ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អំណោយ​ម៉ាស​, ម៉ាស៊ីន​ផលិត​អុកស៊ីសែន​១០០​គ្រឿង និង​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ប្រគល់​ជូន​វៀតណាម​រួចហើយ​

​អំណោយ​ម៉ាស​, ម៉ាស៊ីន​ផលិត​អុកស៊ីសែន​១០០​គ្រឿង និង​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ប្រគល់​ជូន​វៀតណាម​រួចហើយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អំណោយ​ជា​សម្ភារ​បរិក្ខារ​ពេទ្យ ប្រើប្រាស់​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា រួម​មាន​ម៉ាស​ធម្មតា​ជាង​១​លាន​បន្ទះ និង​ម៉ាស N95 ចំនួន​១​សែន​បន្ទះ ព្រមទាំង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​១០០​គ្រឿង ព្រម​ទាំង​ថវិកា ត្រូវបាន​ប្រគល់​ជូន​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​រួចរាល់​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១​។​

​ពិធី​ប្រគល់ និង​ទទួល ធ្វើឡើង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ហូជីមិញ ដោយ​ភាគី​កម្ពុជា​មាន​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​កម្ពុ​ជា និង​ភាគី​វៀតណាម​មាន​លោក យឿ​ង អាញ់​ឌឹ​ក អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ទីក្រុង​ហូជីមិញ​។​

សូមជម្រាបថា ដើម្បី​ចូលរួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ក្នុង​ប្រទេស​វៀតណាម ដែល​កំពុង​រង​ការវាយលុក​, សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឧបត្ថម្ភ​ថវិកា ២០​ម៉ឺន​ដុល្លារ ម៉ាស​ធម្មតា​ចំនួន ១​លាន​បន្ទះ និង​ម៉ាស​វេជ្ជសាស្ត្រ (N95) ចំនួន ១០​ម៉ឺន​បន្ទះ ព្រមទាំង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន ១០០​គ្រឿង ជូន​ប្រទេស​វៀតណាម​។​

ជាមួយគ្នា​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន ១០​ម៉ឺន​ដុល្លារ ជូន​ដល់​កាកបាទ​ក្រហម​ប្រទេស​វៀតណាម តាមរយៈ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​។​

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណាម បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ ជូន​ដល់​សមាគម​មិត្តភាព វៀតណាម​-​កម្ពុជា តាមរយៈ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​។​

ដូចនេះ អំណោយ​ដែល​ផ្តល់​ជូន​ប្រទេស​វៀតណាម ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩ ថវិកា​សរុប ៣៥​ម៉ឺន​ដុល្លារ​, ម៉ាស​ធម្មតា​១​លាន និង​ម៉ាស N95 ១០​ម៉ឺន ព្រមទាំង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​១០០​គ្រឿង​៕

Filed in: ព័ត៌មានជាតិ