ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

តម្លៃ​គ្រឿង​សមុទ្រ​ហាក់​គ្មាន​ភាពប្រែប្រួល ខណៈ​អ្នក​ទេសចរណ៍​មិនសូវ​ចូលមក​សំរាកលម្ហែ​នៅ​ខេត្ត​កែប ក្នុង​រដូវ​កូវី​ដ​

តម្លៃ​គ្រឿង​សមុទ្រ​ហាក់​គ្មាន​ភាពប្រែប្រួល ខណៈ​អ្នក​ទេសចរណ៍​មិនសូវ​ចូលមក​សំរាកលម្ហែ​នៅ​ខេត្ត​កែប ក្នុង​រដូវ​កូវី​ដ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ថ្វី​ត្បិត​តំបន់​ទេសចរណ៍​នានា​ទូទាំង​កែប ពុំ​សូវ​មាន​ក្រុម​ភ្ញៀវ​មក​ទស្សនា ប៉ុន្តែ​បើ​ក្រលេកមើល​ការលក់ដូរ​គ្រឿង​សមុទ្រ​នៅក្នុង​ផ្សារ​នៃ​តំបន់​ខាងលើ​ហាក់​នៅ​តម្លៃ​ធម្មតា គ្មាន​ភាពប្រែប្រួល ដែល​ជា​កត្តា​មួយ​បង្ក​ភាពងាយស្រួល​ដល់​ពលរដ្ឋ​មាន​លទ្ធភាព​អាច​ប្រកប​អាជីវកម្ម​រក​ប្រាក់ចំណូល​ផ្គត់ផ្គង់​ជីវភាព និង​ចិញ្ចឹម​គ្រួសារ​បាន​កាន់តែ​ប្រសើរ​។​នេះ​បើ​យោង​តាម​ការលើកឡើង ពី លោក ឯម រតន៍​មុន្នី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កែប និង​លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១​។​

​ទាក់ទិន​នឹង​វិស័យ​ទេសចរណ៍ លោក សោម ចិន្តា​បានឲ្យ​ដឹង​ដែរថា ដោយសារ​តែ​បញ្ហា​កូវី​ដ​-១៩ ហាក់​ពុំ​សូវ​មាន​ភ្ញៀវ​មក​ទស្សនា សម្រាកលម្ហែ​នៅ​រមណីយដ្ឋាន​ឆ្នេរ​កែប ដូច​មុន​ក៏ពិតមែន ប៉ុន្តែ​បើ​ក្រលេក​មើល​មុខរបរ និង​អាជីវកម្ម​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅតែ​មាន​សកម្មភាព​ដូច​មុន​ដដែល​។​

​ទោះជា​យ៉ាងណាក្តី លោក ឯម រតន៍​មុន្នី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កែប បានបញ្ជាក់​ថា ទោះ​ជា​ប្រទេស​កម្ពុជា​យើង ពិសេស​ខេត្ត​កែប កំពុង​រង​នូវ​វិបត្តិកូ​វីដ​-១៩ តែ​ការលក់ដូរ​ទំនិញ​និង​គ្រឿង​សមុទ្រ គឺ​មាន​ហាងឆេង​ធម្មតា​(​តម្លៃ​ទូទៅ​)​។​ប៉ុន្តែ​មាន​ពេលខ្លះ​តម្លៃ​គ្រឿង​សមុទ្រ​អាចមាន​ហាងឆេង​ឡើង​ចុះ​បន្តិចបន្តួច​។​

​លោក​ប្រធាន​បាន​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​តម្លៃ​ទូទៅ​ក្នុង​សប្តាហ៍​នេះ ដូចជា​៖ បង្គា​ស្រស់​លេខ​១ ក្នុង​១​គីឡូក្រាម តម្លៃ ៥០,០០០៛,​មឹក​ស្រស់​លេខ​១ ក្នុង​១​គីឡូក្រាម តម្លៃ​ត្រឹមតែ ៤៥,០០០៛ ,​ក្តាមសេះ​លេខ​១ តម្លៃ​ចាប់ពី ៦៥,០០០៛ ទៅ ៧០,០០០៛​។​

​ដោយឡែក​បើ​យោងតាម ការលើកឡើង ពី​លោក ស្រី កុម្ភៈ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពត ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​គ្រឿង​សមុទ្រ រួម​ទាំង​មុខ​ទំនិញ​ផ្សេងៗ នៅ​ទីផ្សារ​ខេត្ត​កំពត ក៏​មាន​ហាងឆេង​ប្រហាក់ប្រហែល​គ្នា​នឹង​ខេត្ត​កែប​ដែរ ជួនកាល​អាច​ខុស​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ