ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អាជ្ញាធរ​ក្រុង​កែប​បញ្ជាក់​ពី​មូលហេតុ​នៃ​ដើមចម​អគ្គីភ័យ​ឆេះ​ផ្សារ​សេះស បណ្តាល​ឲ្យ​តូប​លក់ដូរ​១២១​តូប ក្លាយ​ជា​ផេះផង់​

​អាជ្ញាធរ​ក្រុង​កែប​បញ្ជាក់​ពី​មូលហេតុ​នៃ​ដើមចម​អគ្គីភ័យ​ឆេះ​ផ្សារ​សេះស បណ្តាល​ឲ្យ​តូប​លក់ដូរ​១២១​តូប ក្លាយ​ជា​ផេះផង់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ដើមចម​នៃ​អគ្គីភ័យ​ដែល​បាន​ឆេះ​កម្ទេច​ផ្សារ​សេះស ក្នុង​សង្កាត់​អូរ​ក្រសារ ក្រុងកែប អស់​ប្រមាណ​១២១ កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ត្រូវបាន​អាជ្ញាធរ​ក្នុង​តំបន់​អះអាងថា គឺ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង ខណៈ​ដែល​មាន​ខ្យល់ក​ន្ទ្រា​ក់​គួច​ដំបូល​ផ្សារ ហើយ​បាន​ផ្តាច់​ខ្សែ​ចរន្តអគ្គិសនី​ដែល​ត​ខ្វាត់ខ្វែង​ក្នុង​តូប​លក់ដូរ​របស់​អាជីវ​ក​រ ទើប​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឆ្លង​ពី​តូប​មួយ​ទៅមួយ​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​ដដែល​បានឲ្យ​ដឹង​ផងដែរ​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៦​ល្ងាច អាកាសធាតុ​មាន​ភាព​អាប់អួរ ថែមទាំង​មាន​ខ្យល់​បោកបក់​យ៉ាងខ្លាំង ទើប​ធ្វើឲ្យ​តូប​លក់​ដូ​ររបស់​បងប្អូ​ន​អាជីវករ​មួយចំនួន​ប៉ើង​ដំបូល​ជាហេតុ​ធ្វើឲ្យ​ដាច់​ខ្សែភ្លើង បណ្តាល​ឲ្យ​ទុស្សេ​ខ្សែ​ចរន្ត​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ដ៏​សន្ធោរ​សន្ធៅ​តែម្តង​។​

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១​នេះ គេ​ឃើញ​វត្តមាន​ក្រុមការងារ​កាកបាទក្រហម និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បាន​ចុះ​ត្រួតពិនិត្យ​នៃ​ទំហំ​ការខូចខាត​មុខទំនិញ​ផ្សេងៗ និង​នាំយក​អំណោយ​សង្គ្រោះបន្ទាន់​របស់​កាកបាទក្រហម​កម្ពុជា​ដើម្បី​ចែកជូន​ដល់​ក្រុមអាជីវករ​។​

​សូមជម្រាបថា កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ផ្សារ​សេះស ដែល​ស្ថិត​ក្នុង​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រ​សារ ក្រុង​/​ខេត្ត​កែប ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ បណ្តាល​ឲ្យ​តូប​លក់ដូរ​ក្នុង​ផ្សារ​ជា​ច្រើន​តូប ត្រូវ​ក្លាយជា​ចំណី​ព្រះ​អាគី​គួរឲ្យ​សោកស្តាយ​បំផុត​។​ប៉ុន្តែ​ចំពោះ​ទ្រព្យសម្បត្តិ​ដែល​ឆេះ​ក្លាយជា​ផេះ​នោះ គេ​ពុំ​ទាន់​បាន​ទទួល​តួលេខ​ជាក់លាក់​នៅឡើយ​ទេ ព្រោះ​ពេល​នេះ​ខាង​អាជ្ញាធរ​កំពុង​ស្រង់​របាយការណ៍​តាម​តូប​និមួយៗ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ