ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ការពិត​ដែរ​ឬទេ ខណៈ​ស្ត្រី​ម៉េ​ម៉ា​យ​កូន​មួយ​ម្នាក់​ហ៊ាន​ទម្លាយ​រឿងរ៉ាវ​ស្នេហា​ជាមួយ​ព្រះចៅអធិការ​វត្ត​ភ្នំ​លា​វ ជិត​៤​ឆ្នាំ​

ការពិត​ដែរ​ឬទេ  ខណៈ​ស្ត្រី​ម៉េ​ម៉ា​យ​កូន​មួយ​ម្នាក់​ហ៊ាន​ទម្លាយ​រឿងរ៉ាវ​ស្នេហា​ជាមួយ​ព្រះចៅអធិការ​វត្ត​ភ្នំ​លា​វ ជិត​៤​ឆ្នាំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ រឿងរ៉ាវ​ស្ទើ​មិនគួរឲ្យ​ជឿ​បាន​កើតឡើង​ហើយ ខណៈ​ដែល​ស្ត្រី​ម៉េ​ម៉ា​យ​កូន​មួយ​ម្នាក់​បាន​ទម្លាយ​អាថិ៍កំបាំង​ស្នេហា​របស់​ខ្លួន​រយៈកា​ល​ជិត​៤​ឆ្នាំ ជាមួយ​ព្រះ​អនុគន​ស្រុក​ដំណាក់​ចង្អើរ និង​ជា​ព្រះចៅអធិការ​វត្ត​ភ្នំ​លា​វ ព្រះនាម ម៉ៅ សឺ​យ​។​

​ចំពោះ​ការ​បែកធ្លាយ​រឿង​ស្នេហា​ជាមួយ​ស្ត្រី​ម៉េ​ម៉ា​យ​រហូត​ឈាន​ដល់​អាជ្ញាធរ​និង​ខាង​ធម្មការ និង​សាសនា សំណូមពរ​ឲ្យ​ព្រះចៅអធិការ​វត្ត​ភ្នំ​លាវ​លាចាក​សិក្ខាបទ​(​សិក​)​នោះ បាន​ធ្វើឲ្យ​មជ្ឈដ្ឋាន​ជាច្រើន​ដែល​ប្រកាន់ភ្ជាប់​នូវ​ព្រះពុទ្ធសាសនា មានក្តី​ហ្មងសៅ ដោយ​គេ​បានគិត​ថា ព្រះចៅអធិការ​វត្ត​អង្គ​នេះ​កំពុង​ជាន់ឈ្លី​នូវ​ព្រះពុទ្ធសាសនា​យ៉ាងធ្ងន់ធ្ងរ​។​

​ជុំវិញ​រឿងរ៉ាវ​ខាងលើ ព្រះ​បុ​ណ្ណា​ភិ​រ័ត យ៉ា សុ​បុល ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស និង​ជា​ព្រះ​វិន័យធរ​គណ​ខេត្ត​កែប បាន​មាន​សង្ឃដិកា​ថា ក្រោយពី​មាន​ការ​បែកធ្លាយ​រឿងរ៉ាវ​ស្នេហា​រវាង ស្ត្រី​ម៉េ​ម៉ា​យ​ជាមួយ ភិក្ខុ ម៉ៅ សឺ​យ ព្រះ​អនុគណ​ស្រុក​ដំណាក់​ចង្អើរ ដែល​មាន​តួនាទី​ជា​ព្រះចៅអធិការ​វត្តភ្នំ​លាវ ស្ថិតក្នុង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដោយ​ខណៈ​ខាង​សមត្ថកិច្ច​មន្ត្រី​សង្ឃ​ខេត្ត​បាន​ស្នើ​មក​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ឲ្យ​រាយការណ៍ និង​សុំ​គោលការណ៍​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត​ដើម្បី​មាន​វិធានការ​។

​បន្ទាប់ពី​ទទួលបាន​វិធានការ នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២១ ព្រះ​វិន័យធរ​គណ​ខេត្ត និង​មន្ត្រី​ជំនាញ​មន្ទីរ​ធម្មការ និង​សាសនា បាន​ចុះ​ទៅ​កាន់​វត្ត​ភ្នំ​លា​វ ដើម្បី​សាកសួរ​ព័ត៌មាន​តាម​នីតិវិធី​សង្ឃ​។​បន្ទាប់មក​លោក​បាន​សារភាព​ទទួលកំហុស​ផឹក​នៅ​ថ្ង​ទី​០៩ ខែកក្កដា ។ លុះ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១ ព្រះចៅអធិការ​វត្ត ម៉ៅ សឺ​យ បាន​តេ​ទូរស័ព្ទ​ទៅ ឯកឧត្តម​អភិបាលខេត្ត​កែប ដោយ​សារភាព​ពី​ការប្រព្រឹត្ត​ខុស​ធម៌​វិន័យ និង​បាន​សុំ​ប្តូរ​សឹក ថ្ងៃទី​០៨ ខែកក្កដា វិញ ។​លុះដល់​ថ្ងៃ​ទី​០៩ ខែកក្កដា ចៅអធិការ​វត្ត​ភ្នំ​លា​វ បាន​សន្យា​ជាមួយ​នឹង​លោកស្រី​អ​ភ​បាល​ស្រុក​ថា​នឹង​សឹក​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១​ម្តងទៀត​។ ជា​លទ្ធផល​រាល់​ពាក្យសន្យា​ទាំង​៣​លើក​នេះ ព្រះចៅអធិការ​វត្ត​ភ្នំ​លា​វ បែរជា​មិន​គោរព​តាម​ការសន្យា​របស់​ខ្លួន ថែម​ទាំង​ញុះញង់​ពុទ្ធបរិស័ទ និង​អ្នកសារព័ត៌មាន​ដែល​មិន​បានដឹង​រឿង​ពិត​មក ឡាយ តាមផេក តាម​ហ្វេ​សប៊ុក ដែល​ធ្វើឲ្យ​មជ្ឈដ្ឋាន​យល់ច្រឡំ ដើម្បី​លុបលាង​នូវ​រឿងអាស្រូវ​របស់​ខ្លួន​។

​ព្រះ​វិន័យធរ​គណ​ខេត្ត​កែប បានបញ្ជាក់​ច្បាស់​ថា បើ​ទោះ​ជា​ព្រះចៅអធិការ​វត្តភ្នំ​លាវ ព្រះនាម ម៉ៅ សឺ​យ ចង់​បិទ​បាំង​រឿង​អាស្រូវ​បែប​ណា ក៏​មិន​អាច​ទៅរួច​ដែរ ព្រោះ​រយៈកាល​ចុងក្រោយ​នេះ ស្ត្រី​ម៉េ​ម៉ា​យ​កូន​១ ដែល​ជា​ស្រី​ស្នេហ៍​របស់​ព្រះចៅអធិការ​វត្ត បាន​មក​ទម្លាយ​រឿងរ៉ាវ​ស្នេហា​រវាង​នាង និង​ព្រះអង្គ នៅ​ចំពោះមុខ​មន្ត្រី​អនុវត្ត​ច្បាប់​អស់​ទៅហើយ ដោយ​នាង​ថែមទាំង​ហ៊ាន​ទម្លាយ​អាថិ៍កំបាំង​ពី​ការរស់នៅ​សាងភាព​មេត្រី​ជាមួយ​ព្រះចៅអធិការ​វត្ត​ភ្នំ​លាវ​តាំងពី​ឆ្នាំ​២០១៧ ដោយ​គិត​មក​ទល់​ពេល​នេះ រយៈពេល​ជិត​៤​ឆ្នាំ​ទៅ​ហើយ​។ ហើយ​ការ​ហ៊ាន​ទម្លាយ​រឿងរ៉ាវ​ស្នេហា​នេះ ដោយសារតែ​ព្រះចៅអធិការ​វត្ត​ក្បត់ចិត្ត​នាង​ទៅរ​កសាង​ភព​ស្នេហ៍​ថ្មី​ជាមួយ​ស្រី​ផ្សេង​។​

​ទាក់ទង​នឹង​រឿងអាស្រូវ​ព្រះចៅអធិការ​វត្តភ្នំ​លាវ កន្លងមក​ក៏​មាន​សារព័ត៌មាន​មួយចំនួន​ផ្សព្វផ្សាយ​ដោយព័​ត៌​ខ្លះ​លើកឡើង​ពី​ភាព​រី​ចម្រើន​ក្នុង​វត្តភ្នំ​លាវ ក្នុង​រដូវ​កាល​ព្រះចៅអធិការ ម៉ៅ សឺ​យ គ្រប់គ្រង ប៉ុន្តែ​ក្នុង​ការផ្សព្វផ្សាយ​មិន​បាន​វែកញែក​ឲ្យបាន​ច្បាស់​នូវ​តម្លៃ​នៃ​ព្រះពុទ្ធសាសនា ជាពិសេស​ព្រះអង្គ​ពិតជា​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះពុទ្ធសាសនា ដែល​ជានិច្ចកាល ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ តែងតែ​ចាត់ទុក​ជា​កន្លែង​គោរពបូជា​។​

​ជាមួយគ្នានេះ ភស្តុតាង​មួយចំនួន​ដែល​ភ្ជាប់​មក​ជាមួយ​រូបភាព មហាជន​ពិតជា​យល់​ឃើញ​ថា ព្រះចៅអធិការ​វត្ត​ភ្នំ​លា​វ ពិតជា​មាន​ការទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ​ជាមួយ​ស្ត្រី​ម៉េ​ម៉ា​យ​មួយ​កូន​១ ដែល​មាន​លំនៅដ្ឋាន​ក្នុង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប យ៉ាង​ពិតប្រាកដ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ