ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

មុខសញ្ញា​ជា​ជនសង្ស័យ​ចំនួន​០៦​នាក់​ក្នុង​ករណី ហិង្សា​ដោយ​អាវុធ​ត្រូវ​បាន​ឃាត់ខ្លួន​អនុវត្តតាម ផ្លូវច្បាប់​

មុខសញ្ញា​ជា​ជនសង្ស័យ​ចំនួន​០៦​នាក់​ក្នុង​ករណី ហិង្សា​ដោយ​អាវុធ​ត្រូវ​បាន​ឃាត់ខ្លួន​អនុវត្តតាម ផ្លូវច្បាប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៧​និង​២០​នាទី នៅ​ចំណុច​ក្រុមទី​១៧ ភូមិ​អូរ​ខ្ជាយ ឃុំ​អូរ​ដំបង ១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង អនុវត្តតាម​យោបល់​របស់​លោក​ឧត្ដមសេនីយ៍ទោ សាត​គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​យោបល់​របស់​លោក​វរសេនីយ៍ឯក​លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​ដោយ​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស (​ប្រើប្រាស់​កាំបិត​កាប់​) ០១​ករណី ដែល​ករណី​នេះ បាន​នាំ​ខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ យឿន វ៉ាន់ថៃ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ពិល ឃុំ​វត្ត​តាមឹ​ម ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ធ្វើករ​សាកសួរ ហេ​ី​យ​តាមរយៈ​ការសាកសួរ​នេះ នា​វេលា​ម៉ោង​១៩​និង​៣០​នាទី​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ យឿន វ៉ាន់ថៃ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការនាំ​ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់​បន្ថែម​ទៀត​គឺ​៖
១-​ឈ្មោះ គេង សុ​ថេត ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ ភូមិ ទួល​ល្វៀង ឃុំ អូរ​ដំបង ២ ស្រុក សង្កែ ខេត្ត បាត់ដំបង ។
២-​ឈ្មោះ ម៉ៅ ប៊ុន យ៉ុង ភេទ​ប្រុស អាយុ ២០ ឆ្នាំ មាន​ទីលំនៅ ភូមិ ត្រា​ង ឃុំ អូរ​តា​គី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។
៣-​ឈ្មោះ ភ​ណ្ឌ័ សំ​ភេទ ភេទ​ប្រុស អាយុ ១៥ ឆ្នាំ មាន​ទីលំនៅ ភូមិ ត្រា​ង ឃុំ អូរ​តា​គី ស្រុក ថ្ម គោល ខេត្ត បាត់ដំបង ។
៤-​ឈ្មោះ រិ សារ៉ាក់ ហៅ ប៉ោ​ត ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ ភូមិ ត្រា​ង ឃុំ អូរ​តា​គី ស្រុក ថ្ម គោល ខេត្ត បាត់ដំបង ។
៥-​ឈ្មោះ វ័យ រ៉ា​វីន ភេទ​ប្រុស អាយុ ២០ ឆ្នាំ មាន​ទីលំនៅ ភូមិ ត្រា​ង ឃុំ អូរ​តា​គី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។

​វត្ថុតាង​ដកហូត​រួមមាន ៖
– កាំបិត​ខ្វែវ​ដង​ដែក​ប្រវែង​០១​ម៉ែត្រ​ចំនួន​០១​ដើម​
-​កាំបិត​កែច្នៃ​ដង​ឈើ​មុខស្រួច​ប្រវែង​០១​ម៉ែត្រ​ចំនួន​០១​ដើម​
-​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​បាញ់ថ្នាំ​ពណ៌​ក្រហម​ស៊េរី​ឆ្នាំ​២០១៦​បិត​តែម​ស៊េរី​ឆ្នាំ​២០២១​លេខ​តួ​-​ម៉ាស៊ីន​9715284​គ្មាន​ស្លាក​លេខ​។​

​សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦​និង​៣០​នាទី​នៅ​ចំណុច​តូប​លក់​ប្រហិត​ស្ថិតក្នុង​ភូមិ​ភ្នំ​គល់​ឃុំ​កន្ទឺ​ស្រុក​បាណន់​ខេត្ត​បាត់ដំបង​ក្រុម​ជនសង្ស័យ​ខាងលើ​រួមជាមួយ​បក្សពួក​មួយចំនួន​ទៀត​ដែល​កំពុង​រត់គេចខ្លួន​បាន​ចូលរួម​ធ្វើ​សកម្មភាព​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ឈាន​សា​ឃីម​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មាន​ទីលំនៅ​ភូមិភ្ជាវ​ឃុំត្រែង​ស្រុក​រតនៈមណ្ឌល​ខេត្ត​បាត់ដំបង​បណ្តាល​ឱ្យ​រងរបួស​មុត​រលាត់ស្បែក​លើ​ខ្នង​ចំនួន​០៣​កន្លែង​និង​យក​កាំបិត​ដុំថ្ម​កាប់​នឹង​គប់​ទៅលើ​ម៉ូតូ​របស់​ជនរងគ្រោះ​បណ្តាលឱ្យ​ខូចខាត​យ៉ាងដំណំ​។​

​នៅ​ក្រោយពេល​កើតហេតុ​និង​បន្ទាប់​ពី​ទទួលបាន​បណ្តឹង​ពី​ករណីនេះ ទើប​សមត្ថកិច្ច​ធ្វើការ ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​និង​ឈាន​ដល់​ការឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​តែម្តង​។

​បច្ចុប្បន្ន ការិយាល័យ ជំនាញ បាន​កសាង​សំណុំរឿង​ដេ​ី​ម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​-​ច្បាប់​៕
(​រូបភាព​ផែនការ ងារ​នគរបាល​ព្រហ្មទ័ណ្ឌ​/​គឹម​សុង​)By kosal!@@@

Filed in: ព័ត៌មានជាតិ