ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឆ្លើយតប​ទៅ​នឹង​គណនី​ហ្វេ​សប៊ុក ឈ្មោះ Ty Sodyta ដែល​បាន​បង្ហោះ រូបភាព​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ទីតាំង​លក់ដូរ​អនាធិបតេយ្យ គ្មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ និង មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដែល​អាច​មាន​ហានិភ័យ​ការឆ្លង​ជំងឺ​កាច​សាហា​វកូវី​ដ​-១៩ ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ដទៃ​ទៀត

ឆ្លើយតប​ទៅ​នឹង​គណនី​ហ្វេ​សប៊ុក ឈ្មោះ Ty Sodyta ដែល​បាន​បង្ហោះ រូបភាព​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ទីតាំង​លក់ដូរ​អនាធិបតេយ្យ គ្មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ និង មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដែល​អាច​មាន​ហានិភ័យ​ការឆ្លង​ជំងឺ​កាច​សាហា​វកូវី​ដ​-១៩ ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ដទៃ​ទៀត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រដ្ឋបាល​ខណ្ឌដូនពេញ ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគយល់​ចំពោះ​កាលៈទេសៈ​ដ៏​លំបាក​មួយ​នេះ ព្រោះ​បញ្ហា​សុខភាព​សាធារណៈ​ជា​រឿង​សំខាន់​ជាង ដោយហេតុ​ថា​:
១-​ដោយសារ​ការរកឃើញ​ករណី​ឆ្លង​ជំងឺ​កូវី​ដ​១៩ ជា​បន្តបន្ទាប់​លើ​បុគ្គលិក​ផ្សារ និង​អាជីវករ​ផ្សារ​កណ្ដាល​ជា​លើក​ទី​២ ទើប​រដ្ឋបាល​ខណ្ឌ​សម្រេច​បិទ​ផ្សារ​រយៈពេល ១៤​ថ្ងៃ ។​
២-​ការ​មិន​អនុញ្ញាត​ឲ្យ​លក់ដូរ​នៅ​ជុំវិញ​ផ្សារ មិន​ថា​មុខ​ផ្ទះ​របស់​បងប្អូន​ក្តី គឺ​សុទ្ធតែ​ស្ថិតក្នុង​កម្រិត​ហានិភ័យ​ខ្ពស់ ចំពោះ​ការឆ្លង និង​ចម្លង​មេរោគ​ដ៏​កាច​សាហា​វកូវី​ដ​១៩​នេះ ។​
៣-​រដ្ឋបាល​ខណ្ឌ នៅតែ​បន្ត​យកចិត្តទុកដាក់ រៀបចំ​ខាន​តែ​បាន​ការងារ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ជា​ពិសេស​ការសហការ​របស់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ តាមរយៈ អនុសាសន៍ ៣​កុំ​៣​ការពារ និង​២​ចូលរួម របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់​ផ្ដាច់​ឲ្យបាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩​នៅ​កម្ពុជា ។​

​ការចុះ​ល្បាត​រៀបចំ​សណ្តាប់ធ្នាប់​ខាងលើនេះ គឺ​ធ្វើ​ជា​រួម និង​អនុវត្ត​គ្រប់​ផ្លូវ និង​ទីតាំង​ពាក់ព័ន្ធ​ទាំងអស់​ជុំវិញ​ផ្សារកណ្តាល​ទាំងមូល ដោយ​អនុវត្ត​ការងារ​យ៉ាង​ម៉ឹងម៉ាត់ ហ្មត់ចត់ និង​ទទួលខុសត្រូវ​ខ្ពស់ ។​

​អាស្រ័យហេតុនេះ សូម បងប្អូន​សាធារណៈជន មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ សង្កាត់ ខណ្ឌ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ។ សូម​អរគុណ ???

Filed in: ព័ត៌មានជាតិ