ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​ចុះ​ឆ្មក់​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៨​នាក់ ដកហូត​សារធាតុ​ញៀន​ចំនួន​២៧​កញ្ចប់​តូច​ធំ​

កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​ចុះ​ឆ្មក់​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៨​នាក់ ដកហូត​សារធាតុ​ញៀន​ចំនួន​២៧​កញ្ចប់​តូច​ធំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​ខណ្ឌដូនពេញ បាន​ធ្វើ​ការស្រាវជ្រាវ និង​ចុះ​បង្ក្រាប​ជនសង្ស័យ ចំនួន​៨​នាក់ ក្នុងនោះ​មាន​ស្រី​២​នាក់ ប្រុស​៦​នាក់ លើ​ពីរ​ករណី​ផ្សេង​គ្នា​ពាក់ព័ន្ធ ករណី​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ដកហូត​សារធាតុ​ញៀន​បាន​២៧​កញ្ចប់​តូច​ធំ​។​

​ហេតុការណ៍​នៃ​ការបង្ក្រាប​ការជួញដូរ​គ្រឿងញៀន​នេះ​សមត្ថកិច្ច​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះសំណាក់​យី​យោ អិល អេស ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៥៣ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ជនសង្ស័យ​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​មាន​ឈ្មោះ សេង ច័ន្ទដារ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ​។​

​លោក ម៉ៅ ចាន់ថុន អធិការរង​ទទួល​ផែន​គ្រឿងញៀន​ខណ្ឌដូនពេញ បានឱ្យដឹង​ថា​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌដូនពេញ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​-​ប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ​បង្ក្ត​្រាប​ករណី​ជួញដូ​រដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​ផ្ទះសំណាក់​យីហោ អិល អេស តាម​បណ្តោយ​ផ្លូវ​លេខ​៥៣ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ រួម​នឹង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​២៧​កញ្ចប់ (​ធំ ៤​កញ្ចប់​), ថង់ប្លាស្ទិក​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៨​នាក់ រួម​នឹង​វត្ថុតាង ម្សៅ​ក្រាម​ស​ថ្លា​ទាំង​២៤​កញ្ចប់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ