ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ចន្ទ ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ដោយ​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​របស់ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​ចុះ​អនុវត្ត​ការងារ​ដូចខាងក្រោម​៖
១/.​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ដឹកនាំ​ដោយ​លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោក ជួន វិចិត្រ អធិការរង​ខណ្ឌ លោក នី សា​មិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​ខណ្ឌ លោក គីម វុត្ថា ប្រធាន​ផ្នែក​សណ្តាប់ធ្នាប់​ខណ្ឌ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​មានដូចជា មហាវិថី​ព្រះមុនីវង្ស មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះសីហនុ មហាវិថី​ព្រះស៊ីសុវត្ថិ មហាវិថី​ព្រះ​សុរាម្រិត ផ្លូវ​លេខ ៩០០ ៩៣ ១០៦ ១០៨ ១៣០ ១៣៦ ៥ ១៤៤ ១៤៨ ជា​លទ្ធផល​៖
-​ចាក់សោរ​កង់​រថយន្ត​ទុក​នៅ​នឹង​កន្លែង​ចំនួន ០៧​គ្រឿង​
-​ឃាត់​រថយន្ត​ធុន​ធំ​ចំនួន ០១​គ្រឿង យក​មក​រក្សាទុក​នៅ​សាលាខណ្ឌ​
-​ឃាត់​ម៉ូតូ​ចំនួន ០៣​គ្រឿង និង​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន ០៤​គ្រឿង យក​មក​រក្សាទុក​នៅ​សាលាខណ្ឌ​
២/.​កម្លាំង​គណៈបញ្ជាការ​ឯកភាព​សង្កាត់​ទាំង​១១ បាន​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​សង្កាត់​របស់​ខ្លួន​។​

Filed in: ព័ត៌មានជាតិ