ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ខេត្ត​កំពត​រៀបចំ​អបអរសាទរ​«​រុក្ខ​ទិវា​»៩​កក្កដា​ឆ្នាំ​២០២១ នៅ​សងខាង​ផ្លូវជាតិ​លេខ​៣៣ កំពត​-​កែប​ប្រវែង​៣៥០០​ម​

ខេត្ត​កំពត​រៀបចំ​អបអរសាទរ​«​រុក្ខ​ទិវា​»៩​កក្កដា​ឆ្នាំ​២០២១ នៅ​សងខាង​ផ្លូវជាតិ​លេខ​៣៣ កំពត​-​កែប​ប្រវែង​៣៥០០​ម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​កំពត សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានរៀបចំ​អបអរសាទរ​«​រុក្ខ​ទិវា​»៩​កក្កដា​ឆ្នាំ​២០២១ នៅ​សងខាង​ផ្លូវជាតិ​លេខ​៣៣ កំពត​-​កែប​ប្រវែង​៣៥០០​ម ពី​ស្ពាន​ព្រែកជីក ស្ថិតនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្ត​កំពត រហូតដល់​ស្ពាន​ក្បាល​រមាស ស្ថិតនៅ​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត ពិធី​ដ៏​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​នា​ព្រឹក​នេះ ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតី ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត ឯកឧត្ដម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត​។​

​ពិធី​នា​ព្រឹក​នេះ​មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ឯកឧត្តម ប្រធាន​សាលាដំបូង​ខេត្ត ឯកឧត្តម ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍​មេបញ្ជាកា​រ​កងកម្លាំងប្រដាប់អាវុ​ធ លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោកនាយ នាយរង​ខណ្ឌ លោក​អភិបាល អភិបាលរងក្រុង ស្រុក ឃុំ​-​សង្កាត់ ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ សរុប​ប្រមាណ​ជា​២០០ នាក់​។​

​ថ្លែង​នៅក្នុង​ពិធី​នា​ព្រឹក​នេះ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា ពិធីបុណ្យ « រុក្ខ​ទិវា » គឺជា​ព្រះរាជ​សកម្មភាព​ជា​ប្រវត្តិសាស្ត្រ​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​ប្រកប​ដោយ​ព្រះ​បញ្ញាញាណ​ភ្លឺស្វាង​បំផុត របស់​ព្រះករុណា ព្រះមហាវិរៈក្សត្រ ព្រះ​វៈ​រាជបិតា​ជាតិខ្មែរ ព្រះបាទ​សម្តេច ព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដោយ​ព្រះអង្គ​បាន​ឡាយព្រះហស្ថលេខា​លើ​ព្រះរាជក្រិត្យ​លេខ​៧៣៨​នស ចុះ​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​១៩៥២​។​

​ក្នុងទិសដៅ​បន្តវេន​ជា​ប្រពៃណី ពី​សម័យ​សង្គមរាស្ត្រនិយម រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​យ៉ាង​ម៉ឺងម៉ាត់​បំផុត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដ៏​ឆ្នើម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើកំណែទម្រង់​វិស័យ​ព្រៃឈើ​ជា​រៀង​រហូត​មកដល់​បច្ចុប្បន្ន​នេះ និង​បាន​រៀបចំ​ពិធីបុណ្យ​រុក្ខទិវា​៩​កក្កដា ជា​ប្រពៃណី​គ្រប់​បណ្តា​ខេត្ត រាជធានី ជា​រៀងរាល់ឆ្នាំ​។ ដោយឡែក ខេត្ត​កំពត នៅ​សងខាង​ផ្លូវជាតិ​លេខ​៣៣ កំពត​-​កែប ប្រវែង​៣៥០០​ម ក្នុងស្រុក​ទឹកឈូ ខេត្ត​កំពត រួម​មាន​ដើម បេង ធ្នង់ កូន​ក្ងោក​សរុប​ចំនួន ២៥០​ដើម​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ