ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​កំពត ក្រើនរម្លឹក​ដល់​សមាជិកឲ្យ​គិតគូរ​ពី​ប្រយោជន៍​ជាតិ ពលរដ្ឋ និង​បក្ស​ជាធំ​

​ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​កំពត ក្រើនរម្លឹក​ដល់​សមាជិកឲ្យ​គិតគូរ​ពី​ប្រយោជន៍​ជាតិ ពលរដ្ឋ និង​បក្ស​ជាធំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​ក្រើនរម្លឹក​ដល់​សមាជិក​បក្ស​របស់​ខ្លួន នៅពេល​ធ្វើ​អ្វីមួយ​ត្រូវ​គិតគូរ​ដល់​ផលប្រយោជន៍​ជាតិ ប្រយោជន៍​ពលរដ្ឋ និង​បក្ស​ជាធំ ពិសេស​ត្រូវ​រួម​សាមគ្គី ឯកភាព​ផ្ទៃក្នុង រក្សា​ការសម្ងាត់​របស់​គណបក្ស​។​

​ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន​ឈរឈ្មោះ​ពេញសិទ្ធិ​ចំនួន​១៣​រូប​និង​បម្រុង​ចំនួន​១៥​រូប នៃ​ក្រុមប្រឹក្សា​ក្រុង​បូកគោ​ខេត្ត​កំពត​ដែល​នឹង​ដំណើរការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៥​ខែកក្កដា ឆ្នាំ​២០២១​ខាងមុខនេះ​
​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា​ឆ្នាំ​២០២១​ឯ​ឧត្តម ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​កំពត បាន​លើកឡើង​ថា សមិទ្ធផល​ជាច្រើន​ក្រៃលែង រយៈពេល​៤២​ឆ្នាំ​កន្លងទៅនេះ គឺ​ផ្ដើមចេញ​ពី​ជ័យជម្នះ​៧​មករា ប្រជាជន​កម្ពុជា​បាន​សម្រេច​នូវ​ការផ្លាស់ប្ដូរ​សង្គម​យ៉ាង​ធំធេង ដែល​ពុំ​អាច​នឹកស្មាន​ដល់​។​

​កម្ពុជា បាន​ប្រែក្លាយ​ពី​វាលពិឃាត​នៃ​របប​ប្រល័យ​ពូជសាសន៍ ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ពី​ការបែកបាក់​ជាតិ និង​ការបែងចែក ទឹកដី ពី​គំនរ​ផេះផង់​ទៅជា​ទឹកដី ដែល​មាន​សន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការអភិវឌ្ឍន៍ លើ​គ្រប់​វិស័យ ដែល​ធ្វើឱ្យ​ប្រជាជន​គ្រប់រូប​បាន​រស់នៅ​ប្រកប​ដោយ​ក្តី​សង្ឃឹម​យ៉ាង​សុខដុមរមនា ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​តែ​មួយ និង​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

​ឯកឧត្តម​បាន​បន្តថា ដើម្បី​ការពារ​សមិទ្ធិផល និង​បន្ត​ការអភិវឌ្ឍន៍ ទៅមុខទៀត សមាជិក​ម្នាក់​ត្រូវ​លើកកម្ពស់​មនសិការ​ស្នេហា​ជាតិ បក្ស មាន​វិន័យ​ត្រឹមត្រូវ ដោយ​ប្រកាន់​ជំហរ ក្នុង​ការអនុវត្ត របប​សមូហភាព​ដឹកនាំ​, ម្នាក់ៗ​ទទួលខុសត្រូវ​។ ត្រូវមាន​ស្មារតី​គិត​អំពី​ផលប្រយោជន៍​របស់​ជាតិ ប្រជាជន និង​បក្ស​មុន​នឹង​គិត​ធ្វើ​អ្វីមួយ , ត្រូវ​យកចិត្តទុកដាក់​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាជន លើកកម្ពស់​ការចូលរួម ពង្រឹងសមត្ថភាព និង​អនុវត្ត​ការងារ​ប្រកបដោយ​គុណធម៌ ដើម្បី​សម្រេច​ភារកិច្ច​ជូន​គណបក្ស ។ ពិសេស​ត្រូវ​មាន​ជំហរ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​លក្ខន្តិកៈ​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាន​កម្ពុជា នា​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១​ខាងមុខ និង​ត្រូវ​សាមគ្គី ឯកភាព​ផ្ទៃក្នុង រក្សា​ការសម្ងាត់​របស់​គណបក្ស ហើយ​ជានិច្ចកាល​ក៏​ត្រូវតែ​ជួយ​មតិ​គ្នា​ទៅវិញទៅមក ដើម្បី​ការរីកចម្រើន​ក្នុង​បក្ស​និង​ប្រទេសជាតិ​។​

​ឯកឧត្តម​ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​កំពត ក៏​បាន​សម្ដែង​ក្ដីសង្ឃឹម​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ជោគជ័យ លើ​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នៃ​ខេត្ត​កំពត អាណត្តិ​ទី​១ ដែល​នឹង​ធ្វើឡើង នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ក្រោម​ការរៀបចំ​ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នាពេលខាងមុខ នេះ​ពុំ​ខាន​ឡើយ​។

​សូមបញ្ជាក់​ថា ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​អាណត្តិ​ទី​១​នេះ មាន​គណបក្ស​ចំនួន ៤​ចូលរួម​ប្រកួតប្រជែង គឺ​គណបក្ស​ប្រជាជន​កម្ពុជា​,​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​,​គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ