ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ទីរ​ពាក់ព័ន្ធ និង​កងកម្លាំង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការព្យាបាល​តាម​ផ្ទះ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ទំនុកចិត្ត​

អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ទីរ​ពាក់ព័ន្ធ និង​កងកម្លាំង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការព្យាបាល​តាម​ផ្ទះ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ទំនុកចិត្ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ទីរ​ពាក់ព័ន្ធ​និង​មន្ត្រី កងកម្លាំង​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់បំផុត ចំពោះ​ការព្យាបាល​តាម​ផ្ទះ ដើម្បីឱ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ទំនុកចិត្ត ជឿ​មកលើ​ក្រុមគ្រូពេទ្យ​និង​អាជ្ញាធរ​របស់​យើង ស្ម័ក្រចិត្ត ព្យាបាល​តាម​ផ្ទះ​កាន់តែច្រើន​។ បន្ថែម​ពី​នេះ លោក ឃួ​ង ស្រេង​ក៏បាន​ជំរុញ​ឱ្យ​មន្ទីរ​ទេសចរណ៍​និង​អាជ្ញាធរ​ខណ្ឌ​បន្ត​ចុះ​ត្រួតពិនិត្យ រិត​បន្តឹង​ការគ្រប់គ្រង​ការជួបជុំ ការលួចបើក ទីតាំង​ម៉ាស្សា KTV​និង​កន្លែង​សប្បាយភាព​ផ្សេងៗ​ទៀត​។​

​ការជំរុញ​បែប​នេះ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើឡើង​តាមរយះ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ ជុំវិញ ការត្រួតពិនិត្យ​ការផ្តល់​ការព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩​នៅតាម​ផ្ទះ​តាមរយះ​Video Conference​នា​ល្ងាច ថ្ងៃទី​២០ កក្កដា ២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ៖​ការព្យាបាល​តាម​ផ្ទះ​ជា​ជំរើស​ដ៏​ល្អ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ស្ម័ក្រចិត្ត​ចូលរួម​ក្នុង​ការព្យាបាល​តាម​ផ្ទះ​នេះ​កាន់តែ​ច្រើនឡើង​។ ដូច្នេះ​អ្វី​ដែល​ត្រូវ​អនុវត្ត​នោះ គឺ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ទីរ​ពាក់ព័ន្ធ​និង​មន្ត្រី កងកម្លាំង​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​អោយបាន​ខ្ពស់បំផុត ចំពោះ​ការព្យាបាល​តាម​ផ្ទះ​នេះ ដើម្បីឱ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ទំនុកចិត្ត ជឿ​មកលើ​ក្រុមគ្រូពេទ្យ​និង​អាជ្ញាធរ​របស់​យើង​។​

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​​ខណ្ឌ​និមួយៗ​ត្រូវ​បង្កើតឲ្យមាន​ទីបញ្ជាកា​រ​ស្រាល​១​កន្លែង​ក្នុង​មួយ​ខណ្ឌ ដើម្បី​ប្រចាំ​បញ្ជា​ជួយ​អន្តរាគមន៍ ប្រជាពលរដ្ឋ​ពេល​មាន​បញ្ហា​អ្វីមួយ ហើយ ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ (OD) ក៏​ត្រូវ​តែ​នៅក្នុង​ទីបញ្ជាការ​ស្រាល​នេះដែរ ពោល​គឺ នៅពេល​មាន​បញ្ហា​អ្វី​យើង​អាច​ជួយ​សូ​វ៉េ បាន​ទាន់ពេលវេលា​មិន​គ្រោះថ្នាក់​ដល់​អាយុ​ជី​វីត​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ៖​ចំពោះ​អ្នក​ដែល​ពិនិត្យ​រកឃើញថា មាន​វិជ្ជមាន​ជម្ងឺ​កូវី​ដ​-១៩ និង​បាន​សម្រេចចិត្ត​ព្យាបាល​នៅ​តាម​ផ្ទះ​ហើយ តែ​បែ​ជា​ល្មើស​និង​ច្បាប់ ដោយ​លួច​ចេញ​មក​ខាងក្រៅ​និង​បាន​ចម្លង​ដល់​អ្នកដទៃ​ថែម​ទៀត​នោះ អ្នកនោះ ក្រោយពី​ព្យាបាល​ជម្ងឺ​បាន​ជា​សះស្បើយ​ហើយ​នឹង​ចាប់​មក​ទទួល​ទោស​ទៅតាម​ផ្លូវច្បាប់​ធ្ងន់ធ្ងរ ដោយ​មិនមាន​ការលើកលែង​ឡើយ​។​

​ចំណែក​លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​នោះ ក៏​បាន​ពន្យល់ថា ចំពោះ​អ្នក​​ដែល​រកឃើញ មាន​វិជ្ជមាន​ជម្ងឺ​កូវី​ដ​-១៩ ហើយ​​ស្ម័ក្រចិត្ត​ព្យាបាល​តាម​ផ្ទះ ត្រូវ​ព្យាបាល​ឱ្យបាន​១៣​ថ្ងៃ​។ ក្នុង​ថ្ងៃ​ទី​១៣​នេះ គ្រូពេទ្យ​ត្រូវ​ទៅ​យក​សំណាក​បន្តទៀត​។ នៅ​ពេល​ពិនិត្យ​យក​សំណាក​នោះ បើទោះបីជា​រកឃើញ​ឬ​រក​មិនឃើញ​ជម្ងឺ​កូវី​ដ​-១៩ ក៏ដោយ ក៏​ត្រូវតែ​បន្ត​ដាក់ខ្លួន​អោយនៅ​ដាច់​ដោយឡែក​ចំនួន​១៤​ថ្ងៃ​បន្តទៀត មិន​អាច​ចេញ​ក្រៅ​បានទេ​៕

Filed in: ព័ត៌មានជាតិ