត្ថភាព​មន្ត្រី និង​អនុរក្ស លើ​ការអនុវត្ត​ច្បាប់​តាម​ស្តង់ដារ​អាស៊ាន និង​ការដាក់បញ្ចូល SMART
• ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​ការចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​ព័ត៌មាន លើ​ការអនុវត្ត​សកម្មភាព​អភិរក្ស​
​បច្ចុប្បន្ន​គម្រោង​កំពុង​ដំណើរការ​រៀបចំ​រចនា​សម្ពន្ធ័​គ្រប់គ្រង ផែនការ​សកម្មភាព និង​ថវិកា និង​ស្នើសុំ​អនុម័ត​។​
​ក្នុងករណី​សាធារណជន​ចង់​បាន​ព័ត៌មាន​បន្ថែម អាច​ធ្វើ​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ ០១៦ ៨១១៨២៧ ។​

Filed in: ព័ត៌មានជាតិ