ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម វេង សាខុន បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ តាម​ប្រព័ន្ធ Video Conference ជាមួយ​ឯកឧត្តម Nogami Kotaro រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នៃ​ប្រទេស​ជប៉ុន​

​ឯកឧត្តម វេង សាខុន បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ តាម​ប្រព័ន្ធ Video Conference ជាមួយ​ឯកឧត្តម Nogami Kotaro រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នៃ​ប្រទេស​ជប៉ុន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វេលា​ម៉ោង ៩:០០ នា​ព្រឹក​ថ្ងៃ​ចន្ទ ១០​កើត ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ តាម​ប្រព័ន្ធ Video Conference ជាមួយ​ឯកឧត្តម Nogami Kotaro រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នៃ​ប្រទេស​ជប៉ុន និង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួនទៀត​មាន ៖ ប្រទេស​ឡាវ ម៉ាឡេស៊ី ហ្វីលីពិន សីង្ហបុរី និង​វៀតណាម ដើម្បី​ពិភាក្សា និង​រៀបចំ​សេចក្តីថ្លែងការណ៍​រួម​ស្តីពី ” និរន្តរភាព​នៃ​ផលិតកម្ម​កសិកម្ម និង​ប្រព័ន្ធ​ស្បៀងអាហារ (Sustainable Agriculture Productions and Food System)” ។​

ក្នុងនាម​ជា​ម្ចាស់ផ្ទះ​បាន​រៀបចំ​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ ឯកឧត្តម Nogami Kotaro មានមតិ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​លើក​ឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​លើ​សកលលោក និង​ពិសេស​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ ដែល​ជា​ដើម​ហេតុ​ធ្វើឲ្យប៉ះពាល់​ដល់​ផលិតកម្ម​កសិក​ម្ម និង​ប្រព័ន្ធ​ស្បៀង​អាហារ​ដែល​យើង​កំពុង​ប្រឈម​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ជូន​កិច្ចប្រជុំ​យ៉ាងច្បាស់​ថា សេចក្តីថ្លែងការណ៍​រួម​នេះ​មាន​គោលបំណង​ទាក់ទាញ​ចំណាប់អារម្មណ៍ ឲ្យ​ប្រទេស​ទាំងអស់​ក្នុង​សកលលោក​ងាក​មក​យកចិត្តទុកដាក់​មកលើ​ប្រទេស​កសិកម្ម ជា​ពិសេស​ប្រទេស​ក្នុង​តំបន់​ខ្យល់មូសុង​ព្រោះថា​ការប្រែប្រួល​អាកាសធាតុ គឺជា​កត្តា​ដ៏​សំខាន់​ដែល​ជះ​ឥទ្ធិពល​ដល់​និរន្តរភាព​នៃ​ផលិតកម្ម​កសិកម្ម និង​ប្រព័ន្ធ​ស្បៀងអាហារ​របស់​ប្រទេស​សមាជិក​អាស៊ាន​។ ហេតុដូច្នេះ សេចក្តីថ្លែងការណ៍​រួម​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការចូលរួម​យ៉ាង​សកម្ម​ជាមួយ​ប្រទេស​សមាជិក ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជា​អន្តរជាតិ ក្នុង​ការជួយ​ដល់​ប្រទេស​ដែល​ពឹងផ្អែក​លើ​ផលិតកម្ម​កសិកម្ម​ជា​ចំបង ទាំង​ធនធាន​ហិរញ្ញវត្ថុ និង​បច្ចេកទេស​កសិកម្ម​ទំនើប​។​

ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន ក៏​បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម Nogami Kotaro ដែល ជា​អ្នក​ផ្តួចផ្តើម​រៀបចំ​សេចក្តីថ្លែងការណ៍​រួម​នេះ​ឡើង​។ សម្រាប់​ជំហរ​របស់​ភាគី​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​ថា​កម្ពុជា​សូម​គាំទ្រ​លើ​សេចក្តីថ្លែងការណ៍​រួម​នេះ​ទាំងស្រុង ព្រោះ​សេចក្តីថ្លែងការណ៍​រួម​នេះ​ស្រប​ទៅ​នឹង​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឆ្នាំ ២០៣០ ដែល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ ៖ ១- ជំរុញ​ផលិតកម្ម​កសិកម្ម ២- បង្កើន​ប្រសិទ្ធភាព និង​មាន​ភាព​ប្រកួត ប្រជែង ៣- ការបង្កើន​ផលិតកម្ម​កសិកម្ម​ដោយ​គិតគូរ​ដល់​និរន្តរភាព​បរិស្ថាន​។
ដោយឡែក ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ដែល​បាន​អញ្ជើញ​ចូលរួម ក្នុង​កិច្ចប្រជុំ​នេះ​ក៏​បាន​សម្តែង​នូវ​ឆន្ទ​:​គាំទ្រ​លើ​សេចក្តីថ្លែងការណ៍​រួម​នេះ​ផង​ដែរ​។​

​ជាទី​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី Nogami Kotaro ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​នឹង​ថ្លែង​សេចក្តីថ្លែងការណ៍​រួម​ស្តីពី “​និរន្តរភាព​ផលិត​កសិកម្ម និង​ប្រព័ន្ធ​ស្បៀងអាហារ​” នេះ​នៅក្នុង​កិច្ចប្រជុំ​ត្រៀម​មហាសន្និបាត​កំពូល​ពិភពលោក (Pre-Summit on Food System) នៅក្នុង​ខែ​កញ្ញា ២០២១ នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​។​

Filed in: ព័ត៌មានជាតិ