ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កិច្ចប្រជុំ​ផ្សព្វផ្សាយ ការ​ចូល​កាន់​មុខតំណែង និង​បំពេញ​ការងារ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន

​កិច្ចប្រជុំ​ផ្សព្វផ្សាយ ការ​ចូល​កាន់​មុខតំណែង និង​បំពេញ​ការងារ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​រសៀល​ថ្ងៃ​ចន្ទ ១០​កើត ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន នៅ​បរិវេណ​សាលាខេត្ត​ប៉ៃលិន​។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ចំណុះ​ឲ្យ​រដ្ឋបាល​ខេត្ត ប៉ៃលិន ។

​រាជរដ្ឋាភិបាល បានសម្រេច​ផ្ទេរ​ភារកិច្ច លោកស្រី ជា លាភ ពី​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ឲ្យមក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ និង​តែងតាំង​លោកស្រី ឡូញ ឈាង ឲ្យ​កាន់​តំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ជំនួស​លោក​ស្រី ជា លាភ ដែល​ដល់​អាណត្តិ​កា​ងារ ០៨​ឆ្នាំ ស្របតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានកំណត់​។ ទន្ទឹម​នោះ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​ផ្ទេរ​ភារកិច្ច លោក គោ​ស៊ុ ប៊ុន​សឿត ពី​អភិបាលរង​ខេត្ត​ព្រះវិហារ ទៅជា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ជំនួស​លោក ធូ ភា ដែល ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឲ្យទៅ​កាន់​មុខ​តំណែង​ថ្មី ។​

​លោកស្រី ឡូញ ឈាង និង​លោក គោ​ស៊ុម ប៊ុន​សឿត អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ដែល​ទើប​ប្រកាស​តែងតាំង​ថ្មី បាន​ឡើង​ធ្វើការ​ប្តេជ្ញាចិត្ត ជូន​ដល់​គណៈអធិបតី និង​អង្គពិធី​ទាំងមូល នឹង​បន្ត​អនុវត្ត​កិច្ច​ការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ក្នុងការ​កំណែទម្រង់ និង​ចូលរួម​អនុវត្ត​កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ក្នុង​ការដឹកនាំ គ្រប់គ្រង ផ្តល់​ការយកចិត្តទុកដាក់​ការផ្តល់សេវា​ជូន​ដល់​ប្រជាពលរដ្ឋ ។​ល​។​

​លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​សំណេះសំណាល និង​ផ្តាំផ្ញើ​ដល់ លោក លោកស្រី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ដែល​ទើប​ប្រកាស​តែងតាំង​ថ្មី និង​បាន​កោតសរសើរ​ចំពោះ​ការដឹកនាំ​កន្លងមក ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ ។​លោកជំទាវ ក៏​បាន​បន្តទៀតថា ត្រូវ​មាន​ការសហការ​សាមគ្គីភាព​ផ្ទៃក្នុង​រវាង​ថ្នាក់​លើ និង​ថ្នាក់​ក្រោម ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ក​ការសម្របសម្រួល​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ ជំរុញ​បន្ថែម​ការផ្តល់សេវា​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​ឆាប់រហ័ស ប្រកបដោយ​ប្រសិទ្ធភាព គុណភាព និង​តម្លាភាព ។​

ជាថ្មី​ម្តងទៀត លោកជំទាវ សំណូមពរ​ឲ្យ ពង្រឹង​ការគ្រប់គ្រង​មន្ត្រីរាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា ក្នុង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ខេត្ត ដោយ​អ​វត្ត​តាម​សេចក្ដីណែនាំ​លេខ ០៥៥​ស​ណន របស់​ក្រសួង​មហាផ្ទៃ ដើម្បី​រួមគ្នា​បំពេញ​ការងារ​របស់​រដ្ឋបាល​ខេត្ត​ឲ្យ​កាន់តែ​រឹងមាំ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ពិសេស​អនុវត្តន៍​តាម​អភិក្រម​ទាំង ០៥ គឺ ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល វះកាត់​។​

តាមដាន​ត្រួតពិនិត្យ​ជាប្រចាំ​អំពី​បញ្ហា​ប្រឈម​នានា ដែល​នឹង​អាច​កើតមានឡើង ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច ដែល​បាន​កំណត់ ព្រមទាំង​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ដើម្បី​ធ្វើ​យ៉ាងណា​ត្រូវ​រក្សា​ឲ្យ​យបាន​នូវ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​ប្រសើរ​។​បន្ថែម​លើ​នេះ​លោក​ជំទាវ​បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ត្រូវ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ កូវី​ដ ១៩ និង​ត្រូវ​បន្ត​អនុវត្ត ៣​ការពារ​៣​កុំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។​

Filed in: ព័ត៌មានជាតិ