ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កិច្ចប្រជុំ​បន្ទាន់​រដ្ឋបាល​ខណ្ឌដូនពេញ ក្រោម​អធិបតីភាព លោក​អភិបាល សុខ ពេញ វុ​ធ

កិច្ចប្រជុំ​បន្ទាន់​រដ្ឋបាល​ខណ្ឌដូនពេញ ក្រោម​អធិបតីភាព  លោក​អភិបាល សុខ  ពេញ វុ​ធ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ទី ១៨ ខែកក្កដា ឆ្នាំ ២០២១ វេលា​ម៉ោង ៩,០០​នាទី​ព្រឹក នៅ​រដ្ឋបាល​ខណ្ឌដូនពេញ​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ក្រោម​អធិបតីភាព លោក សុខ ពេញ វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ។

​សមាសភាព​ចូលរួម​មាន​៖
១/​លោក លោកស្រី គណៈ​អភិបាលខណ្ឌ​ដូនពេញ​
២/​គណៈនាយក​រដ្ឋបាល​ខណ្ឌ​
៣/​លោក លោកស្រី ប្រធាន​ការិយាល័យ​ទាំង​១១
៤/​លោក លោកស្រី ចៅ​សង្កាត់​ទាំង​១១​។

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក​ប្រធាន​អង្គប្រជុំ​បាន​ដាក់​គោលការណ៍​ដូចខាងក្រោម​៖
១/​ពិនិត្យ​អាជីវកម្ម​នៅក្នុង​មូលដ្ឋាន​ដែល​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​បិទ​កន្លងមក​។
២/​គ្រប់​អាជីវកម្ម​ដែល​បាន​បិទ​កន្លងមក​មិន​អនុញ្ញាតិ​ឲ្យ​លប​លួច​បើក​ឡើង​វិញ​ជាដាច់ខាត ។ ក្នុង​ករណី​មិន​អនុវត្ត​ត្រូវមាន​វិធានការ​ច្បាប់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។
៣/​ការងារ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូវី​ដ​១៩ ត្រូវ​អនុវត្ត​ជា​ប្រចាំ ដោយ​សហការ និង​យកចិត្តទុកដាក់​បំផុត​ចំពោះ​អ្នកជំងឺ​ព្យាបាល​តាម​ផ្ទះ ក៍​ដូចជា​អ្នក​ជម្ងឺ​ទូទៅ​ទាក់ទង​ជម្ងឺ​កូវី​ដ​១៩ ។
៤/​លោក​អនុប្រធាន​ការរិយាល័យ​សេដ្ឋកិច្ចសហគ​មន៍ត្រូ​វ​បញ្ជូន​ស្ថិតិ​ក្លឹប​កំសាន្ត ខារ៉ាអូខេ ម៉ាសា កោស​ជប់ ជូន​ទៅ​សង្កាត់​ទាំង​១១ បន្ត​អនុវត្ត​។
៥/​ចំពោះ​ក្លឹប Love ដែល​លបលួច​បើក​អាជីវកម្ម​ហាមឃាត់​ត្រូវធ្វើ​សេចក្តីជូនដំណឹង​បិទ និង​ផ្ទះសំណាក់ SL ដែល​បាន​ចរាចរណ៍​គ្រឿងញៀន​ត្រូវ​បិទ​អាជីវកម្ម ម្ចាស់​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

Filed in: ព័ត៌មានជាតិ